A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 20 September 2016


Content image - Phnom Penh Post
មន្ត្រី គ.ជ.ប កំពុងចុះឈ្មោះឲ្យពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​កាលពី​សប្តាហ៍​មុន។ ហេង ជីវ័ន

បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ខ្មែរ​មិន​ច្បាស់

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ទៅ​នឹង​បញ្ហា​សញ្ជាតិ​របស់​ប្រជាពលរដ្ឋ​ជាង ៤០០ នាក់​ដែល​ថ្មីៗ​នេះ​ពួកគាត់​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី។
ថ្លែង​នៅឯ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​សប្ដាហ៍​មុន​សមាជិក​សភា​លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កត់ត្រា​ឃើញ​ថា​មាន​ឈ្មោះ​ជន «បរទេស» ដែល​លោក​ថា «ភាគច្រើន​បំផុត​ជា​ជនជាតិ​វៀតណាម» ហើយ​គណបក្ស​នឹង​ដាក់​ពាក្យ​បណ្តឹង​នៅ​ពេល​ដែល គជប ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បឋម​របស់​ខ្លួន។
នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​ប្រធាន​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី ម៉េង សោភារី ថ្លែង​ថា​អ្នក​សង្កេតការណ៍​របស់​គណបក្ស​បាន​ឃ្លាំ​មើល​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ដោយ​បាន​រកឃើញ​បញ្ជី​ឈ្មោះ​គួរ​ឱ្យ​សង្ស័យ​ចំនួន ៤២៤ នាក់​ដែល​មើល​ទៅ​ឈ្មោះ​របស់​ពួកគាត់​មិន​ដូចជា​ឈ្មោះ​ខ្មែរ​នោះ​ទេ។
លោកស្រី​ថ្លែង​ថា៖ «ភ្នាក់ងារ​របស់​យើង​បាន​កត់សម្គាល់​ឃើញ​ថា​មនុស្ស​ទាំង​នោះ​បាន​និយាយ​ភាសា​ខ្មែរ​បាន​តិចតួច​ប៉ុណ្ណោះ​ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ​ហើយ​អ្នក​ខ្លះ​ពេល​និយាយ​ទៅ​ស្តាប់​មក​មិន​ដូចជា​ជនជាតិ​ខ្មែរ​ទេ។ ទោះបី​ជា​ទទួល​ស្គាល់​ការ​រកឃើញ​យ៉ាង​ដូចនេះ​ក្តី​ក៏​វា​មិនមាន​ន័យ​ថា​ពួកគាត់​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ដែរ»។ «យើង​គ្រាន់​តែ​សង្ស័យ​ហើយ​បាន​កត់​ឈ្មោះ​របស់​ពួកគាត់​ប៉ុណ្ណោះ»។
គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​រង​ការ​រិះគន់​ផង​ដែរ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា​បាន​រើសអើង​ជាតិសាសន៍​ដើម្បី​ទទួល​បាន​ការ​គាំទ្រ។ ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៣ កន្លង​ទៅ​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាច្រើន​បាន​រារាំង​អ្នក​បោះឆ្នោត​មួយ​ចំនួន​មិន​ឲ្យ​ចូល​បោះឆ្នោត​ដែល​ពួកគេ​ចោទ​ប្រកាន់​ថា​ជា​ជនជាតិ​វៀតណាម។
ទោះជា​យ៉ាង​ណា​ក៏ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​ខ្លួន​បាន​រើសអើង​ជាតិ​សាសន៍​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ខ្លួន​គ្រាន់​តែ​ចង់​ធានា​ឱ្យ​បាន​ច្បាស់​ពី​ច្បាប់​សញ្ជាតិ​ថា​តើ​ត្រូវ​បាន​គេ​គោរព​ឬ​អត់?
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក ហង្ស ពុទ្ធា បាន​ឱ្យ​ដឹង​ថា គជប នឹង​ធ្វើការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​ណា​មួយ​ដែល​បាន​ប្តឹង​មក គជប៕ NS

No comments: