A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 March 2013

A chief of a border checkpoint was sacked after he provided security for reporters from Radio Free Asia to inspect border post suspected to be encroached by Thailand ដក​មេ​ប៉ុស្តិ៍​នៅ​ប៉ៃលិន​បន្ទាប់​ពី​ការពារ​សន្តិសុខ​អ្នក​យក​ព័ត៌មាន​រឿង​ព្រំដែន



ព្រំដែន ប៉ៃលិន ៣០៥
Border Post No. 64 at O'Em Point, Boriyakha district, Pailin town. បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។
RFA/Morm Moniroth
ស្នងការ​ប៉ូលិស​ខេត្ត​ប៉ៃលិន សម្រេច​ដក​តួនាទី​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ នៅ​ចំណុច​បរថ្មី ក្នុង​ខេត្ត​ប៉ៃលិន ក្រោយ​ពេល​លោក​បាន​ការពារ​សន្តិសុខ​​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ អាស៊ីសេរី ៣​នាក់ ដែល​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម កាល​ពី​ជាង​១​សប្តាហ៍​មុន។
ដោយ ម៉ម មុនីរតន៍ RFA Service
2013-03-27
ប្រធាន​ប៉ុស្តិ៍​បរថ្មី នៃ​ខេត្ត​ប៉ៃលិន ត្រូវ​គេ​បញ្ចប់​​ពី​តួនាទី និង​កំពុង​ប្រឈម​មុខ​​​តាម​ផ្លូវ​ច្បាប់ ព្រោះ​តែ​ត្រូវ​គេ​រក​ឃើញ​ថា លោក​មាន​កំហុស​ក្នុង​រឿង​ព្រំដែន។
លោក មួន ទឹម ហៅ ញ៉ន អតីត​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ ប្រចាំ​នៅ​ចំណុច​បរថ្មី សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មីនា ថា រូប​លោក​ត្រូវ​គេ​ដក​ពី​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា។ លោក​បន្ត​ថា អ្វី​ដែល​ឈាន​ដល់​ការ​បញ្ចប់​លោក​ពី​មុខ​តំណែង និង​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាម​ដាក់​ពន្ធនាគារ​បន្ត​​ទៀត​នោះ ព្រោះ​តែ​ត្រូវ​គេ​ចោទ​ប្រកាន់​​ថា លោក​​ធ្វើ​ការ​ឲ្យ​បក្ស​ប្រឆាំង និយាយ​ចេញ​អំពី​ការ​សម្ងាត់​នៃ​កិច្ចការ​ព្រំដែន និង​ទន្ទ្រាន​កាន់កាប់​លើ​ដី​តំបន់​ស​រវាង​កម្ពុជា និង​ប្រទេស​ថៃ។
លោក​បញ្ជាក់​ថា យុទ្ធសាស្ត្រ​នេះ ពិត​ជា​ធ្វើ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ លោក​បន្ត​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ អ្វី​ដែល​លោក​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ជាង ១​សប្ដាហ៍​មុន​នោះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ បុគ្គលិក​របស់​វិទ្យុ​អាស៊ីសេរី ប៉ុណ្ណោះ។

ការ​សម្រេច​បញ្ចប់​តួនាទី និង​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​របស់​អតីត​ប្រធាន​ប៉ុស្តិ៍​វរព្រំដែន ៨២១ នេះ ធ្វើ​ឡើង​ក្នុងរយៈ​ពេល​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​អតីត​មេ​ប៉ុស្តិ៍​បរថ្មី ត្រូវ​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា។
ឆ្លើយ​តប​បញ្ហា​នេះ មេបញ្ជាការ​រង​នគរបាល​វរព្រំដែន ៨២១ លោក អែម ជាតិ ដែល​រង់​ការ​ចោទ​ប្រកាន់​ថា គឺ​ជា​អ្នក​ធ្វើ​របាយការណ៍​ប្ដឹង​លោក មួន ទឹម បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​ចាត់​ទុក​ថា កិច្ចការ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​ជំនាញ។
ចំណែក​ស្នងការ​នគរបាល​​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផែន​ព្រំដែន លោក ថា ធា មាន​ប្រសាសន៍​ថា លោក មួន ទឹម មិន​ត្រូវ​បាន​គេ​បញ្ចប់​តួនាទី​លោក​ឡើយ គឺ​គ្រាន់​តែ​​ផ្លាស់ប្ដូរ​ការងារ​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ថា នេះ​ជា​ក្របខ័ណ្ឌ និង​ការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​នៃ​ស្ថាប័ន​រដ្ឋ។
លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហៅ​ទង្វើ​​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋាភិបាល​នេះ​ថា ធ្វើ​ឡើង​គឺ​​ប្រឆាំង​បាន​តែ​ជាតិ​សាសន៍​ខ្លួន និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​មាន​និន្នាការ​មិន​គាំទ្រ​គណបក្ស​ គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ។
បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​តែង​អះអាង​ថា នឹង​ពុំ​មាន​ការ​​រឹតត្បិត​អំពី​បញ្ហា​ព្រំដែន​ក្តី​ ក៏​ប៉ុន្តែ​ជា​គោលការណ៍ មន្ត្រី​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​នៅ​មូលដ្ឋាន​​ពុំ​បាន​បង្កើត​ បរិយាកាស​ធូរ​ស្រាល​ដើម្បី​​បាន​ឃើញ ឬ​ចូល​ជិត​​បង្គោល​ព្រំដែន​នោះ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

We Khmer should claim our lost territories back from those thieves that stole our land. Don't let them take our land so easily.