A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 21 January 2014

A brief biography of Sam Sary, Sam Rainsy's father ប្រវត្តិរបស់លោក សម សារី




Read Sam Sary's biography in English here.

ប្រវត្តិ លោកសម សារី យោងតាម សៀវភៅប្រវត្តិរូបសង្ខេប នៃសមាជិកគណៈកម្មាធិការ កណ្តាលនៃគណបក្សសង្គមរាស្រ្តនិយម លោកសម សារី កើតនៅ ថ្ងៃទី៦ មិនា ១៩១៧ នាខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់ បម្រើការងារជាមន្ត្រីរាជវាំង និង ជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្ស ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំណោមកូន ទាំងអស់ចំនួន៧នាក់។ លោក សម សារី បានទទួលសញ្ញាបត្រ ផ្នែកសេវាសាធារណៈនៅ វិទ្យាស្ថាននយោបាយក្រុងប៉ារីស និងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យា ល័យច្បាប់នាក្រុងប៉ារីស។ លោកសម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អ៊ិន អេម ជា ស្ត្រីខ្មែរទី១ ដែលទទួលបានសញ្ញាបត្រ មធ្យមសិក្សានៅឥណ្ឌូចិន បារាំងសេស នាក្រុង ព្រៃនគរមានកូន៥នាក់ ក្នុងនោះមានលោក សម រង្សីម្នាក់ដែរ។ លោកសម សារី និងលោកប៉ែន នុត ជាមនុស្សដ៏សំខាន់ក្នុងការ ចរចាជាមួយបារំាង ដើម្បីឲ្យប្រទេសបារំាងប្រគល់ឯករាជ្យភាព មកកម្ពុជា រហូតទទួលបានជ័យជំនះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅដើមឆ្នំា១៩៥៩ លោកសម សារី បានបំបែកខ្លួនពីសម្តេចព្រះ នរោត្តម សីហនុ ដោយបានរៀនចំផែនការបង្កើតគណបក្សប្រឆំាង មួយ ហើយលោកក៏បានបង្កើតកាសែតមួយដែរគឺឈ្មោះ "រាស្រ្តាធិបតេយ្យ" ។ លោកសម សារី បានទាមទារសិទ្ធិបង្កើតគណបក្សប្រឆំាង ប៉ុន្តែរដ្ឋា ភិបាលរបស់សម្តេចព្រះនរោត្តម សីហនុ មិនឆ្លើយតប។ នៅថ្ងៃទី ១៣ មករា ១៩៥៩ សម្តេចព្រះនរោត្តម សីហនុ បានបដិសេធការ បង្កើតគណបក្សប្រឆំាង ដោយយក (លេស) ហេតុផលថាស្ថានទូត ចិន និង បារំាង បានផ្តល់ព័ត៌មានថា លោកសម សារី និង លោក ដាប ឈួន រៀបចំគម្រោងធ្វើរដ្ឋប្រហារ ផ្តួលរំលំព្រះអង្គ។ លោកសម សារី ក៏បានគេចខ្លួនទៅប្រទេសវៀតណាមខាងត្បូង ហើយមនុស្សជាច្រើនទៀតដែលរដ្ឋាភិបាលសម្តេចព្រះនរោត្តម សីហនុ បានចោទប្រកាន់ថាបានចូលរួមក្នុងរដ្ឋប្រហារនោះត្រូវគេចាប់ ដាក់គុក អ្នកខ្លះត្រូវបានសម្លាប់ចោល។ 
..................................... 
ហេតុអ្វីបានជាសម្តេចព្រះនរោត្តម សីហនុ មិនព្រមឲ្យលោកសម សារីបង្កើតគណបក្សប្រឆំាង? ព្រោះលោកសម សារី ជាមនុស្សម្នាក់ មានប្រជាប្រិយភាពក្នុង ស្រទាប់បញ្ញវន្តនិងប្រជារាស្រ្ត។ បើសម្តេចព្រះនរោត្តម សីហនុ យល់ព្រមឲ្យបង្កើតគណបក្សប្រឆំាង អំណាចរបស់ព្រះអង្គនិងត្រូវ រង្គោះរង្គើ ដោយសារពេលនោះគណបក្សប្រជាធិបតេយ្យដែល ជាគណបក្សប្រឆំាងប្រៀបដូចបាត់ដង្ហើមទៅហើយ។ លេសជាច្រើន ក្នុងការសម្លាប់អ្នកដែលប្រឆំាងនិងខ្លួនមានច្រើន ស្ទើររាប់មិនអស់នៅពេលព្រះអង្គកាន់អំណាច។ ហ៊ូ នឹម ហ៊ូ យន់ ខៀវ សំផន ត្រូវបានប្រមាថកាតទានដល់ជីវិត។ នៅឆ្នំា១៩៥៥ ព្រះអង្គបានបញ្ជាឲ្យគេបាញ់សម្លាប់លោកទោ លឹម ត្រគន់ ជាចំហដោយសារតែលោកឈ្នះការបោះឆ្នោតនៅខេត្ត សៀមរាប លោកទោ លឹមត្រគន់ លោកជាបក្ខជនគណបក្ស ប្រជាធិបតេយ្យ។ នៅខែឧសភា ១៩៦៨ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានអនុញ្ញត ឲ្យអ្នកសារព័ត៌ មានខ្មែរ AKP ចុះផ្សាយនៃជ័យជំនះរបស់ព្រះអង្គដែល បានសម្លាប់អ្នកដែលប្រឆំាងចំនួន២០០នាក់។ ព្រះអង្គបានចេញបញ្ជា ឲ្យគេសម្លាប់គ្រូបង្រៀន៤០នាក់ ដោយ បោះទម្លាក់ពីលើភ្នំបូកគោ។ នៅខែមិថុនា ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បានគំរាមលោកស៊ីម វ៉ា និងឌុក រាស៊ី ថានិងបញ្ជូន ជនទំាងពីរនេះទៅភពថ្មីដោយមិនចំាបាច់ដកអភ័យឯកសិទ្ធ ជាមុនឡើយ។ សម្តេចព្រះនរោត្តម សីហនុ ក៏ជាអ្នកបញ្ជាសម្លាប់កសិករនៅសំឡូត រាប់ម៉ឺននាក់ ដែលធ្វើការតវ៉ាប្រឆំាងនៅចុងទសវត្ស ឆ្នាំ១៩៦០។
 ......................................... 
ក្រុមគាំទ្រគណបក្ប្រជាជនតែងនិយាយថាលោកសម សារី ជាជនក្បត់ជាតិ។ តើអ្នកចោទប្រកាន់ថាលោកសម សារី ជាជនក្បត់ជាតិមានឯកសារ គ្រប់គ្រាន់ដែរឬទេ? ឧទាហរណ៍លោកសម សារី បានរួមគំនិតធ្វើរដ្ឋប្រហារមែន តើគាត់ ជាជនក្បត់ជាតិដែរឬទេ? បើការធ្វើរដ្ឋប្រហារក្លាយជាជនក្បត់ជាតិនោះ លោកលន់ ណុល ទ្រង់ស៊ីសុវត្ថិ-សិរិមតៈ រួមជាមួយលោកហ៊ុនសែន(១៩៩៧)ក៏ក្លាយ ខ្លួនជាជនក្បត់ជាតិដែរ។ ក្បត់ជាតិលុះត្រាតែអ្នកនោះ ធ្វើប្រយោជន៍ដើម្បីបរទេស សម្លាប់ ជាតិសាសន៍ឯង កាត់ទឹក កាត់ដី កាត់កោះ កាត់ព្រៃព្រឹក្សា ព្រមឲ្យជន អន្តោប្រវេសខុសច្បាប់ ហូរចូលមករស់យ៉ាងអនាធិបតេយ្យ នោះបានសាកសមឥតខ្ចោះជាជន "ក្បត់ជាតិ" ៕ ម្ចាស់អត្ថបទ៖តា មេត្តា ខ្ញុំ ឈាមខ្មែរ គ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធខ្លះៗតែប៉ុណ្ណោះ រីឯខ្លឹមសារនៅដដែល ។ 

No comments: