A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 September 2016

ការពិតពីប្រវត្តិបង្គោលព្រំដែនកម្ពុជា-ថៃលេខ​ ៥០! សូមជួយអាន និងចុច Share ផងបងប្អូន កុំឲ្យមានការភាន់ច្រឡំ កើតឲ្យមានជម្លោះ!


ដើមឡើយបង្គោលនេះស្ថិតនៅព្រំប្រទល់រវាងប៉យប៉ែតជាមួយស្រុកអារញប្រៈថេត ខេត្តស្រះកែវប្រទេសថៃ។ នៅសម័យសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានចូលមកដល់តំបនឥណ្ឌូចិន ដោយចូលមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៤១។

14322421_1304006239633496_6288559982486410588_n
ការទទួលបានជោគជ័យរបស់ជប៉ុនបាននាំឲ្យថៃទទួលបានខេត្តចំនួន៣ដែលខ្លួនធ្លាប់គ្រប់គ្រងត្រឡប់ទៅវិញដូចជា ខេត្តបាត់ដំបង ស្វាយស៊ិសុផុន និងសៀមរាប។ ដោយហេតុនេះថៃបានដកបង្គោលព្រំដែនលេខ ៤៩ និង ៥០ ដែលធ្លាប់បានបោះជាមួយបារាំងក្រោមសន្ធិសញ្ញា បារាំង-សៀម ២៣ មិនា ១៩០៧ ត្រង់អារញប្រៈថេតចេញ។

បង្គោលព្រំដែនពីរដើមនេះត្រូវបានគេយកទៅរក្សាទុកនៅកន្លែងពីរផ្សេងគ្នាដោយបង្គោលលេខ៤៩ត្រូវបាននាំទៅរក្សានៅបន្ទាយទាហានជើងគោកលេខ១១ និងបង្គោលលេខ ៥០ ត្រូវមេទ័ពថៃឈ្មោះ ម័ងកន ព្រហ្មយោធី យកទៅរក្សាទុក (ផ្ទះគាត់) រួចត្រូវបានរក្សាបន្តមកដល់ទាយាទជំនាន់ក្រោយ។

14355724_1304006216300165_8518648554554433688_n
បច្ចុប្បន្ននេះបង្គោលព្រំដែនលេខ៥០នេះត្រូវបានកូនចៅមេទ័ពថៃរូបនោះប្រគល់ឲ្យ ក្រុមសិល្បៈករ (នាយកដ្ឋានមួយរបស់ក្រសួងវប្បធម៌ថៃ) ដើម្បីយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរជាតិប្រជីមបុរី។ ថ្មីៗសារមន្ទីរជាតិនៃទីក្រុងបាងកកបាននាំយកដាក់បង្ហាញនៅមុខព្រះទីន័ងពុទ្ធធាយសុវណ្ណក្នុងពិព័រណ៍ពិសេសមួយឈ្មោះថា Musuem Expo។ ***សូមចែករំលែកបន្តកំុឲ្យមានការភាន់ច្រឡំនាំឲ្យកើតជម្លោះរវាងគ្នានិងគ្នា។ ប្រភពរូបភាព Dexnd Deng និងដកស្រង់អត្ថបទទាំងស្រុងពីបង: Sirang Leng។ សូមអរគុណបងដែលបានស្រាវជ្រាវឲ្យដឹងពីកាលពិត៕
14409857_1304006276300159_7069442789191398402_o
14425275_1304006259633494_5365968330369208012_o
14368860_1786150574965846_6269696054068832356_n14356046_1126397527407594_93136759_n14383509_1126397524074261_2050611938_n
14339793_1126396507407696_68373747_o14370274_582677615234476_1870700240401309819_n14370274_582677615234476_1870700240401309819_n

No comments: