A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

ពលរដ្ឋ​មាន​​សិទ្ធិ​ប្ដឹង​ពេល​ពិនិត្យ​ឃើញ​​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មិន​បំពេញ​​គ្រប់​លក្ខខណ្ឌ


ដោយ សាន សែល
2016-08-13 rfa


ចុះ​ឈ្មោះ​បោះឆ្នោត ២០១៥ ៨៥៥
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សាកល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​សង្កាត់​ផ្សារដើមថ្កូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Rann Samnang
 RFA/Rann Samnang



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា ជន​ណា​ក៏ដោយ មិន​ថា​ជន​បរទេស​ ឲ្យ​តែ​មាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ពិសេស​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ។ លោក​ពន្យល់​ថា បើ​តាម​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​មើល​ថា តើ​អត្តសញ្ញាណប័ណ្ណ​ដែល​ទទួល​បាន​នឹង​ជា​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​បាន​ដោយ​របៀបណា  តាម​រយៈ​អ្វី​នោះ​ទេ?

លោក ស៊ិន ទិត្យសីហា៖ «ច្បាប់​ចង្អុល​បង្ហាញ​ថា បើ​សិន​គាត់​មាន​គ្រប់​លក្ខខណ្ឌ គេ​អាច​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ ប៉ុន្តែ​នៅ​មាន​រយៈពេល​មួយ​ទៀត គឺ​ពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ដែល​គេ​នឹង​ធ្វើ​នៅ​ពេល​ដែល គ.ជ.ប បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​រៀបចំ​បញ្ជី​បោះឆ្នោត​ជា​លើក​ដំបូង គេ​ទុក​សិទ្ធិ​ឲ្យ​ប្ដឹង ពេល​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី ហើយ​គ្មាន​គ្រប់​លក្ខខណ្ឌ គាត់​មិន​គ្រប់​អាយុ គាត់​មិន​មែន​ជា​ជនជាតិ​ខ្មែរ ខ្វះ​លក្ខខណ្ឌ​ទីលំនៅ ជា​ឧទាហរណ៍»។



មន្ត្រី​របស់​ខុមហ្វ្រែល រូប​នេះ បន្ថែម​ទៀត​ថា គេ​អាច​ប្ដឹង​ជំទាស់​ទៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ហើយ​បើ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដោះស្រាយ​មិន​ពេញ​ចិត្ត អាច​ប្ដឹង​ទៅ​ គ.ជ.ប ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ការ​ប្ដឹង​នេះ គឺ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ពិសេស គ.ជ.ប លុប​ឈ្មោះ​អ្នក​នឹង​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត បើ​សិន​អ្នក​ប្ដឹង​មាន​អំណះអំណាង​ថា ​អ្នក​នឹង​មិន​មាន​​សញ្ជាតិ​ខ្មែរ។

ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ បើ​តាម​គ.ជ.ប ប្រជាពលរដ្ឋ​ អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ លុះត្រា​តែ​មាន​បំពេញ​លក្ខខណ្ឌ​ដូច​តទៅ ពលរដ្ឋ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត មាន​លំនៅឋាន ឬ​ទីសំណាក់​ក្នុង​ឃុំ សង្កាត់ ដែល​សាម៉ី​ខ្លួន​ត្រូវ​បោះឆ្នោត មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ទាំង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​បង្ហាញ​ខ្លួន​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​អំឡុង​ពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត មិន​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត និង​មិន​មែន​ជា​ជន​វិកលចរិត ឬ​មិន​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច៕

No comments: