Post by Sam Rainsy.
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ញើសារលួងចិត្តអ្នកគាំទ្រកុំឲ្យអន់ចិត្ត ពេលគណបក្សសង្គ្រោះជាតិ ចូលសភាជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី បានផ្ញើសារនយោបាយអំពាវនាវទៅកាន់អ្នកគាំទ្របក្សសង្គ្រោះជាតិ ឲ្យទប់ចិត្តកុំអាក់អន់ចិត្ត ឬខឹងនឹងថ្នាក់ដឹកនាំបក្ស ដែលបានសម្រេចចូលរួមសភាជាមួយបក្សប្រជាជន នៅពេលថ្មីៗយ៉ាងតក់ក្រហល់ ដែលធ្វើឲ្យអ្នកគាំទ្រខ្លះមិនពេញចិត្ត។
លោក សម រង្ស៊ី ថ្លែងនៅក្នុងវីដេអូឃ្លីបមួយមានរយៈពេលជិត ៥នាទី ព្យាយាមពន្យល់ប្រាប់អ្នកគាំទ្រថា ការសម្រេចចិត្តចូលនេះ គឺជាការត្រឹមត្រូវ និងស្របតាមកាលៈទេសៈនៃសភាពការណ៍នយោបាយបច្ចុប្បន្ន ដែលអាចឲ្យបក្សសង្គ្រោះជាតិ បន្តទាមទារធ្វើការកែទម្រង់ស្ថាប័ននានា ដូចកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនឹងឈានទៅដល់ការផ្លាស់ប្ដូរបានសម្រេចដូចបំណងអ្នកគាំទ្របក្សទៅអនាគត។
លោក សម រង្ស៊ី ថ្លែងដូច្នេះ៖ «មុននឹងវិនិច្ឆ័យ ឬធ្វើការថ្កោលទោសអ្វីមួយ សូមបងប្អូនជនរួមជាតិរង់ចាំបន្តិចសិន ទាល់តែពេលវេលាការងាររបស់យើង និងលទ្ធផលដែលយើងទទួលបាន បានចេញជារូបរាងច្បាស់លាស់ ទើបបងប្អូនជនរួមជាតិអាចវិនិច្ឆ័យថាត្រូវ ឬក៏មិនត្រូវ។ ចំពោះខ្ញុំយល់ថា គ្មានជម្រើសណាល្អជាងជម្រើសដែលយើងបានសម្រេចនេះទេ។ ទី១ គឺយើងបានបញ្ចប់សភាពការណ៍តានតឹង។ អ្នកដែលត្រូវបានគេចាប់ខ្លួន ហើយយកទៅដាក់ពន្ធនាគារ គឺត្រូវបានដោះលែងអស់ហើយ។ បន្តិចទៀតនេះ ទីលានប្រជាធិបតេយ្យនឹងត្រូវបើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋទៅជួបជុំគ្នាដូចពេលមុនៗទៀត។ បម្រាមហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មដង្ហែក្បួនតាមផ្លូវ បម្រាមនោះត្រូវលុបចោល គឺយើងនឹងមានសិទ្ធិសេរីភាពដូចដើមវិញ»។
សារនយោបាយរបស់ លោក សម រង្ស៊ី ពេលនេះ បន្ទាប់ពីមានពលរដ្ឋ និងអ្នកគាំទ្របក្សសង្គ្រោះជាតិ ខ្លះបានបង្ហោះមតិយោបល់អាក់អន់ចិត្ត និងបញ្ចេញកំហឹងរបស់ខ្លួន ដៀមដាមដាក់មេដឹកនាំបក្សសង្គ្រោះជាតិ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយសារពួកគាត់មិនពេញចិត្ត និងមិនចង់ឲ្យបក្សសង្គ្រោះជាតិ ចូលរួមរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជន ដែលពួកគាត់យល់ថា នឹងចាញ់ល្បិចកលនយោបាយរបស់បក្សប្រជាជន ហើយបក្សប្រជាជន នឹងបំផ្លាញបក្សសង្គ្រោះជាតិ ឲ្យរលាយដូចដែលបក្សប្រជាជន បានកម្ទេចបក្សនយោបាយមួយចំនួនកន្លងមក ដូចជា បក្សសេរីនិយមព្រះពុទ្ធសាសនា ដែលដឹកនាំដោយ លោក សឺន សាន និងគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម។
ទោះយ៉ាងណា ការសម្រេចចិត្តរបស់បក្សសង្គ្រោះជាតិ ចូលសភានឹងបក្សប្រជាជន ក្នុងជំនួបកំពូលកាលពីថ្ងៃទី២២ កក្កដា បានទម្លាយភាពទាល់ច្រកនយោបាយ ដែលបានជាប់គាំងអស់ជិតមួយឆ្នាំមកហើយនោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិនានា អបអរសាទរ ជាពិសេសអង្គការសហប្រជាជាតិ ដែលបានទទូចឲ្យបក្សទាំងពីរចរចាគ្នា បញ្ចប់នយោបាយជាប់គាំងប្រកបដោយសន្តិវិធី និងស្ងៀមស្ងាត់ កាលពីពេលកន្លងមក៕
5 comments:
Everyone in cambodia knows hun sen never keeps his promises and now people beginning not to trust sam rainsy.
Rainsy there are no excuses, all this because you are a coward. You want us to trust you because you trusted Hun Sen? Now we know that you are also a traitor. All CNRP will be finished because of this decision. You are so stupid and now we all know that you sold out.
After hearing the news about the two party agreements and the CNRP joining the parliaments, my heart pump much faster and my mood swing change drastically. At that moment, I wanted to scream at the top of my lung, kicking my own computer and cussing at our trusted leaders.
I am so frustrated and upset to see our struggles vanished into thin air. I’m thinking to myself, why our leaders are so dumb, stupid, ignorance and naive in this political arena?
I bite my lips, hold my anger and started to read more on all media posts and Facebook. Hoped to see others may have different reactions to mine. As not to my surprised, my research showed similar reactions. Some are more furious than me.
One day later, I did cool down a bit, scratched my head and start thinking to why Mr. Sam Rainsy and Mr. Kem Sokha made that crucial decisions. After ample analysis, I came to realized that their decisions are based on internal trust and balance of power. They knew that they are playing with their future careers and reputations, but they took this chance over it. Knowing that their supporters will be outraged and tarnished with this risky move. In political strategy, there are certain things that must be covert.
What internal trust you may ask?
Well, there are many patriotism Khmers in the CPP that have similar concerned like us. They too want change. In order to relief themselves from foreign grip; this parliament unity is a must.
Our leaders, Mr. Sam Rainsy and Mr. Kem Sokha are very smart individual, they are not like Rannaridth.
So, please remain calms and continue to observe and support. They have not damaged anything yet.
Give them a chance to prove to you that they are committed to fight for freedom and true democracy for Cambodia.
Actually they are this stupid.
ឃើញតេ សំរង្ស៊ី មកបកស្រាយ ចុះឯណា កឺមសុខានោះ ស្អែកនេះគេដាក់គុកទេ? ឬថា ហ៊ុន សែន ថាឱ្យកឹម សុខា សំបើមណាស់រហូតចេញមកមិននិយាយស្តីទេ? ស្តាយដែរមកពីកេមិនឱ្យប្រជាជនឮនោះ។
Post a Comment