A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 January 2014

សេដ្ឋីៗ ឧកញ៉ាៗ ​ខ្មែរ​រក​ស៊ី​កោរ​តែ​ខ្មែរ​គ្នា​ឯង

  • Written by 
គំនរឈើ​ទាំង​នេះ​ ត្រូវ​បាន​កាប់​ដោយ​ក្រុម​ហ៊ុន​ឧកញ៉ា​ខ្មែរ​ នៅ​ក្នុង​ខេត្ត​រតនគិរី​ នាពេល​កន្លង​មក​។ រូបថត សហការី​ គំនរឈើ​ទាំង​នេះ​ ត្រូវ​បាន​កាប់​ដោយ​ក្រុម​ហ៊ុន​ឧកញ៉ា​ខ្មែរ​ នៅ​ក្នុង​ខេត្ត​រតនគិរី​ នាពេល​កន្លង​មក​។ រូបថត សហការី​
មិន​ដឹង​ជា​យ៉ាង​ម៉េច ឲ្យ​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​តាំង​ពី​ណា​ពី​ណី​មក គឺ​ជំពាក់ «កម្ម» អី​បាន​ជា​កម្ម​នោះ​មិន​ចេះ​ចប់​មិន​ចេះ ហើយ​សោះ គឺ ទី១ បរទេស​ឈ្លាន​ពាន​គេ​ធ្វើ​បាប ទី២ បើ​បរទេស​មិន​ធ្វើ​បាប​ទេ​គឺ​ខ្មែរ​គ្នា​ឯង​ដែល​ជា​អ្នក​មាន​អំណាច និង​ឧកញ៉ាៗ​ធ្វើ​បាប។ ទាំង​អ្នក​មាន​អំណាច និង​ទាំង​ឧកញ៉ា​ទាំង​នោះ​គ្មាន​គំនិត​ទៅ​ឈ្លានពាន​ប្រទេស​ជិត​ខាង ដើម្បី​ពង្រីក​ទឹក​ដី ឬ​ក៏​ឲ្យ​ប្រជាជន​ខ្មែរ​ហូរ​ចូល​ទៅ​រស់​នៅ​ស្រុក​គេ​ដែរ។ គ្រាន់​តែ​ដោះស្រាយ​រឿង​ដែន​សមុទ្រ​មិន​ចេញ​ផង ធ្វើ​ឲ្យ​ស្ទះ គាំង​ស្ញេញ​ដល់​តំណក់​ប្រេង​លើក​ដំបូង​នៅ​ស្រុក​ខ្មែរ​ដែល​បាន​កំណត់​ដោយ​ ប្រមុខ​រាជ​រដ្ឋាភិបាល​ថ្ងៃ ១២ ខែ ១២ ឆ្នាំ ២០១២ នៅ ម៉ោង ១២។
នៅ​ពេល​ខ្លះ​ទៀត​កុំ​ថា​ឡើយ​ដល់​ទៅ​មាន​ គំនិត​ពង្រីក​ទឹក​ដី គ្រាន់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ចង់​យក​ដី​មក​វិញ​សោះ​ក៏​មិន​បាន​ដែរ ព្រោះ​ខ្លាច​បែកបាក់​សាមគ្គីភាព​ជាមួយ​ប្រទេស​ជិត​ខាង «ម៉ឺន​ណាំ!» ជួនកាល​គ្រាន់​តែ ខ្មែរ​គ្នា​ឯង​ហ្នឹង​លួច​ខ្សឹប​ដាក់​គ្នា​ឲ្យ​គេ​ធ្វើ​បាប​ខ្មែរ​ក៏​មាន គ្រាន់​តែ​ប្រជា​ពលរដ្ឋ​ជជែក​គ្នា ឬ​ក៏​សម្តែង​មតិ​លើ​រឿង​ទឹក​ដី និង​ជន​បរទេស​ខុស​ច្បាប់​ប៉ះពាល់​អ្នក​ជិត​ខាង ដូច​ជា​ប្រើ​ពាក្យ​ថា «យួន ឈ្លាន​ពាន​ដី​ខ្មែរ!» ឬ​ក៏​និគមជន​យួន​រស់​នៅ​ដី​ខ្មែរ​ខុស​ច្បាប់​តាម​ដង​ទន្លេ​ជុះ​អាចម៍​ដាក់​ ក្នុង​ទឹក​ឲ្យ​ខ្មែរ​ប្រើ» ឬ​ក៏ «បើ​ដេញ​យួន ឲ្យ​អស់​ពី​ស្រុក​ខ្មែរ គឺ​ដី​ខ្មែរ ខ្មែរ​ដើរ​យ៉ាង​រលុង​ក្នុង​ប្រទេស» ក៏​មិន​បាន​ដែរ គឺ​សួរ​រក​មុខ​នរណា​និយាយ​ឬ​ក៏​អ្នក​ណា​សរសេរ។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​នោះ​នៅ​មាន​គំនិត​តឿ​បែប​នេះ? មក​ពី​រៀន​បាន​តិច ចំណេះ​ដឹង​តិច​ពេក​គិត​មិន​ដល់​កោរ​គេ​មិន​បាន? ឬ​មួយ​មាន​បរទេស គេ​គាប​ពី​ក្រោយ​មិន​ឲ្យ​ធ្វើ​នេះ ឬ​នោះ​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង និង​ក្រៅ​ប្រទេស?
បើ​និយាយ​ពី​ឧកញ៉ាៗ​នៅ​ស្រុក​ខ្មែរ​វិញ មាន​ឧកញ៉ា​តិច​តួច​ណាស់​ដែល​រក​ស៊ី​មាន​ដោយ​ស្រប​ច្បាប់​នោះ គឺ​ក្រៅ​ពី​នោះ​យក​ធ្វើ​មាន​បាន​ក្លាយ​ជា​ឧកញ៉ា ដោយសារ​រត់​គ្រឿង​ញៀន កញ្ឆា បើ​មិន​ធ្វើ​ដូច្នេះ​ទេ​មាន​តែ​កាប់​បំផ្លាញ​ធម្មជាតិ កាប់​ឈើ​លក់ ជីក​រ៉ែ​ត្បូង មាស​លក់​សុទ្ធ​តែ​ជា​របស់​កេរ​ដូនតា​បន្សល់​ទុក​ឲ្យ។ មាន​ឧកញ៉ាៗ​ខ្លះ​ទៀត​ដើរ​គិត​យក​តែ​ដី​ប្រជា​ពលរដ្ឋ និង​ធ្វើ​បាប​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ហ្នឹង ចេះ​កេង​ប្រវ័ញ្ច និង​កោរ​បាន​តែ​ខ្មែរ​គ្នា​ឯង​ក្នុង​ស្រុក​ហ្នឹង ដែល​ផ្ទុយ​នៅ​ក្នុង​ទ្រឹស្តី​សុទ្ធ​តែ​លុប​បំបាត់​របប​សក្តិភូមិ មូលធន​និយម​ជំនាន់​មុន តែ​ដល់​ឥឡូវ​ភ្លេច​ទ្រឹស្តី​អស់​រលីង។ ការ​ដែល​មាន​គំនិត​សុញ​តឿ​ចេះ​តែ​របៀប​នេះ គឺ​ធ្វើ​ឲ្យ​សេដ្ឋីៗ ឧកញ៉ាៗ​ស្រុក​ខ្មែរ គ្មាន​គំនិត​ទៅ​ធ្វើការ​រក​ស៊ី​ប្រកួត​ប្រជែង​ទីផ្សារ​ក្រៅ​ប្រទេស​ថ្នាក់​ តំបន់​ទេ។ តើ​មាន​ក្រុមហ៊ុន​របស់​ខ្មែរ ប៉ុន្មាន​ដែល​បាន​បណ្តាក់​ទុន​បង្កើត​ផលិតផល​នៅ​ក្រៅ​ប្រទេស​ថ្នាក់​អាស៊ាន​ ដើម្បី​យក​ប្រាក់​ចំណេញ​ទាំង​នោះ​មក​ប្រទេស​ជាតិ​វិញ​នោះ? គឺ ស្ទើរ​តែ​គ្មាន​តែ​ម្តង​មាន​ដែរ មាន​តែ​ក្រុមហ៊ុន​បែប​ជា​សេវាកម្ម​តិច​តួច​ប៉ុណ្ណោះ ដូចជា ធនាគារ អេស៊ីលីដា ពង្រីក​សាខា​នៅ​ប្រទេស ឡាវ និង ភូមា។ តែ​នេះ​គ្រាន់​តែ​ជា​សេវាកម្ម​ដែល​ងាយ​ស្រួល​ពង្រីក​ទេ គ្រាន់​តែ​សង់​អគារ និង​បញ្ជូន​តែ​លុយ​ទៅ​ធ្វើ​បាន​ហើយ។
