A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 September 2016

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតជំនួយការផ្ទាល់រប ស់សម្ដេចព្រះបរម
រតនកោដ្ឋ បានមានព្រះបន្ទូលតបទៅកាន់លោក ហ៊ុន សែន យ៉ាងខ្លីថា គណបក្ស សង្រ្គោះជាតិមិនបាច់ធ្វើការចរចារក៏
បានដែរ ដើម្បីកុំឱ្យលោក ហ៊ុន សែន កើតជាឆ្កែ ។ ចំណែកអ្នកវិភា គមើលឃើញថា ខ្មែរប្រហែលជាបែកបាក់ជាតិមាន
សភាពធ្ងន់ធ្ងរលែងអាចផ្សះផ្សារជាតិបានហើយ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូល នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គផ្ទាល់នៅថ្ងៃទី១៩ កញ្ញា នេះថា កុំឲ្យគាត់
ធ្វើឆ្កែ យើងកុំចរចារ ចាំទៅជួបគ្នានៅ ICCតែម្ដង។ ព្រះអង្គមានបន្ទូលបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានប្រកាសជាសាធារណៈនៅថ្ងៃច័ន្ទនេះថា នឹងមិនមានការចរចារជាមួយនឹងគណបក្សសង្រ្គោះជាតិនោះ
ទេ ។
កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅនេះអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិលោក យឹម សុវណ្ណ បានថ្លែងសុំ អំពាវនាវ និង
អង្វរសុំដល់គណបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលរឿងចរចារគ្នាឡើងវិញ ដើម្បីបញ្ចប់កម្ដៅនយោបាយ កុំឱ្យ
មានសភាពការតានតឹងដូចសព្វថ្ងៃ ។ គណបក្សសង្រ្គោះជាតិនៅតែ ទទូចទាមទារឱ្យគណបក្សប្រជាជនបើកផ្លូវចរចារ
ពិសេសនោះអាចអោយលោក សម រង្ស៊ី និងលោក កឹម សុខា អាចចេញមុខប្រកួតប្រជែងនយោបាយជាមួយនឹងលោក
ហ៊ុន សែន ឬគណបក្សប្រជាជនបា នដោយសេរី និងត្រឹមត្រូវ ។



ជាការឆ្លើយតបនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅសាកលវិទ្យាល័យបញ្ញាជាតិនៅវិទ្យាស្ថានជាតិ អប់រំនាព្រឹក
ថ្ងៃច័ន្ទ ទី១៩ កញ្ញា នេះ លោក ហ៊ុន សែន អះអាងថា លោកនឹងមិនចរចារជាមួយនឹងគណបក្សសង្រ្គោះជាតិជាដាច់
ខាត បើទោះបីជាគណបក្សសង្រ្គោះជាតិព្រមានធ្វើមហាបាតុកម្មដូចឆ្នាំ ២០១៣ ទៀតក៏ដោយចុះ ។ លោកបន្តថា
កម្ពុជារាល់ថ្ងៃនេះ មិនមានភាពតានតឹងដាក់គ្នានោះទេ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយនោះដែរ មានតែលោក
កឹម សុខា ប៉ុណ្ណោះដែលត្រូវតុលាការកាត់ទោស  ។ យ៉ាងណាលោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា បើលោកចរចារលោក
ឆ្កែសុទ្ធ ។
ជុំវិញបញ្ហាខាងលើនេះ សាស្រ្តាចារ្យវិទ្យាស្ថានយោបាយលោក ស៊ូ ចន្ថា បានឱ្យដឹងថា ប្រហែលជាខ្មែរដល់ដំណាក់
កាលមួយដែលការបែកបាក់ជាតិមានសភាពធ្ងន់ធ្ងរលែងអាចផ្សះផ្សារជាតិបានហើយ ។
លោក ស៊ូ ចន្ថា បានស្នើដល់អ្នកនយោបាយក្រឡេកមើល និងរៀនសូត្រពីប្រវត្តិសាស្ត្រនៃការបែកបាក់ជាតិដ៏ជូចត់ពី
អតីតកាល ដែលបង្ករវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជន ។ លោកបន្តស្នើឱ្យអ្នកនយោបាយមានភាពចាស់
ទុំ ប្រើប្រាស់វប្បធម៌នយោបាយថ្មីបែបប្រជាធិបតេយ្យ ឈប់ចាត់ទុកខ្មែរជាសត្រូវ បញ្ឈប់ជំងឺតួឯកនិយម និងធ្វើជា
គំរូល្អសម្រាប់យុវជនជំនាន់ក្រោយ ។ លោកបន្ថែមថា ប្រវត្តិសាស្ត្រនឹងចារទុកនូវរាល់សកម្មភាព និងការសម្រេច
ចិត្តរបស់អ្នកនយោបាយ ៕ 

No comments: