A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 April 2014

King Sihamoni left for a visit France on 29th April ព្រះមហាក្សត្រ​យាង​ទៅ​ទស្សនកិច្ច​នៅ​បារាំង​

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ៦១០


មន្ត្រី​ព្រះបរមរាជវាំង ឲ្យ​ដឹង​ថា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្
រ​កម្ពុជា យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច ​នៅ​សាធារណរដ្ឋ​បារាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៤។ មន្ត្រី​ព្រះបរមរាជវាំង ឲ្យ​ដឹង​ថា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​បារាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៤។ ​លោក អ៊ុំ ដារ៉ាវុធ នាយក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជាទី​ប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​របស់​សម្ដេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ថា ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​បារាំង ពេល​នេះ មាន​រយៈពេល​ជាង ១០​ថ្ងៃ ហើយ​ជា​ព្រះរាជ​ទស្សនកិច្ច​ធ្វើ​ឡើង​ពាក់​កណ្ដាល​ឯកជន និង​ពាក់​កណ្ដាល​ផ្លូវ​រដ្ឋ។ ​ លោក​បន្ត​ថា អម​ដំណើរ​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​បារាំង ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​ព្រះបរមរាជវាំង​ជា​ច្រើន​រូប​ទៀត៖ «លោក​យាង​ទៅ​ហ្នឹង​ពាក់​កណ្ដាល​ឯកជន និង​ពាក់​កណ្ដាល​ផ្លូវការ ពីព្រោះ​លោក​យាង​ទៅ​ហ្នឹង​ក្នុង​ព្រះរាជ​តួនាទី​លោក​ជា​សមាជិក ​មួយ​រួប​នៃ​អ្នកនិពន្ធ ឬ​សិល្បករ​ល្បីៗ របស់​ប្រទេស​បារាំង ដែល​បាន​ថ្វាយ​ឲ្យ​លោក ៣​ឆ្នាំ​មុន។ ក្នុង​នោះ​មាន​អ្នក​និពន្ធ អ្នក​សិល្បករ​ល្បីៗ ខាង​សរសេរ​អក្សរសាស្ត្រ​បារាំង ជាដើម​ហ្នឹង ដែល​គេ​សុំ​តែងតាំង​លោក ៣ ឬ ៤​ឆ្នាំ​មុន ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ។ ព្រោះ​គេ​បាន​បើក​កម្មវិធី​នៅ​ប្រទេស​បារាំង ហើយ​លោក​ត្រូវតែ​យាង​ទៅ​ពេល​នេះ»។ ​លោក អ៊ុំ ដារ៉ាវុធ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​អាច​នឹង​យាង​និវត្តន៍​ពី​ប្រទេស​បារាំង មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


4 comments:

Anonymous said...

Oh ooh, not a good move given the current political climate. The king is not popular with khmer oversea. He'll get chastised.

Anonymous said...

Please don't return to Cambodia.

Anonymous said...

នេះជាស្ដេច ទីងមោង គ្មានប្រយោជន៏សំរាប់ជនជាតិខ្មែរទេ ព្រោះហ៊ុនសែនបាញ់សំឡាប់រាល់ថ្ងៃ ប៉ុន្តែស្ដេចនេះធ្វីព្រងើយមិនអើពើអី្វ បនិ្តចសោះ ដូច្នេះកំ់ុរវល់នឹងវា វាសីុលុយរាស្រ្តតែធ្វការបំរើបរទេសន៏។

Anonymous said...

he's dead.