A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 April 2014

Prime Minister Hun Sen and opposition leader Sam Rainsy to meet at the end of April លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ និង​លោក ​សម រង្ស៊ី​ នឹង​មាន​ជំនួប​កំពូល​នៅ​ចុងខែ​មេសា​នេះ​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ជំនួប​ចរចា​ថ្នាក់ដឹកនាំ​កំពូល រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ អាច​នឹង​កើតមាន​ចុងខែ​មេសា​នេះ។​
​សមាជិក​គណៈកម្មការ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប  ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី អាច​នឹង​ជូ​ប​ចរចា​គ្នា​ម្តង​ទៀត នៅ​ចុងខែ​មេសា​នេះ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​មក​ដល់​កម្ពុជា​វិញ​ «ខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលឆាប់ៗនេះ ក្នុងការវិលត្រឡប់របស់លោក សម រង្ស៊ី មកព្រះរាជាណាចក្រកម្ពុជាវិញ យើងនឹងអាចទទួលបានដំណឹងល្អ។លោក សម រង្ស៊ី ប្រសិនជាលោកមានគំនិតយកមក គឺយើងស្វាគមន៍ អបអរសាទរ ដើម្បីធ្វើយ៉ាងណា រៀបចំឲ្យសង្គមកម្ពុជា ក្លាយជាសង្គមមួយប្រកបដោយ សុខសន្តិភាព»។
លោក​ ជាម យៀប បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ស្វាគមន៍​ជានិច្ច ក្នុង​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​បញ្ហា​កុំ​ឲ្យ​អូសបន្លាយ​កាន់តែ​វែងឆ្ងាយ។​
​សមាជិក​គណៈកម្មការ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត​ ម​ក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃ អ៊ាង មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​លោក មិន​ទាន់​កំណត់​ថ្ងៃ​ចរចា​អ្វី​នៅ​ឡើយ​ទេ គឺ​រង់ចាំ​ប្រធាន​និង​អនុប្រធាន បក្ស​របស់​ខ្លួន​វិល​មក​ដល់​កម្ពុជា​វិញ​សិន។
លោក អេង ឆៃ អ៊ាង ឲ្យដឹងទៀតថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នឹង​វិល​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៩ ចំណែក​អនុប្រធាន​គឺ​លោក កឹម សុខា​ នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែ​មេសា​នេះ។​
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ហៅ​កាត់​ថា  និ​កហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​មាន​តួនាទី​សំខាន់ ក្នុង​ការចរចា​គ្នា ដើម្បី​រក​ចំណុចរួម​ឲ្យបាន​ច្បាស់លាស់ ហើយ​ចំណុច​សំខាន់​ដែល​ត្រូវ​លើកយក​មក​ចរចា មិន​ត្រូវ​លាក់លៀម​ទេ និង​ត្រូវ​តែ​ជា​ចំណុច​ដែល​មាន​ផលប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​ជាធំ ដោយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ប្រកាន់​ភាព​អត់ធ្មត់​រៀងៗ​ខ្លួន​ ​«ខ្ញុំថា អ្នកនយោបាយតែងមានយុទ្ធសាស្ត្ររបស់ខ្លួន អ៊ីចឹងការចរចាវាហាក់ដូចជា ប្រើប្រាស់នូវភាពខ្លាំងរបស់ខ្លួនផង ប្រើប្រាស់នូវភាពទន់ភ្លន់របស់ខ្លួនផង។ អ៊ីចឹងប្រសិនបើគ្មានការអត់ធ្មត់ទេ មិនបានលើកយកផលប្រយោជន៍នៅការអភិវឌ្ឍន៍ជាតិជាធំទេ នោះអាចនឹងមានការបោះទង្គិច រឿងគណបក្សនយោបាយនោះ»។

កាលពី​ថ្ងៃ​ពុធ​ទី​៩ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក​សង្គ្រោះ​ជាតិ បាន​ធ្វើ​កិច្ចសន្ទនា​គ្នា​តាមរយៈ​ទូរស័ព្ទ រយៈពេល ៤៤​នាទី ដោយ​ផ្តោត​ទៅលើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សិន។ ស្របពេល​នោះ​ដែរ​លោក ហ៊ុន សែន ​ជឿជាក់ថា បញ្ហានយោបាយ​នឹង​ត្រូវបាន​បញ្ចប់​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: