A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 November 2014

Sam Rainsy, Sar Kheng talk about arrest of officials, monks, activist លោក សម រង្ស៊ី ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី​ពី​លោក ស ខេង ករណី​ចាប់​ខ្លួន​សកម្មជនបក្សប្រឆាំង សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​

Give our kids a better deal 
PHNOM PENH (The Cambodia Herald) -- Opposition leader Sam Rainsy asked Interior Minister Sar Kheng to release Meach Sovannara, CNRP's senior official, and other people who were arrested this month. 

Sam Rainsy made the request during a meeting Thursday with Sar Kheng, one of the CPP's top leaders, at the National Assembly building. 

Speaking to reporters from inside his vehicle after the meeting, Rainsy said he also discussed draft law of creation of National Election Committee. 

17 people including Meach Sovannara, CNRP's senior official, have been arrested and detained since November 10 for their various roles in protests.

Seven Boeug Kok land rights activists were arrested on November 10 after they protested and blocked traffic in front of Phnom Penh City Hall to demand that government address floodwater issue in their community. The seven were sentenced the following day to one year each in prison for violation of traffic law by blocking road, and protesting against public civil servants.

On November 11, Meach Sovannara was arrested by Phnom Penh police while he was on the back seat of his vehicle. Police read a court warrant to him before he was arrested over his involvement in leading insurrection, following the violent clash on July 15near the Freedom Park.

The rest including Buddhist monks were arrested when they protested to demand the release of other arrestees.


ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី27 វិច្ឆិកា 2014 | 

លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នាពេល​កន្លង​មក
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ករណី ស្នើសុំ​ដោះលែង​សកម្មជន​បក្សប្រឆាំង និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។​
​ជំនួប​នៅ​មន្ទីរ​រដ្ឋសភា​នេះ​បាន​ប្រើ​ពេល​ជាច្រើន​ម៉ោង​គឺ រហូតដល់​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ទើប ឥស្សរជន​ទាំង​ពីរ បានបញ្ចប់​កិច្ចពិភាក្សា ហើយ​របៀបវារៈ​គឺ​ផ្ដោត​លើ​ការចាប់​ឃុំខ្លួន​លោកមា​ជ​សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​ដីធ្លី និង​ព្រះសង្ឃ រួម​ទាំង​ការងារ​បោះឆ្នោត​ផងដែរ ។​
​ក្រោយ​ចេញពី​ជំនួប លោក​សម រង្ស៊ី ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​ស្ទាក់​រថយន្ត​របស់​លោក​ដើម្បី​សាកសួរ​អំពី​លទ្ធផល​នៃ​ជំនួប​នេះ  ។ លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា ករណី​ចាប់ខ្លួន​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត សកម្មជន​ដីធ្លី និង​ព្រះសង្ឃ គឺជា​គន្លឹះ​នយោបាយ ដែល​ត្រូវបាន​ពិភាក្សា​ជាមួយ​លោក ស ខេង ។​
​ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​សាកសួរ អំពី​លទ្ធផល​នៃ​ជំនួប លោក​បាន​បដិសេធ​មិន​ឆ្លើយ ហើយ​ថា លោក​មិន​អាច​ឆ្លើយ​ជំនួស​លោក ស ខេង ថា​តើ​មាន​ការសម្រេច​ដោះលែង ឬ​យ៉ាងណា​នោះទេ​ គ្រាន់​តែ​លោក​សង្ឃឹម​ថា លោក ស ខេង នឹង​យក​ចិត្ត​ទុក​ដាក់​ករណី​នេះ ។
ទន្ទឹម​នឹង​នេះ​ លោក ស ខេង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា ការ​ដោះ​លែង​ឬ​យ៉ាង​ណានោះ គឺ​ត្រូវ​ធ្វើ​តាម​នីតិវិធី​នៃ​ច្បាប់​កម្ពុជា និង​នីតិវិធី​របស់​តុលាការ ហើយ​វា​ជា​ឆន្ទានុសិទ្ធ​របស់​តុលាការ ។
​ជាមួយគ្នានេះ លោក សម រង្ស៊ី ថ្លែងថា ការកែទម្រង់​យន្តការ​រៀបចំ​ការបោះឆ្នោត និង​ពាក់ព័ន្ធ​នឹង​ច្បាប់​គជប គឺ​កំពុង​ដំណើរការ​ទៅមុខ ដែល​ធ្វើ​យ៉ាងណា​កុំឲ្យ​មាន​ការតវ៉ា​ក្នុង​ការបោះឆ្នោត​លើក​ក្រោយៗ​ទៀត​។​
​សូម​រំ​ឮ​ក​ថា ករណី​ឃុំ​ខ្លួន​លោក មា​ជ សុវណ្ណារ៉ា  លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ជូន​លោក ស ខេង ដើម្បី ស្នើសុំ​អន្ត​រគ​មន៍​ឲ្យ​ដោះលែង ម្ដង​រួច​ហើយ តែ​ក្រសួង​មហាផ្ទៃ​បញ្ជូន លិខិត​នោះ ទៅ​ក្រសួង​យុត្តិធម៌ តែ​ស្ថាប័ន​នេះ​ឆ្លើយថា​ជា​សមត្ថកិច្ច​របស់​តុលាការ ។ មកដល់ពេលនេះ ទាំង​សកម្មជន​បក្សប្រឆាំង សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សមាន​ចំនួន ១៩​នាក់ ។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ខុសគ្នាៗ ហើយ រង​បទ​ចោទ​ផ្សេងៗ​គ្នា​ដែរ ។ សកម្មជន និង​ព្រះសង្ឃ​ទាំងនោះ មានទោស​ម្នាក់ៗ​ពី​១​ឆ្នាំ​ឡើង​ទៅ ៕
សូម​សរសេរ​មក​លោក នួន បូរិន តាម​រយៈ nunnarin@vodhotnews.com

1 comment:

Anonymous said...

លោក សម រង្ស៊ី ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី​ពី​លោក ស ខេង ? Cheap politic isn't it? You fight with Hanoi's puppet/mechanism.

Why don't you tell the world/the US/the EU / China and your supporters about the injustice that this government breaching all the constitutional codes?

Why do you have to kneel down and bag for justice from the subordinate of the Hanoi's traitors/puppets?

Freedom don't come without the fight.


True Khmer