A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 September 2016

រយៈ​ពេល​១៧​ថ្ងៃ គ.ជ.ប ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ពលរដ្ឋ​បាន​ជាង​២៥​​ភាគរយ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 12:00 PM | បោះឆ្នោត | 0 | 1962
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ២លាន ៤២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ១៧ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះ ក៏នឹងត្រូវធ្វើនៅ ថ្ងៃឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌនាពេល ខាងមុខ ផងដែរ។
លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ២លាន ៤២ម៉ឺននាក់ ឬត្រូវនឹងជាង ២៥ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី១៦ ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងជាង ១២ម៉ឺន ២ពាន់កាលពីថ្ងៃម្សិលមិញ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

No comments: