A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 October 2013

​Singer Sophorn Larry joined opposition-organised protests on 23/10/13 តារា​សម្ដែង លោក សោភ័ណ្ឌ ឡា​រី បង្ហាញ​មុខ​ជា​ថ្មី​​ក្នុង​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​​

លោក សោភ័ណ្ឌ ឡារី ថតជាមួយកញ្ញ ធី សុវន្ថា ម្ចាស់ទំព័រ​ I Love Cambodia Hot News ក្នុងថ្ងៃទី២៣តុលា​ ២០១៣.

ដោយ៖​ សុទ្ធ គឹមសឿន​ | ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013 | VOD

តារាសម្តែង លោក សោភ័ណ្ឌ ឡា​រី
តារា​សម្ដែង ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការសម្ដែង​បទ​ចម្រៀង របស់​ផលិតកម្ម​ហង្ស​មាស​«​សង្សារ លេងៗ​» លោក សោភ័ណ្ឌ ឡា​រី នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញ​មុខ​ជា​ថ្មី​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ​។
​លោក សោភ័ណ្ឌ ឡា​រី ប្រាប់​VOD នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា​នេះ​ថា ការចូលរួម​របស់​លោក​សារ​ជា​ថ្មី​នេះ គឺ​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ ដោយសារ​លោក​ឃើញ​ថា ភាពអយុត្តិធម៌ បាន​កើតឡើង​ជា​ច្រើន​ក្នុង​សង្គម​ខ្មែរ​។​លោក ឡា​រី បញ្ជាក់ថា​៖«…. ខ្ញុំ ឃើញ​ភាពមិនប្រក្រតី​ជាច្រើន​​នៅក្នុង​សង្គម ដូចជា ច្បាប់​តុលាការ ការបំផ្លាញ​ធនធានធម្មជាតិ ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត ហើយ​ម្យ៉ាងទៀត ខ្ញុំ​ចង់ឲ្យ​មាន​ការ​ផ្លាស់​ប្ដូ​រ​អ្នកដឹកនាំ។
​លោក សោភ័ណ្ឌ ឡា​រី បន្តថា លោក ក៏​មាន​ការ​ព្រួយ​បា​រម្ម​បញ្ហា​សន្តិសុខ​សុ​វត្តិភាព និង​អាជីព​ជា​អ្នកសិល្បៈ​ផងដែរ តែ​លោក​បញ្ជាក់ថា​នេះ​ជា​«​ឆន្ទៈ​របស់​ខ្ញុំ​»​ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប​។ លោក​បន្ថែមថា កាល​ពី​ថ្មី​នេះៗ លោក​បាន​ចូលរួម​រៃអង្គាស​ថវិកា និង​មូលនិធិ​ជាមួយ​កញ្ញា ពេជ្រ សោភា ដើម្បី​ជួយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ តែ​នេះ​មិនមែន​ជា​សកម្មភាព​ចូលរួម​ជាមួយ គណ​បក្ស​​សង្គ្រោះ​ជាតិ​ទេ​។​
​កាល​ពី​បាតុកម្ម​លើក​ទី​ពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខែ​កញ្ញា លោក ឡា​រី និង​តារា​សម្តែង​មួយ​រូប​ទៀត គឺ​កញ្ញា បូ​នី​ត ដា​ដេ​ណា បាន​ចេញ​ជា​សាធារណៈ ដែល​ធ្វើឲ្យ​អ្នក​តាមដាន​សិល្បៈ ដាក់​ការងឿងឆ្ងល់ ហេតុអ្វី​បាន​តារា​ទាំង​ពីរ​ដួង​នេះ ហ៊ាន​បង្ហាញ​មុខ​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ដូច្នេះ​។​
នេះគឺជារូបភាពរបស់លោក សោភ័ណ្ឌ ឡារី​ និងតារាសម្តែងម្នាក់ទៀតឈ្មោះ បូនីតា ដាដេណា ចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ។
​លោក សោភ័ណ្ឌ ឡា​រី បាន​ចូល​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​ការសម្តែង​ដំបូង​របស់​លោក គឺ ថត​វីដេអូ​អប់រំ​ស្ពីពី​«​សុ​វត្តិភាព​ក្នុង​ពេល​បើកបរ​ដោយ​ពាក់​មួយ​សុវត្ថិភាព​»៕
​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

3 comments:

Anonymous said...

There is no doubt, he has good Cambodian blood in his body so his spirit his heart is Cambodian. Keep doing good thing for our country and when you has free time come to visit usa, we will give you a very warm welcome.

Unknown said...

Good move .you will be paid back soon by khmer who love khmer.

Anonymous said...

Khmer overseas should support these 2 stars by sponsoring them to perform overseas. They dare to stand up to dictatorship which is risky to their career and their live.