A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 July 2016

អាមេរិកជំរុញឲ្យទម្លាក់ការចោទប្រកាន់លើមន្រ្តីសិទ្ធិមនុស្សនិងបក្សប្រឆាំង


ដោយ លោក ទូច សុខា​​ | ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦​ 

លោក Tom Malinowski ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ (រូបភាព៖ លោក សាម សុជាទិញ)


ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានមកបំពេញទស្សកិច្ចនៅកម្ពុជា២ថ្ងៃមកនេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ការចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ដោយថាដើម្បីធានាឲ្យមានស្ថេរភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារលោក Tom Malinowski លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតអាមេរិក នារសៀលនេះថា ក្នុងរយៈពេលពីរថ្ងៃនៃការបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជានេះ លោកបានជួបមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង។

លោក Tom Malinowski លើកឡើងថា ក្រោយពីបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ លោកថាលោកមានក្តីបារម្ភចំពោះការចាប់ខ្លួន និងការចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប។ លោកបន្តថា សហរដ្ឋអាមេរិកគាំទ្រចំពោះការអនុវត្តនីតិរដ្ឋ និងថាគ្មាននរណាម្នាក់រួមទាំងអ្នកនយោបាយផងអាចនៅលើច្បាប់នោះទេ។ ទោះយ៉ាងណា លោកថានៅប៉ុន្មានខែចុងក្រោយនេះ មានការចាប់ខ្លួន និងចោទប្រកាន់ទៅលើអ្នកដែលគេមើលឃើញថាតែងរិះគន់រដ្ឋាភិបាល និងតំណាងរាស្រ្តបក្សប្រឆាំង ដែលបញ្ហានេះហាក់កើតមានឡើងចំពោះភាគីតែម្ខាង។

លោកបន្តថា៖ “យើងបានជំរុញរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស…រូមទាំងមន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរងគ.ជ.ប…យើងគិតថាគណបក្សទាំងពីរគួរតែវិលទៅរកវប្បធម៌សន្ទនាឡើងវិញ…វប្បធម៌សន្ទនាគឺ ជារឿងល្អសម្រាប់កម្ពុជា និងល្អសម្រាប់បក្សជាប់ឆ្នោតទាំងពីរ…ហើយភាគីទាំងពីរមានការទទួលខុសត្រូវក្នុងការសម្របសម្រួលគ្នា…វប្បធម៌សន្ទនាទំនងជាមិនអាចកើតឡើងវិញបានទេបើសិនជាការចោទប្រកាន់ និងទណ្ឌកម្មកើតមានតែលើភាគីម្ខាង។ បង្កើតលំហសម្រាប់អ្នកគ្រប់គ្នា ទាំងអ្នកនយោបាយបក្សប្រឆាំង និងសង្គមស៊ីវិលដើម្បីធ្វើការរបស់ខ្លួន ជារឿងដែលសំខាន់សម្រាប់វប្បធម៌សន្ទនា”។



លោក Tom Malinowski លើកឡើងទៀតថា ការឃុំខ្លួន ការចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង និង គឺជាកក្តាមួយដែលធ្វើឲ្យប៉ះពាល់ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា។ មកដល់ចំណុចនេះ លោកថា វប្បធម៌សន្ទនាគួរតែត្រូវបានលើកយកមកអនុវត្តឡើងវិញ។
ទាក់ទងនឹងអ្វីដែល លោក Tom Malinowski បានលើកឡើងនេះ  រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញក្រោយជំនួបជាមួយលោកឧបការីរូបនេះថា លោកបាននិយាយប្រាប់អាមេរិកថា ស្ថានភាពនយោបាយកម្ពុជានៅធម្មតា។ លោកនិយាយទៀតថា អ្នកដែលជាប់ឃុំ និងរងបណ្តឹងតុលាការជារឿងរបស់បុគ្គលដែលបានប្រព្រឹត្តបទល្មើសដោយខ្លួនឯង។

លោកបន្ថែមថា៖ “គឺកម្ពុជា រដ្ឋាភិបាលយើងបានប្តេជ្ញាចិត្តអនុវត្តគោលនយោបាយប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែក្នុងក្រមខណ្ឌច្បាប់ … ហើយបញ្ហានេះគឺ ជារឿងបញ្ហាបុគ្គល វាមិនមែនជាបញ្ហាពាក់ព័ន្ធទៅនឹងអង្គការ ក៏ដូចជាគណបក្សនយោបាយទេ ហើយខ្ញុំបញ្ជាក់ថារឿងដែលកើតឡើងនេះជារឿងបុគ្គល”។

ទាក់ទងនឹងការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីអាមេរិកជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរបន្តអនុវត្តវប្បធម៌សន្ទនានោះ លោក អ៊ុច បូររិទ្ធ ថាគណបក្សប្រឆាំងខ្លួនឯងទេ ដែលបានបំពានកិច្ចព្រមព្រៀងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ និងថាតែងតែ “អុចអាល” ឲ្យមានការរើសអើសពូជសាសន៍ជាដើម។
គួរបញ្ជាក់ថា មន្ត្រីគ.ជ.ប មន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងសកម្មជនគណបក្សប្រឆាំងមួយចំនួនកំពុងជាប់ពន្ធនាគារ និងខ្លះកំពុងជាប់ឃុំបណ្តោះអាសន្ន ខណៈដែលមន្ត្រីគណបក្សប្រឆាំងផ្សេងទៀតំពុងជាប់បណ្តឹងនៅតុលាការ និងកំពុងនិរទេសខ្លួនទៅបរទេសជាដើម។ អ្វីទាំងអស់នេះ ធ្វើឲ្យអង្គការជាតិ អន្តរជាតិមួយចំនួន និងគណបក្សប្រឆាំង ថាកម្ពុជាកំពុងមានវិបត្តិនយោបាយ តែបក្សកាន់អំណាចច្រានចោលការលើកឡើងបែបនេះ៕

7 comments:

Anonymous said...

For the CNRP to make a dialog and agreement with
Dictator & Traitor Hun Sen,is just like a lamb
trying to make peace with a tiger.

Sanctions are good tools to make Hun Sen change.
First start with sanctions against him personally and his cronies.
If that does not work, there others tools.

Anonymous said...

For anyone or government to change for the better,
that individual or entity must recognize and admit
the mistakes, and then rectify the wrongs.

Do not expect that from the Yuon's Puppet Hun Sen.
Therefore, his D days start in July 2018.

Anonymous said...


Only Ah Kouk Hun Sen and the CPP who knew EXACTLY how many votes ( seats ) that they got in the 2013 election.

In reality, the CNRP had won the 2013 election by a landslide.

And that was the main reason why Ah Kouk Hun Sen and the CPP along with their master Yuon are trying to destroy the CNRP.

The CPP wanted its puppet Mam Sonando and Khem Veasna to get some seats in this next election to prove to the international community that this next election will be credible - even without the CNRP.

In the meantime, the illegal Vietnamese keep flowing into Cambodia. It is only a matter of time that the number of the Vietnamese and its puppet surpass the real Khmer people. And when that time comes - in the foreseeable future - Cambodia will be finished. The Yuon's slave party CPP will win the election without killing its opponents.

Khmer people will see some more dramas creating by the evil Yuon Vietnam and its puppet CPP to break the CNRP.

Do not forget to press Ah Kouk Hun Sen to find the real killer and the mastermind behind Dr. Kem Ley's death.

Bun Thoeun

Anonymous said...

Coup d'Etat Porng Kdor Ah Hun Sen.
Ah Hun Sen will try to add that there are some CNRP's members in that Porng Kdor coup d'Etat.

Have you ever seen a coup d'Etat on facebook before? This is so stupid funny .

Ah Hun Sen Chkuot Mern Tern Heuy !!!!!

Anonymous said...

Chmar kmao talk about khem Veasna:
https://www.youtube.com/watch?v=rGucQvrwEgo

Anonymous said...

In the midst controversial of the report of global witness news ,the Killing of Kem Ley happened and now ,a set up innuendo FB pop out another new scheme of to over through the regime . Did any bodies believe that a stupid take over a regime by force could used a FB to declare in broad day like this ? Khmer never heard this before .Now they start to move tanks and military to phnom Penh , for crush the ghost movement FB . This is could be the final day of CNRP hold up in their head quarter or what ? Beware of this dangerous fabrication schemes .

Anonymous said...

@22 July 2016 at 07:51
Mr. Sam Rainsy said there were elements in the military ready to revolt in 2013. You doubt his words? Not all of the soldiers are blind and dumb.