នេះ​មិន​មែន​ជា​ក្តី​ស្រមៃ​ដ៏​ធំ​របស់​ ពាណិជ្ជកម្ម​ថ្នាក់​អាស៊ាន​ចង់​ បាន​សម្រាប់​សមាហរណកម្ម សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ ២០១៥ ខាង​មុខ​នោះ​ទេ។ ថ្មីៗ​មាន​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​គ្នា​ថា​តើ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ ឲ្យ​ក្រុមហ៊ុន​ផលិតផល​ក្នុង​ប្រទេស​នីមួយៗ​ពង្រីក​ផលិតភាព​របស់​ខ្លួន​នៅ​ បណ្តា​ប្រទេស​នានា​ទៀត​ថ្នាក់​អាស៊ាន​ដែល​បាន​និង​កំពុង​តែ​រៀបចំ​ប្រព័ន្ធ​ ស្តង់ដារ ថ្នាក់​អាស៊ាន ដើម្បី​នាំ​ប្រាក់​ចំណូល​កំណើន​សេដ្ឋកិច្ច​ប្រទេស​ខ្លួន​ផង។ កន្លង​មក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ថ្នាក់​ អាស៊ាន​បណ្តើរ​រួច​ហើយ ឧទាហរណ៍ ក្រុមហ៊ុន ស៊ីភី ផលិត​ផលិតផល​ចំណី​សត្វ ការ​ចិញ្ចឹម​សត្វ របស់​ប្រទេស ថៃ គឺ​មាន​សាខា​ផលិត​នៅ កម្ពុជា ប្រទេស ឡាវ ប្រទេស វៀតណាម និង​ប្រទេស ភូមា។
ផលិតផល មីម៉ាម៉ា របស់ ថៃ ឥឡូវ​ក៏​មាន​ផលិត​នៅ​ប្រទេស​ខ្មែរ ប្រទេស ភូមា និង បង់ក្លាដែស ទៀត​ផង។
ជាក់​ស្តែង​ក្រុមហ៊ុន​ស្រាបៀរ ថៃហ្គ័រ ដ៏​ល្បី​របស់​ប្រទេស សិង្ហបុរី គឺ​មាន​រោងចក្រ​នៅ​ស្ទើរ​គ្រប់​ប្រទេស នៅ​អាស៊ាន និង​អាស៊ី​មួយ​ចំនួន​ទៀត គឺ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ទាំង​នេះ​ដើម្បី​កំណើន​ប្រាក់​ចំណូល​របស់​ ក្រុមហ៊ុន​ផង និង​ប្រទេស​របស់​គេ​ផង​ហើយ​អ្នក​ជំនាញ​បច្ចេកទេស​មាន​ការងារ​ធ្វើ​នៅ​ក្រៅ​ ប្រទេស​ទៀត។
ចុះ​សេដ្ឋីៗ​ឧកញ៉ាៗ​នៅ​ស្រុក​ខ្មែរ​វិញ តើ​គួរ​គិត​គូរ​រឿង​ពង្រីក​វិសាលភាព​ផលិតផល​ឲ្យ​មាន ឈ្មោះ​បោះ​សំឡេង​ថ្នាក់​អន្តរជាតិ​បាន​ដែរ​ឬ​ទេ? មិន​គួរ​មាន​គំនិត​តឿ​ដេក​គិត​ចាំ​តែ​កេង​ប្រវ័ញ្ច តែ​ពលរដ្ឋ​ក្នុង​ស្រុក​នោះ​ទេ៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

No comments: