A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 January 2014

សមត្ថកិច្ច​៖ បុរស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ដែល​បាន​ឃាត់ខ្លួន សារភាព​ថា​ជា​អ្នក​បន្លំ​បង្កចលាចល​​

  • Written by 
សមត្ថកិច្ចចុះបង្ក្រាបបាតុករ នៅថ្ងៃទី២៦ ខែមករា (រូបថត ណាត សុភាព) សមត្ថកិច្ចចុះបង្ក្រាបបាតុករ នៅថ្ងៃទី២៦ ខែមករា (រូបថត ណាត សុភាព)
​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា បុរស​ម្នាក់​ក្នុងចំណោម​ជន​ទាំង​ពីរ​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅក្បែរ​ទីលាន​ ប្រជាធិបតេយ្យ​ម្សិលមិញ​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​សវន​ការ បន្ទាប់ពី​សាកសួរ​រួច រកឃើញថា ជា​ជន​បន្លំ​ខ្លួន ដែល​ត្រូវបាន​គេ​ជួល​មក​បង្កចលាចល​។
នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មនុស្ស​ពីរ​នាក់ ត្រូវបាន​ក្រុម​សហជីព​កម្មករ និង​ប្រជាពលរដ្ឋ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​រកឃើញ​ថា មាន​កាន់​ជំ​ពាម​កៅស៊ូ​គ្រាប់​ដែក និង​ស្នាប់ដៃ ចូលក្នុង​ហ្វូង​ប្រជា​បាតុករ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ ចំនួន ២៣ នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​គោល​កម្មករ​គ្រប់​វិស័យ ១៦០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។ បុរស​ទាំង​ពីរ​នាក់​នោះ​ឈ្មោះ ផេង ផា និង ហាំ ហ៊ុត​។

​លោក គៀត ចន្ទ​ថា​រិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រាប់​VOD ឲ្យដឹង​នៅ​ព្រឹក​នេះ​ថា ក្រោយ​ការសាកសួរ បុរស​ម្នាក់​ឈ្មោះ ផេង ផា មាន​មុខ​​របរ​ជាងផ្សារដែក បាន​សារភាព​ថា ពិត​ជា​ចេតនា​បង្ក​ភាពចលាចល ដើម្បី​ឲ្យឃើញ​ថា​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​បាតុករ​។ លោក​បន្តថា ជនសង្ស័យ អះ​អាង​ការធ្វើ​នេះ គឺ​ក្រោម​បញ្ជា​បុរស​ម្នាក់​ឈ្មោះ ធី ណា​រិទ្ធិ រស់នៅ​ប្រទេស​អូស្ត្រាលី និង​ជា​មនុស្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ «​ តាម​ចម្លើយ​របស់​គាត់ គាត់​ឆ្លើយថា គាត់​បាន​ជួប​ជាមួយ​មនុស្ស​ម្នាក់​មក​ពី​ប្រទេស អូស្ត្រាលី ហើយ​បើ​តាម​យើង​ដឹង គាត់​គឺជា​មនុស្ស​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹង​គាត់​បាញ់​ទៅលើ​បាតុករ ដើម្បី​ចោទប្រកាន់ថា អាជ្ញាធរ​នោះ​បាន​ប្រើ​អំពើហិង្សា ដាក់​បាតុករ​»​។​
​ដោយឡែក សម្រាប់​បុរស​ឈ្មោះ ហាំ ហ៊ុត លោក គៀត ចន្ទ​ថា​រិទ្ធិ ឲ្យដឹងថា សមត្ថកិច្ច បាន​ដោះលែង​វិញ​ហើយ បន្ទាប់ពី​រកឃើញ​ថា មិន​មាន​ជាប់​ព័ន្ធ​។
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់ថា ករណីនេះ គប្បី​មាន​ការស៊ើបអង្កេត​ច្បាស់លាស់ មិនគួរ​ស្តាប់​ចម្លើយ​ជនសង្ស័យ​តែ​ម្ខាង ហើយ​ទម្លាក់កំហុស​មកលើ​គណ​បក្ស​នេះ​ទេ​ «​អ្នក​ដែល​បង្កើតឲ្យមាន​អំពើ​ ហិង្សា គឺ​អ្នក​នោះ​ត្រូវតែ​ទទួល​ទោស ហើយ​ត្រូវតែ​មាន​ការស៊ើបអង្កេត ឲ្យបាន​ច្បាស់លាស់ ឲ្យមាន​អព្យាក្រឹតភាព ឲ្យមាន​ឯករាជ្យ​ភាពត្រឹមត្រូវ​។ សំខាន់​ការ​រក​ការពិត មិនមែន​គ្រាន់តែ​ឆ្លើយ មិនមែន​គ្រាន់តែ​ប្រឌិត​រឿង ហើយ​ឆ្លើយ​ដាក់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​មាន​ទេ​។ ដូច្នេះ​ម្សិលមិញ​នេះ មិនមែន​បាតុកម្ម​ដែល​រៀបចំឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​»​។​
​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម ​អាដហុក លោក ចាន់ សុ​វ៉េ​ត ឲ្យដឹងថា សាច់ញាតិ​គ្រួសារ​របស់​ជនសង្ស័យ លោក ផេង ផា បាន​ដាក់​បណ្តឹង​មកកាន់​សមាគម​អាដហុក​នៅ​ព្រឹក​មិញ​នេះ ដើម្បី​ស្នើ​អន្តរាគមន៍​លើ​ករណី​នេះ​។ លោក គិតថា មនុស្ស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នេះ គឺជា​ជន​បង្គប់​បង្កចលាចល តែ​លោក​មិន​អាច​សន្មត់​ថា​ជានរ​ណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម​ «​បើ​ពិនិត្យ​មើល​ទៅ​ស្ថានភាព​ហ្នឹង វា​ដូចជា​ស៊ីសង្វាក់​ដែរ ហើយ​យើង​ក៏​មិនទាន់​បាន​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ ព្រោះ​មិន​បាន​ជួប ថា​គាត់​ពិតជា​មនុស្ស ត្រូវបាន​គេ​ជួល ឲ្យធ្វើ​សកម្មភាព​ឬ​ក៏​យ៉ាងម៉េច​។ ប៉ុន្តែ​ក្នុង​ចំណោម​ពីរ​នាក់​នេះ ប្រហែលជា​អាច​មាន​ម្នាក់ ជា​មនុស្ស​ដែល​អាច​ថា ជា​មនុស្ស មិន​ទាក់ទង​ក្នុង​រឿង​ទាំងអស់​នោះ​ទេ​»​។​
ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ​ របស់​សាលាខណ្ឌ​ដូនពេញ និង​បាតុករ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់ និង​ស្រាល​ប្រមាណ​ជា ១០ នាក់ រួម​ទាំង​បុគ្គលិក​អង្គការ Comfrel ម្នាក់ បុគ្គលិក​សារព័ត៌មាន The Cambodia Daily ម្នាក់ អ្នកកាសែត​ក្មេង​វត្ត​ស្ថាបនា​ម្នាក់ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក យឹម សុវណ្ណ និង​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ​ចំនួន​ម្នាក់​ផង​ដែរ​៕ ដោយ៖​ តាំង វីដា​ | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014

1 comment:

Anonymous said...

We knew all along that government have been seending agents provocateur and then use that pretext to kill prtesters in Veng Sreng and beat up innocent protesters and monks in Freedom Park. Hun Sen will bring Khmer down. He does not care about Cambodian.