A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 June 2016

សាលា​ឧទ្ធរណ៍​កោះ​ហៅ​លោក កឹម សុខា ករណី​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង

សាលា​ឧទ្ធរណ៍​កោះ​ហៅ​លោក កឹម សុខា ករណី​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង
ដោយ សុ ជីវី
2016-06-28

កឹម សុខា ២០១៦ ៨៥៥
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Morm Moniroth



សាលា​ឧទ្ធរណ៍ កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូលរួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ករណី​ដែល​លោក​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​ការពារ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា សវនាការ​នោះ​បន្ទាប់​ពី​ក្រុម​មេធាវី​បាន​ដាក់​បណ្ដឹង​មួយ​ទៅ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា។ ក្រុម​មេធាវី​ការពារ បាន​ស្នើ​មោឃភាព​នីតិវិធី​របស់​សមត្ថកិច្ច និង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក សំ សុគង់ ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ ក្រុម​មេធាវី​កំពុង​សិក្សា​ផ្នែក​ច្បាប់ និង​រង់ចាំ​ការ​សម្រេច​របស់​លោក កឹម សុខា ដែរ ថា​តើ​នឹង​ចូល​ខ្លួន ឬ​មិន​ចូល​ខ្លួន៖ «នៅ​សាលា​ឧទ្ធរណ៍ ភាសា​ច្បាប់​គេ​ថា​ជា​សំណុំ​រឿង​មុន​អង្គ​សេចក្ដី ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រុម​មេធាវី​ការពារ​ទៅ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍។ សាលា​ឧទ្ធរណ៍ នឹង​សម្រេច​តែ​ពីរ​ទេ គឺ​យល់​ព្រម​មោឃភាព​នីតិវិធី​តាម​ការ​ស្នើសុំ ឬ​មួយ​ក៏​សាលា​ឧទ្ធរណ៍​ហ្នឹង​ច្រាន​ចោល»។



ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន ២​លើក​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ករណី​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់ស្ដែង​នេះ លោក កឹម សុខា បាន​សម្រេច​ទៅ​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ។ ម្យ៉ាង​ទៀត ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​មិន​ចូល​ប្រជុំ​សភា ដោយ​ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា ចំពោះ​សកម្មជន និង​មន្ត្រី​បក្ស​នេះ ដោយ​រួម​ទាំង​សំណុំ​រឿង​លោក កឹម សុខា និង​អ្នក​ពាក់ព័ន្ធ​ផង៕

No comments: