A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 June 2014

Witnesses: Thai soldiers shot two bullets causing the deaths of three Cambodian migrant workers and causing the trucking carrying them to overturn which kill another further 3 people ពលករ​ជា​សាក្សី​៖ ទាហាន​ថៃ​បាញ់កាំភ្លើង​ពីរ​គ្រាប់ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​៣​នាក់​ស្លាប់​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី20 មិថុនា 2014, VOD


អ្នកស្រី ម​.​ភ (រាប់ពីធ្វេងដៃ)​ជា​សាក្សី​រស់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និងអត្តសញ្ញាណក្នុង​សន្និសីទ​សារព័ត៌មាន​(រូបថតដោយណាត សុភាព)
ពលករ​ជា​សាក្សី​រស់ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ អះអាងថា ពលករ​ខ្មែរ​៣​នាក់ បាន​ស្លាប់ ដោយសារ​ទាហាន​ថៃ​បាញ់​កាំភ្លើង​ចំនួន​២​គ្រាប់​ទៅលើ​រថយន្ត​ដឹក​ពលករ​ខ្មែរ បណ្តាល​ឲ្យ​រថយន្តក្រឡា​ប់​ភ្លាមៗ ធ្វើឲ្យ​មនុស្ស​៣​នាក់​ស្លាប់ កាលពី​សប្តាហ៍​មុន​។​Returned migrant workers said Thai soldiers fired two bullets killing two returning Cambodian migrant workers and causing the truck carrying them to overturn, killing another further three passengers.
​អាយុ​៣៥​ឆ្នាំ អ្នកស្រី ម​.​ភ ដែល​ជា​សាក្សី​រស់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​“​ស្ថានភាព​នៃ​ការបញ្ជូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ​មក​កាន់​កម្ពុជា​វិញ​” ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។ អ្នកស្រី​បន្ត​ថា នៅពេល​អ្នកស្រី​ធ្វើដំណើរ​ក្នុង​រថយន្ត​ដឹក​ពលករ​ខ្មែរ​ជាង​២០​នាក់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​សប្តាហ៍​មុន ខណៈ​នោះ​ពួកគាត់​ឮ​សំឡេង​កាំភ្លើង​បាញ់​ឡើង​ចំនួន​២​គ្រាប់ បណ្តាលឲ្យ​រថយន្ត​ដែល​គាត់​កំពុង​ជិះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាមៗ ហើយ​បណ្តាលឲ្យ​មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​ 35 year-old Ms. M. P, told reporters during a press conference on Friday organised by human rights group Adhoc. She said she was travelling with 20 other migrant workers to return to Cambodia when she heard two gunshots, killing two passengers and caused the truck to overturn, killing a further 3 people.
​ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក លោក ធន សា​រ៉ា​យ ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា ករណី​អាជ្ញាធរ​យោធា​ថៃ​បណ្តេញ​ពលករ​ខ្មែរ​ចំណាកស្រុក​មក​កម្ពុជា​វិញ គឺជា​ការគំរាមកំហែង បំភិតបំភ័យ បាញ់សម្លាប់​ពលករ ដើម្បី​បំបាក់ស្មារតី​ពលករ​ទាំងនោះ​។ លោក​សម្តែង​ការសោកស្តាយ​ដែល​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ត្រៀម​ចូល​ជា​“​សហគមន៍​តែមួយ និង​វាសនា​តែមួយ​”​នៅ​ឆ្នាំ​២០១៥ តែ​បែរ​រដ្ឋ​ជា​សមាជិក​អាស៊ាន​មួយ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​នៃ​រដ្ឋ​ផ្សេង​ទៀត​នៃ​សមាគម​អាស៊ាន​។​ Mr. Thun Saray, director of Adhoc, said the forced deportation of migrant Cambodian workers by the Thai army is a human rights abuse which cause many Cambodian workers to flee Thailand.
​របាយការណ៍​បឋមរ​បស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ង​ទី​២០ ខែ​មិថុនា​នេះ ពលករ​ខ្មែរ​ដែល​ស្លាប់​នៅ​ប្រទេស​ថៃ​មាន​ចំនួន​៩​នាក់​ហើយ​។​ Adhoc report said that 9 Cambodian migrant workers have died from the forced deportation in the period from 6-20 June 2014.
​កាលពី​ថ្ងៃ​អង្គារ មន្ត្រី​ប្រទេស​ថៃ និង​កម្ពុជា ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ពី​ការវាយប្រហារ​របស់​អាជ្ញាធរ​ថៃ​ទៅលើ​ពលករ​ខ្មែរ​មិន​ស្របច្បាប់ ខណៈ​ប្រទេស​ថៃ​កំពុង​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​។​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដកស្រង់​សម្តី​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោកស្រី អ៊ាត សោភា​ថា​«​របាយការណ៍​ពី​ការបាញ់ របាយការណ៍​ពី​ការបំពាន​ជា​ពាក្យ​ចា​ចាម​អា​រ៉ា​ម និង​មិន​ពិត​។​វា​ត្រូវ​បាន​បំភ្លៃ​ខុសពី​បរិបទ​។ យើង​យល់​ព្រម​ធ្វើការ​ជាមួយគ្នា ដើម្បី​បញ្ជាក់​ពី​បញ្ហា​ផ្សេងៗ​»​។ The Thai Ministry of Foreign Affairs denied there are attacks on the Cambodian migrant workers.

​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ខកចិត្ត​ចំពោះ​មេដឹកនាំ​យោធា​ថៃ​ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ មក​ស្រុក​កំណើត​វិញ​ទាំង​តក់ក្រហល់ ដោយ​មិន​បាន​ជូនដំណឹង និង​សហការ​ជាមួយរាជរដ្ឋា​ភិបាល​កម្ពុជា​។ លោក ស ខេង ឲ្យដឹងថា វិធានការ​បោសសម្អាត​ពលករ​ចំណាកស្រុក​របស់​មេដឹកនាំ​យោធា​ថៃ​នោះ បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៩​នាក់​ស្លាប់ និង​មួយចំនួន​ទៀត​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អាជ្ញាធរ​ថៃ​ដឹកជញ្ជូន​ពលករ​មក​ប្រទេស​កម្ពុជា​វិញ​។ លោក​ថា ករណី​នេះ​ភាគី​ថៃ​ត្រូវ​តែ​ទទួលខុសត្រូវ​៕
​សរសេរ​មកកាន់​លោក ណាត សុភាព តាមរយៈ​sopheap@vodhotnews.com

No comments: