A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 March 2014

Thai troops killed 3 Khmers, 3 missing and one escaped ថៃ​បាញ់​ខ្មែរ​ស្លាប់៣នាក់ បាត់ខ្លួន៣នាក់ និងរត់រួចម្នាក់

Read about Thai soldiers killed 15 Khmers.
ពល-រដ្ឋ-ខ្មែរ-ដែល-ទាហាន-ថៃ-បា2
ខេត្ត​ព្រះ​វិហារ​ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៣​នាក់​បាន​ស្លាប់ ដោយ​សារទាហាន​​ថៃ​បាញ់​​ រីឯ​៣​នាក់​ទៀត​បាត់​ខ្លួន ​និងម្នាក់​​រត់​រួច​ ​​ខណៈ​ពួក​គេ​​​ឡើង​​លើ​ខ្នង​ភ្នំ​​ដង​រែក ​​លួចចូល​​ដី​សៀម​​ រក​កាប់​​ឈើ​គ្រញូង​​ ។ហេតុ​ការណ៍​​​នេះ ​បានកើត​​ឡើង​ កាល​ពី​វេលា​​ម៉ោង​១១​​ព្រឹក​ ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៤នៅ​​តាម​ចំណុច​​ដំណាក់​​ផ្តៀក ​ឆ្លង​កាត់​តាម​​ព្រលាន​ស្រទំ​ ​លើ​ខ្នង​​​ភ្នំ​ដង​រែក​ ស្ថិត​​ក្នុង​ភូមិ​ឈើទាល​គង ​ឃុំ​​ជាំក្សាន្ត ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះ​វិហារ​ ខាង​លិច​​​​ច្រក​ទ្វារ​អាន​សេះ ​ដែល​ជា​ចំណុច​​ឈរ​ជើង​ការ​ពារព្រំដែន​​របស់​វរ​​​សេនា​​តូច​លេខ​​៤០៥ ។

បើតាមការរៀបរាប់ពីស្ត្រី​ម្នាក់ឈ្មោះ​ គន្ធា ​ជា​​អ្នក​ចំណាក​​ស្រុក ​មក​ស្នាក់​​នៅ​ភូមិ​​ឈើ​​ទាល​​គង ​​ដែល​​រួមដំណើរ​​ជាមួយ​​ និងជាអ្នក​រត់​គេច​ខ្លួន​ផុត​ពី​​សេចក្តីស្លាប់បាន​ឱ្យដឹង​ថាពួក​គាត់​បាន​ឡើង​ខ្នង​ភ្នំ​ដង​រែក​​មាន​គ្នា​៧​​នាក់ ​ក្នុងនោះ​​ប្រុស​៥​នាក់ ​​និងស្រី​២នាក់ ​​ទៅកាប់​ឈើ​គ្រញូង​ក្នុងទឹកដី​ថៃ ​ដោយ​ឡើង​តាម​ចំណុច​​ដំណាក់​ផ្តៀក ​​​។ ​ទាហាន​ថៃ​​បាន​បាញ់​​សម្លាប់​ក្រុម​​គាត់​ចំនួន​៣​នាក់​​​ និង​៣​នាក់​ទៀត​បាត់​ខ្លួន​​​ដែល​អាច​រត់​វង្វេង​​​ ដោយ​មិន​ដឹង​​ជា​ទៅ​ដល់​កន្លែង​ណា​​​​ទេ​ ចំណែក​​គាត់​ក៏​បាន​រត់​​គេ​ច​ខ្លួន​​រួច​​ ចូល​​ទឹក​ដី​​កម្ពុជា​វិញ​​ ។ស្ត្រី​ឈ្មោះ គន្ធា បន្ត​ទៀត​ថា​​​ ក្រោយ​ពី​ទាហាន​សៀម​បាញ់​សម្លាប់​ក្រុម​របស់​គាត់​​៣​នាក់​​ហើយ​​ ទាហាន​​សៀម​​ក៏បាន​ដុត​​សព​ឱ្យ​ឆេះ​ខ្មៅ​រោល​​នៅ​នឹង​កន្លែង​តែម្តង ។
តាម​​មន្ត្រី​សមត្ថ​កិច្ច​​នៅ​តំបន់​នោះ​​​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​​៣​នាក់​​​​ដែល​ស្លាប់​​នោះ​មាន​ ១-​ឈ្មោះ ទិន ទី ភេទ​ប្រុស​​ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ខេត្ត​កំពត ២-​ឈ្មោះ អ៊ន ជីង​ ភេទ​ស្រី អាយុ​៥០​ឆ្នាំ​​​ រស់​នៅ​ភូមិ​ឈើ​ទាល​គង ឃុំ​ជាំ​ក្សាន្ត​ ស្រុក​ជាំ​ក្សាន្ត​ និង​៣-​ឈ្មោះ ម៉ៅ ម៉ន​ អាយុ​២១​ឆ្នាំ រស់​នៅ​ខេត្ត​កំពត​​​ ។ ឯ​អ្នក​បាត់​ខ្លួន​​​៣​នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ​​​ទេ ប៉ុន្តែ​ស្ត្រី​ម្នាក់​ឈ្មោះ​ គន្ធា បាន​រត់​គេច​ខ្លួន​រួច​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ​ហើយ​​​ ។​
សូមបញ្ជាក់​​ថា សព​​ពលរដ្ឋ​ខ្មែរ​​ទាំង​៣​នាក់​​​ខាង​លើ​​ គេ​ពុំ​ទាន់​ដឹង​ថា​ ទាហាន​ថៃបាញ់​សម្លាប់​​នៅ​ចម្ងាយ​ប៉ុន្មាន​​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​នៅ​ឡើយ​ទេ​​​ ដោយ​ហេតុ​ថា​​​ មក​​ទល់​ពេល​នេះ​ភាគី​សៀម​មិន​ទាន់​​បាន​ផ្តល់​ដំណឹង​​​មក​ឱ្យ​ភាគី​កម្ពុជា​​ ​ហើយ​សព​​ក៏​ពុំ​មាន​នរណា​ម្នាក់​​ អាច​ឆ្លង​ចូល​ទៅ​យក​​មក​ទឹក​ដី​កម្ពុជា​វិញ​​បាន​ដែរ​ ៕
ប្រភពពី Free Press Magazine 


  
































Read more: http://www.cambodiapage.info/?p=19405#ixzz2vvxMIyCT

No comments: