A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 July 2016

លិខិតមិត្តអ្នកអាន៖ វិភាគឃាតកម្មលើលោកបណ្ឌិត កែម ឡី



លិខិតមិត្តអ្នកអាន៖ វិភាគឃាតកម្មលើលោកបណ្ឌិត កែម ឡី
ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦​


ជន​ដៃ​ដល់ដែល​បាន​បាញ់សម្លាប់លោក​ កែម​ ឡី


មកទល់នឹងពេលនេះឃាតកម្មដ៏សាហាវឃោឃៅលើលោកបណ្ឌិត កែម ឡី នៅតែជាចម្ងល់ នឹងនៅតែជាអាថ៏កំបាំងនៅឡើយសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលគាំទ្ររូបលោកចង់ដឹងនូវការពិត ក៏ដូចជាចោទជាសំនួរថាតើមានមូលហេតុអ្វី ដែលជាដំណើរដើមហេតុនាំឲ្យមានការផ្តាច់ជីវិតលោកបែបនេះ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំនួន២គ្រាប់នៅក្នុងហាងលក់ទំនិញមួយចំកណ្តាលរាជធានីភ្នំពេញ។ មួយគ្រាប់ ត្រូវចំដៃធ្លាយដល់ដោះ នឹងមួយគ្រាប់ទៀតបាញ់ចំសៀតផ្កាខាងឆ្វេង។

បើយើងសង្កេតមើលទម្រង់នៃការបាញ់ប្រហារនេះ ឃាតករពិតជាមានជំនាញនឹងទេពកោសល្យខ្លាំងមែនទែន៖ ទី១ គឺក្លាហានសម្បើមណាស់ ដែលហ៊ានបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃត្រង់ ហើយនៅកន្លែងដែលមានមនុស្សអ៊ូអរទៅទៀត, ទី២ ការបាញ់ គឺមិនតក់ស្លុតនឹងមិនញញើតដៃឡើយ បាញ់មួយគ្រាប់អោយដួលហើយ ចូលថែមមួយគ្រាប់ទៀតដើម្បីអោយប្រាកដ១០០ភាគរយក្នុងចិត្តថាលោកបណ្ឌិតពិតជាត្រូវទៅដល់ឋានយមរាជប្រាកដមែន។

ក្រោយពេលចាប់ខ្លួនបានភ្លាមៗ ឃាតករបានអះអាងថាខ្លួនមានឈ្មោះថា ជួប សម្លាប់ ហើយការបាញ់ប្រហារលោកបណ្ឌិតកែម ឡី នេះ ព្រោះតែលោកបណ្ឌិតជំពាក់លុយរូបគេចំនួន ៣០០០ដុល្លារ។

និយាយដោយស្មោះតាំងពីខ្ញុំកើតពីពោះម៉ែមក មិនដែលឮឈ្មោះពីណាថ្លៃថ្នូរយ៉ាងនេះទេ មើលទៅនេះប្រហែលជាតម្រុយនៃការកុហកដ៏សំខាន់មួយហើយ។ ទី២ ឃាតករបានអះអាងថាខ្លួនគឺជាពលករនៅឯប្រទេសថៃ ហើយមកភ្នំពេញរួចបានជិះម៉ូតូឌុបមកបាញ់ប្រហារលោកបណ្ឌិត ចម្ងល់ឆ្ងល់ថាតើអាចទេដែលឃាតករអាចដឹងយ៉ាងច្បាស់ចំពោះទម្រាប់ប្រចាំថ្ងៃរបស់លោកបណ្ឌិតបែបនេះ? តើពលករខ្មែរដែលធ្វើការនៅប្រទេសថៃ អាចមកភ្នំពេញហើយស្គាល់ទីតាំងបានច្បាស់យ៉ាងនេះ តើអាចទៅរួចទេ? វាហាក់បីដូចជាការសារភាពដ៏ស្រពិចស្រពិលពិបាកនឹងជឿខ្លាំងណាស់។ ទី៣ ឃាតករបានអះអាងបន្តថា លោកបណ្ឌិតបានខ្ចីបុលប្រាក់របស់គេចំនួន ៣០០០ដុល្លារ ដើម្បីជួយសង្គ្រោះជនក្រីក្រកាលពីជាងមួយឆ្នាំមុន។ សំនួរសួរថាតើពលករនៅឯប្រទេសថៃ ពិតជាមានប្រាក់ឲ្យគេខ្ចីមែនឬ ក្នុងចំនួនច្រើនបែបនេះ? បើខ្លួនឯងរកប្រាក់សឹងតែហូបខ្លួនឯងនឹងជួយគ្រួសារមិនគ្រប់ផងនោះ។ នេះនៅមិនទាន់រាប់បញ្ចូលតំលៃកាំភ្លើងជាង ៤០០០ដុល្លារ ដែលឃាតករបានប្រើសម្រាប់ធ្វើសកម្មភាពផងនោះ។

បើថាជាពលករនៅឯប្រទេសកូរ៉េប្រហែលជាអាចនឹងមានគេជឿខ្លះ។ មួយវិញទៀតជួបគ្នាបានត្រឹមតែស្គាល់មុខគ្នា តើច្បាស់អត់ដែលហ៊ានឲ្យគេខ្ចីប្រាក់ច្រើនបែបនេះ ដោយមិនដឹងពីប្រវតិ្តយ៉ាងនេះនោះ? គ្រឹះស្ថានហិរញ្ញវត្ថុមានគគោក ធនាគារមានពេញដី ហើយចំនែកឯគ្រួសារលោកបណ្ឌិតផ្ទាល់ក៏នូវមានលទ្ធភាពដែរ ចុះចំលែកអ្វីដែលលោកបណ្ឌិតក្ររហេមរហាមទៅខ្ចីលុយពលករនៅប្រទេសថៃនោះ។

ទឡ្ហីករណ៏ នឹងសេណារីយ៉ូទាំងអស់នេះហើយដែលបានបង្ហាញថាការសារភាពរបស់ឃាតករគឺហាក់ផ្ទុយស្រឡះអំពីការពិតទាំងស្រុង។ មែនទែនទៅបើតាមការអះអាងរបស់អ្នកភូមិដែលធ្លាប់ស្គាល់នឹងនៅភូមិស្រុកជាមួយនឹងឃាតករនេះបានរៀបរាប់ថា តាមពិតឃាតករមានឈ្មោះដើមថា អឿត អាង  ធ្លាប់បួសជាសង្ឃ នឹងធ្លាប់ធ្វើជាមន្ត្រីបរិស្ថានរបស់អង្គការមួយ។ មួយរយៈចុងក្រោយនេះបុគ្គល អឿត អាង  នេះបានអួតប្រាប់អ្នកស្រុកថារូបគេបានធ្វើការងារជាអង្គរក្សរបស់លោកធំម្នាក់នៅឯទីក្រុងភ្នំពេញ ហើយរូបគេនឹងបានឡើងធ្វើធំក្នុងខែកក្កដានេះហើយ។ ការលើកឡើងនេះគឺវាត្រូវគ្នាខ្លាំងណាស់ចំពោះការប្រើកាំភ្លើងម៉ាក (Glock) ដែលឃាតករប្រើសម្លាប់លោកបណ្ឌិត ព្រោះថាអង្គរក្សភាគច្រើនគឺនិយមប្រើប្រាស់នូវកាំភ្លើងប្រភេទនេះខ្លាំងណាស់។

លើសពីនេះទៅទៀតបើយើងសង្កេតមើលអាវរបស់ឃាតករ (អាវមានឡេវរឺអាវមានក) ដែលឃាតករពាក់ពីរជាន់នោះ វាហាក់បីដូចជាចំលែកពិតមែន ព្រោះតាំងពីដើមរៀងមកគេកម្រឃើញមាននរណាពាក់អាវឡេវបែបនេះពីរជាន់ណាស់ ប៉ុន្តែគេតែងតែឃើញមនុស្សម្នាខ្លះពាក់អាវវាលកខាងក្នុងហើយអាចមានឡេវពីខាងក្រៅ នេះគឺរឿងធម្មតា។ ចំពោះករណីអាវនេះមានមតិមួយចំនួនលើកឡើងថា ឃាតករដែលកំពុងតែចាប់បាននេះគឺជាឃាតករសិប្បនិម្មិត មានន័យថាជាឃាតករដែលទទួលកំហុសជំនួសឃាតករដៃដល់។ ឃាតករដែលបាញ់សម្លាប់លោកបណ្ឌិតផ្ទាល់អាចនឹងដោះអាវគេដែលខ្ទាតប្រឡាក់ឈាមនោះអោយឃាតករសិប្បនិម្មិតនេះពាក់ រួចរូបគេបានរត់គេចខ្លួនដោយអោយឃាតករសិប្បនិម្មិតទទួលទោសជំនួស។ ប៉ុន្តែខ្មាន់កាំភ្លើងពិតរឺមិនពិតវាអាស្រ័យទៅលើកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងទំនិញនោះ ខណះមកដល់ពេលនេះសមត្ថកិច្ចនៅតែមិនទាន់បង្ហាញជាសាធារណៈនៅឡើយ។

តើឃាតកម្មលើលោកបណ្ឌិត កែម ឡីគឺជារឿងបុគ្គលឯកជនរបស់លោក ឬគឺជារឿងពាក់ព័ន្ធនឹងនយោបាយ?  បើសិនជាឃាតកម្មលើលោកបណ្ឌិតព្រោះតែរឿងខ្ចីបុលមែននោះ ជាយូរណាស់មកហើយ ប្រហែលជាអាចនឹងមានការបែកធ្លាយវីដេអូទៅក្នុងបណ្តាញសង្គមទាក់ទងនឹងការទារលុយបាត់ទៅហើយ ព្រោះថាលោកបណ្ឌិតជាមនុស្សដែលមានគេស្គាល់ច្រើន ហើយណាមួយការមកទារប្រាក់ដែលមិនសងបែបនេះមិនអាចមកទារដោយស្ងាត់ៗទេ ប្រាកដជាផ្អើលគេផ្អើលឯងពេញភូមិហើយ។ មួយវិញទៀតនៅក្នុងព័ត៌មានឃាតកម្មផ្សេងៗ ក្នុងស្រុកគេកម្រឃើញជនល្មើសសម្លាប់ជនរងគ្រោះព្រោះតែរឿងខ្ចីប្រាក់ណាស់ គេច្រើនតែឃើញជនល្មើសសម្លាប់ជនរងគ្រោះព្រោះតែដណ្តើមកេរ្តិ៍មរតក ទំនាស់ពាក្យសម្តី រំលោភ ។ល។ បើសិនណាជាម្ចាស់បំណុលសម្លាប់កូនបំណុលនោះ តើមាននរណាទៀតដែលត្រូវសងប្រាក់ជំនួសនោះ? តើម្ចាស់បំណុលពិតជាល្ងីល្ងើណាស់មែនទេ? ប្រាក់មិនបានហើយ ក្លាយជាអ្នកទោសទៅទៀត។

ពាក់ពន្ធ័នឹងរឿងខ្ចីបុលនេះដែរ ភរិយាលោកបណ្ឌិតបានបញ្ជាក់ច្បាស់ហើយថា លោកបណ្ឌិតមិនបាន នឹងមិនដែលជំពាក់ពីណាសូម្បីតែមួយរយលុយខ្មែរឡើយ។ ចុះបើឃាតកម្មនេះមិនទាក់ទងនឹងរឿងបុគ្គលឯកជនលោកបណ្ឌិតផង តើវាអាចទាក់ទងទៅនឹងនយោបាយឬទេ?  ចម្លើយអាចឆ្លើយបានថាយ៉ាងហោចណាស់ក៏មាន ៧០ភាគរយឡើងដែរ។ សុភាសិតរបស់ “ឆាវ ឆាវ”  ក្នុងរឿងសាមកុកមួយបានពោលថា “បើចង់ដឹងថា តើអ្នកណាជាឃាតករ ត្រូវវិភាគការស្លាប់ម្នាក់នោះ តើនរណានឹងបានប្រយោជន៏ជាងគេ”។ បើតាមជំនួយការផ្ទាល់របស់លោកបណ្ឌិតដែលបានចូលរួមក្នុងវេទិកាអ្នកស្តាប់របស់វិទ្យុអាស៊ីសេរី កាលពីកន្លងមកបានអះអាងថា ពិតទៅលោកបណ្ឌិតត្រូវបានគេគំរាមសម្លាប់តាំងពីចុងខែឧសភាមកម៉្លេះ ដោយអោយលោកឈប់និយាយ នឹងឈប់វិភាគអ្វីទៀត នឹងបានបញ្ជាក់ថាអត្ថបទរបស់លោកឈ្មោះថា “ចោរប្លន់ប្រវត្តិសាស្ត្រ” នោះអាចជាអត្ថបទចុងក្រោយហើយ។

ទន្ទឹមនឹងការគំរាម គេក៏បានសន្យាថាប្រសិនបើលោកឈប់វិភាគនោះ លោកបណ្ឌិតនឹងទទួលបានជាថ្នូរលាភសក្ការៈឲ្យសោយសុខមួយជីវិត។ មកដល់ត្រឹមនេះ យើងទាំងអស់គ្នាអាចយល់បានហើយថា តើមានហេតុអ្វីបានជាគេគំរាមអោយលោកបណ្ឌិតឈប់វិភាគ? ជាទូទៅនរណាគេក៏ដឹងថាការវិភាគរបស់លោកបណ្ឌិត  កែម ឡី ម្តងៗ តែងតែប៉ះពាល់យ៉ាងខ្លាំងដល់ជួរមន្ត្រីធំៗ ឧកញ៉ាកុងសី ហើយពេលខ្លះដល់ព្រះឥន្ធទៀតផង។ ចង់ ឬមិនចង់ការវិភាគទាំងអស់នោះហើយ ដែលជាការរុកចំដំបៅ ដែលធ្វើអោយគេទាំងអស់នោះមិនសប្បាយចិត្តនឹងមិនចង់អោយពាល់សោះឡើយ។ និយាយឲ្យចំ លោកបណ្ឌិតកំពុងតែក្លាយទៅជាមុខសញ្ញានឹងជាដុំគ្រួសដ៏ធំនៅក្នុងភ្នែកដែលគេចាំពេលវេលាល្អដើម្បីចាត់ការចេញ។

ជារួមការគាស់បើកកកាយ នឹងការវិភាគនៃព័ត៌មានសំងាត់ផ្សេងៗ ដូចជាករណីពុករលួយលួចលុយជាតិ ការកាប់បំផ្លាញធនធានធម្មជាតិ សម្បទានសេដ្ឋកិច្ចគ្មានតម្លាភាព បញ្ហាព្រំដែន សុទ្ឋសឹងតែជាបញ្ហាដ៏រសើបដែលជាហានិភ័យសម្បើមខ្លាំងណាស់សំរាប់ពួកមន្ត្រីធំៗ នឹងឧកញ៉ាមហាសេដ្ឋី ក៏ដូចជាខ្សែស្រឡាយរបស់ពួកគេ។ ការផ្តល់ព័ត៌មានពិតដែលបានស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្រ្តរបស់លោកបណ្ឌិតធ្វើអោយពួកគេទាំងអស់នោះភ័យខ្លាច នឹងបារម្ភចំពោះការបាត់បង់នូវផលប្រយោជន៍ ប្រជាប្រិយភាព និងភាពជឿទុកចិត្តពីប្រជាពលរដ្ឋតែម្តង។ ហេតុដូច្នេះហើយបានជាឃាតកម្មនេះមានការទាក់ទងនឹងនយោបាយមានចម្លើយដល់ទៅជាង ៧០ភាគរយបែបនេះ។ មែនទែនទៅការងារជាអ្នកវិភាគ នឹងជាអ្នករូតវាំងនននេះ លោកបណ្ឌិត កែម ឡី ដឹងច្បាស់ណាស់ថាជីវិតរបស់លោកគឺស្ថិតក្នុងភាពផុយស្រួយខ្លាំងណាស់។ លោកធ្លាប់មានប្រសាសន៏ថា“ចង់ធ្វើជាអ្នកវិភាគអោយបានគ្រប់ជ្រុង យើងត្រូវមាន Passport មួយហើយត្រូវមាន  Visa បី បើគេមិនសប្បាយចិត្តគេអោយយើងទៅពេទ្យ យើងទៅៗ បើគេមិនសប្បាយចិត្តគេអោយយើងទៅព្រៃស យើងទៅៗ ហើយបើគេមិនសប្បាយចិត្តគេអោយយើងទៅវត្តព្រះពុទ្ធ យើងទៅៗ”។

វីរភាព នឹងការលះបង់របស់លោកមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ បើទោះបីជាដឹងថាមានការគំរាមសម្លាប់ត្រូវព្រាត់ប្រាសកូនប្រពន្ធម្តេចក្តី  ក៏លោកបណ្ឌិតនៅតែបន្តការងារ បន្តមនសិការ បន្តគោលជំហរនឹង បន្តភាពក្លាហានរបស់លោកដល់ថ្ងៃមរណា។ ការបាត់បង់រូបលោកគឺជាគំរូដ៏មហិមា សម្រាប់ជាពន្លឺនឹងជាប្រទីបបំភ្លឺសំរាប់កូនខ្មែរទាំងអស់គ្នាអោយក្រោកឡើងហ៊ាននិយាយការពិតពីសង្គម  នឹងដើរតាមគន្លងរបស់លោកបណ្ឌិត “រស់នៅដោយភាពក្លាហាន ចែកឋានពោរពេញដោយកិត្តិយស”។  យើងទាំងអស់គ្នាជាកូនខ្មែរគ្រប់រូបសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី និងជាមួយពលរដ្ឋខ្មែរគ្រប់រូបដែលគោរពស្រលាញ់លោកបណ្ឌិត។ សូមអោយវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតបានទៅដល់ឋានសុគតិភព នឹងចាប់កំណើតជាខ្មែរជារៀងរហូត។ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំនើរទៅមុខទៀត”។

1 comment:

Anonymous said...


WE HAVE BEEN CRYING ABOUT " IMPUNITY ". THIS IS THE RIGHT TIME TO FIGHT AND STOP THAT IMPUNITY.

The killers kept killing because they have never gotten punished.

In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.

Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.

Here are some steps that we should take:

1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?

2- After that 10 days, and if there is still no answer, we will start marching peacefully urging the government to find the real killers.

3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer heroes.

4- The PEACEFUL DEMONSTRATION will last until the government find the credible killers.

5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.

6- We must stop allowing our Khmer heroes die in vain. We need to change the way we think:

- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).

- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.

If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.

How come we don't want to lose any life to free Cambodia from Vietnam?
No country for coward people.

Dr. Kem Ley had sacrificed his life for Cambodia. Can we do something to find justice for him and also to deter the same killers from killing more Khmer heroes in the future?

Bun Thoeun