A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 October 2013

Actress/film director Bonita Dadena followed by unknown persons and received death threats after she openly supported the opposition CNRP បូនីតា ដាដេណា ត្រូវ​គេ​តាមដាន និង​គំរាម​សម្លាប់ មិន​ទាន់​ដាក់​ពាក្យបណ្ដឹង

WEDNESDAY, 30 OCTOBER 2013, Phnom Penh Post, ស៊ូ វុទ្ធី
131030_20a
តារា​សម្ដែងចាស់វស្សា និង​ចាងហ្វាងផលិតកម្មអ្នកនាង បូនីតា ដាដេណា ពេលចូលរួម​កម្មវិធី​អាណាចក្រ​តារា​កន្លងមក។ រូបថត ហុង មិនា
ភ្នំពេញ : ក្រោយពី​ប្រកាស​មិន​ផ្លាស់ប្តូរ​ឆន្ទៈ​គាំទ្រ​បក្ស​សង្គ្រោះជាតិ ទោះ​ជា​កាលៈទេសៈ​បែប​ណា និង​ថែម ទាំង​លេច​វត្តមាន​ចូលរួម​ក្នុង​ចលករ​មហាបាតុកម្ម​ទាមទារ​រក​យុតិ្តធម៌ ចំពោះ​សំឡេង​ឆ្នោត​យ៉ាង​សស្រោកសស្រាំ​ដោយ​បើកចំហ​នោះ តារាសម្តែង​ចាស់វស្សា​និង​ជា​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​អ្នកនាង បូនីតា ដាដេណា បាន​ឲ្យ​ដឹង​ថា ខ្លួន​ទទួល​ការ​ព្រមាន​ដល់​អាយុជីវិត​ទាំង​ក្នុង​និង​ក្រៅ​ហ្វេសប៊ុក ដែល​ពេល​ខ្លះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​ឃ្លាំមើល​នាង​ស្ទើរ​គ្រប់​ដំណើរ​នាង​ក៏​មាន​ដែរ។
ក្នុង​បរិយាយ​ហានិភ័យ​នៃ​ជីវិត​ពេល​ឆ្លើយឆ្លង​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ទី​២៩​តុលា​ម្សិលមិញ​អ្នកនាង​បូនីតា ដាដេណា បាន​រៀបរាប់​ថា​៖ «នៅ​រយៈពេល​ចុងក្រោយ ក្រោយពី​វត្តមាន​និង​ឆន្ទៈ​ខ្ញុំ​មិន​ប្រែប្រួល​ពី​ការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ​ខ្ញុំ​ទទួល​បាន​ទាំង​ការ​ជេរប្រមាថ​គ្រប់​បែប​យ៉ាង​ហើយ​ក៏​មាន​ពាក្យ​គំរាម​សម្លាប់​ទៀត​ផង​នៅក្នុង​ហ្វេសប៊ុក​»។
អ្នកនាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «ការ​ជេរ​ការ​ប្រមាថ គំរាម​សម្លាប់​ពី​មនុស្ស​មួយ​ក្រុម​តាម​ហ្វេសប៊ុក​នោះ នៅ​រយៈ​ចុងក្រោយ​នេះ បន្ទាប់​ខ្ញុំ​បង្ហាញ​វត្តមាន​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ បើក​ចំហ​ពិសេស​ក្រោយ​ពី​ខ្ញុំ​និយាយ​ក្នុង​ហ្វេសប៊ុក​អំពាវនាវ​ឲ្យ​បងប្អូន​ចូលរួម​គាំទ្រ​បក្ស​តវ៉ា​ទាមទារ​ភាព​យុត្តិធម៌។ ពេល​នោះ​មនុស្ស​មួយ​ក្រុម​ក្នុង​ហ្វេសប៊ុក ដែល​តែង​ឆាត [chat] ជំទាស់​ខ្ញុំ គេ​ថា ខ្ញុំ​នេះ​ជា​តារា​ស្អី មនុស្សស្រី​ស្អី ដើរ​តែ​ញុះញង់ បំផុសបំផុល​គេ បង្ក​ការ​វឹកវរ និង​ប៉ះពាល់​ដល់​សង្គម​»។
អ្នកនាង​បញ្ជាក់​ថា​៖ «ពេល​នោះ ខ្ញុំ​ក៏​សួរ​ទៅ​ក្រុម​ដែល​ថា​ខ្ញុំ​ញុះញង់​បំផុសបំផុល​នោះ​វិញ​ថា តើ​ច្បាប់​រដ្ឋាភិបាល មាន​បាន​ចែង​ទេ​ថា មិន​ឲ្យ​ប្រជាជន ឬ​អ្នកណា​ម្នាក់​ទៅ​គាំទ្របក្ស​ណា​នោះ​គ្មាន​ទេ នោះ​ជា​សិទ្ធិ​របស់​ប្រជាជន។ ដូច​ខ្ញុំ​ខ្ញុំ​ចង់​ចូល​ឬ​គាំទ្រ​បក្ស​ណា​ដែល​ខ្ញុំ​ស្រឡាញ់​យល់ថា ល្អ នោះ​ក៏​ស្រេច​តែ​ខ្ញុំ​ដែរ ដូចគ្នា​ខ្ញុំ​ក៏​មាន​សិទ្ធិ​ឃោសនា តែ​ត្រង់​ថា​អ្នក​ណា ឬ​បុគ្គល​ណា​មក​ចូល​តាម​ខ្ញុំ​នោះ​ក៏​ជា​សិទ្ធិ​របស់​គាត់​មិន​មាន​នរណា​ទៅ​បង្ខំ​ឯណា​»។
តារាភាពយន្ត ដែល​ហាក់​មិន​ខ្វល់​ពី​ការងារ​សិល្បៈ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ពេល​ដែល​ខ្ញុំ​លើក​ឡើង​យ៉ាង​ដូច​នោះ ក្រុម​នោះ​មិន​បាន​សរសេរ​ពី​ហេតុផល​ច្បាប់​ណា​មក​សំអាង​នោះ​តទៀត​ទេ​ក្រៅពី​សរសេរ​ថា នាងឯង​កុំ​ឲ្យ​ជួប​យើង ជួប​កន្លែង​ណា​នាង​ឯង​នឹង​ជីវិត​ផុយ​កន្លែង​នោះ​ហើយ​»។
យោងតាម​អ្នកនាង បូនីតា ដាដេណា ការ​សរសេរ​comment​គំរាម​ក្នុង​ហ្វេស​នោះ​មិនមែន​ជា​ការ​លេងសើច​ឡើយ ហើយ​តារា​ដែល​ប្រែ​មុខ​មក​លេចធ្លោ​ក្នុង​ឆាក​នយោបាយ​ជាមួយ​បក្សប្រឆាំង​រូប​នេះ​បាន​អះអាង​ថា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង នាង​ក៏​មាន​មនុស្ស​ប្រុស​ពីរ​នាក់​តែង​ជិះម៉ូតូ​តាម​ឃ្លាំមើល តាមដាន​អ្នកនាង​ស្ទើរ​គ្រប់​ដំណើរ។
អ្នកនាង​ប្រាប់​ថា​៖ «កាលពី​ពីរ​ថ្ងៃ​មុន​នេះ ថ្ងៃ​ទី​២៧ ខ្ញុំ​ចេញ​ពី​ផ្ទះ​ម៉ាក់​នៅ​ម្ដុំ​បឹងសាឡាង​ទៅ​រក​ញុំា​បាយ។​ពេល​ទៅ​ដល់​ហាង​រក​ចុះ​ពី​លើ​ឡាន​អ្នក​ការពារ​ខ្ញុំ​ប្រាប់​ថា​កុំ​អាល​ចុះ​ព្រោះ​មាន​អ្នក​តាម​តាំងពី​ទើប​ចេញ​មក​ម្ល៉េះ​តែ​ពួកគេ​អត់​ហ៊ាន​ជិះ​មក​ជិត​ទេ​ព្រោះ​ឃើញ​ខ្ញុំ​មាន​គ្នា​ដែរ​ហើយ​ឃើញ​គ្នា​ខ្ញុំ​អាយកូម​មក​ទាក់ទង​គ្នា គេ​ក៏​គេច​បាត់​ទៅ​»។
យ៉ាង​ណា​នាង​ក៏​មិន​បាន​បង្ហាញ​ការ​សន្និដ្ឋាន​ពី​មុខសញ្ញា​ជាក់លាក់​និង​មិន​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​ស្ថាប័ន​ច្បាប់​ឬ​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ណា​ដែរ ដោយ​អ្នកនាង​និយាយ​ថា​៖ «មនុស្សប្រុស​ដែល​តាម​ឃ្លាំមើល​ខ្ញុំ​នោះ ជិត​ម៉ូតូ​ម៉ាកវីវ៉ា។ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​គិត​ថា​មិនមែន​អ្នកធំ​ជា​អ្នក​ធ្វើ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​ឬ​ក៏​រាយការណ៍​ទៅ​ខាង​ណា​ដែរ​»។
ប៉ុន្តែ​អ្នកនាង​បាន​បញ្ជាក់​ថា «បើ​រឿង​នេះ​នៅ​តែ​បន្ត​យាយី​មក​លើ​ខ្ញុំ​ទៀត​នោះ ខ្ញុំ​នឹង​ដាក់​ពាក្យប្តឹង​មិនខាន ហើយ​ពេល​នោះ​ខ្ញុំ​នៅ​មាន​ឯកសារ​សំខាន់​ៗ​ច្រើន​សម្រាប់​តម្កល់​ជា​ឯកសារ​ដាក់​បន្ទុក​លើ​ក្រុម​មនុស្ស​ដែល​តាម​ព្យាបាទ​ខ្ញុំ។ តែ​មិន​ទាន់​ដល់​ពេល​បញ្ចេញ​»។
ដំណើរ​ចូលរួម​សកម្មភាព​គណបក្ស​សង្គ្រោះជាតិ​ដ៏​សស្រោកសស្រាំ របស់​តារាសម្តែង បូនីតា ដាដេណា​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​លើក​មក​រិះគន់​ថា​មិនមែន​ជា​ទង្វើ​ដើម្បី​យុត្តិធម៌​ដូច​ដែល​នាង​ប្រកាស​ទេ នោះ​គឺ​ជា​ការ​ទាញ​យក​ការ​គាំទ្រ ដើម្បី​សម្រេច​បំណង​ចេញ​ទៅ​រស់នៅ​ស្រុកក្រៅ​របស់​នាង​ប៉ុណ្ណោះ។
ឆ្លើយតប​នឹង​ការ​រិះគន់​នេះ​អ្នកនាង​ទទូច​សុំ​ឲ្យ​ភ្នំពេញប៉ុស្តិ៍​ចុះ​ផ្សាយ​សម្ដី​របស់​ខ្លួន​កុំ​ឲ្យ​បាត់​ពាក្យ​មួយ​ម៉ាត់ ដោយ​នាង​ថ្លែង​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្មែរ ខ្ញុំ​ស្រឡាញ់​ទឹកដី​ខ្មែរ បានជា​ខ្ញុំ​មក​ចូលរួម​បក្ស​សង្គ្រោះជាតិ ហើយ​សកម្មភាព​នេះ​មិនមែន​ខ្ញុំ​ធ្វើ​ដើម្បី​រត់​ចោល​ស្រុក​ទេ ខ្ញុំ​ទោះ​កាលៈទេសៈ​បែប​ណា​ក៏​ខ្ញុំ​ស៊ូ​ស្លាប់​លើ​ដី​ខ្មែរ​ដែរ​»។ នាង​បាន​បញ្ជាក់​ថា​៖ «បើ​ខ្ញុំ​ចង់​ចេញ​រស់នៅ​ក្រៅ​ប្រទេស​នោះ មិន​ចាំបាច់​ខ្ញុំ​ចូល​បក្ស​នេះ​ក៏​បាន​ដែរ គឺ​ខ្ញុំ​ទៅ​បាន​សូម​ចាំ​ថា នេះ​ខ្ញុំ​តស៊ូ​គាំទ្រ​បក្ស​នេះ​លុះ​ជីវិត​ចុងក្រោយ មិនស្តាយ​ទេ​ដើម្បី​ជាតិ​រស់​»៕

3 comments:

Anonymous said...

always blame on CPP - when it happened.,

even, on her own personal problems - still CPP blaming..LOL

Anonymous said...

The CPP and Hun Sen knows nothing other than violence and killing its opponents. She did nothing wrong, only using her constitutional right to support any parties she wanted.

Anonymous said...

មានតែក្តរទេដែលត្រូវការក្តិត ចេះតែប្រឌិតរឿង
ឳយបានល្បីឬ?