A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 September 2013

"Dr." Chhim Phalvirun, the political "analyst" on CPP-TV, and government spokesman Phay Siphan heckled and abused by protesters ឈឹម ផលភារុណ ត្រូវបានបងប្អូយើងស្វាគមន័យ៉ាងចាស់ដៃ

ជួយ LIKE & shareលោកវិភាគក្នុងទូរទស្សន៍ត្រូវបានប្រជាពលរដ្ឋដេញបន្ទាប់ពីបានជួមក្រុមបងប្អូនយើងនៅផ្សារកណ្ដាល។ មើលហើយធានធារថាសើច ហាសហា:):) ប្រជាជនដេញវ៉ៃអាជ្រឹមរត់ប៊ិះងាប់តៃហោង បាតុករវាយឈឹមផលវរុន ឈឹម ផលវារុន ស្ទើរផុតជីវិត បើគ្មាន «ក្រុមយុវជនសន្តិភាពជួយ»! បីតាអ្នកវិភាគ អ្នកវិភាគឯករាជ្យ លោកបន់ឌឹត ឈឹម ផលវរុណ ដែលវិភាគគ្រប់ពេលមិនភ្លេចដៀមដាមប្រជាពលរដ្ឋខ្មែរថា៖ «អាឡេអាឡឺ, ល្ងង់... » ថ្ងៃទី១៥ កញ្ញា ២០១៣ បានស្គាល់រស់ជាតិ នៃការវិភាគឯករាជ្យរបស់គាត់ពីប្រជាជន ហើយ។ គាត់យក អង្គរក្សពីរនាក់មកការពារ តែអង្គរក្សការពារ រត់មុនបាត់ ព្រោះពួក គាត់ដឹងច្បាស់ណាស់ថាទប់មិនជាប់។ តែសំណាង ហើយ បើគ្មាន «ក្រុមយុវជនដើម្បីសន្តិភាព» ជួយការពារ ទេ កុំអីមិនដឹងទៅជាយ៉ាងណានោះទេ ។ ពេលក្រោយឲ្យដឹង ថា ប្រជារាស្រ្ត ខ្មែរ មិនចូលចិត្តអ្នកលក់មនសិកាខ្លួនឯងនោះទេ ។ កូនបំណុល ផៃ​ ស៊ីផា​ន ត្រូវបាតុករ​បណ្តេញ​ ចេញពី​កន្លែង​ធ្វើ​មហា​បាតុកម្ម​​


បាតុករ​បណ្តេញ​ លោក ផៃ​ ស៊ីផា​ន ចេញពី​កន្លែង​ធ្វើ​មហា​បាតុកម្ម​​
.......................................
ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃអាទិត្យ ទី15 ខែកញ្ញា ឆ្នាំ2013 | 1 ម៉ោង មុន​ VOD
លោក​ ផៃ​ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​(រូបភាពពី Siphan Phay ហ្វេសប៊ុក​)
​ បាតុករ​ដែល​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ថ្ងៃ​អាទិត្យ​នេះ បាននាំគ្នា​បណ្តេញ លោក​ ផៃ​ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញពី​កន្លែង​​រៀបចំ​ធ្វើ​មហា​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ តាម​ការចុះផ្សាយ​របស់​បន្ទប់​ស្ថានការណ៍​នៅ​ថ្ងៃ​​បោះឆ្នោត បានឲ្យដឹងថា នៅ​ម៉ោង ប្រមាណ ​១​និង​៣០​នាទី​រសៀល​នេះ លោក ផៃ ស៊ីផា​ន អ្នក​នាំ​ពាក្យ​​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទៅ​ថតរូប​បាតុករ​នៅ​ផ្តុំ​ស្ពាន​នាគ​ក្បែរ​វត្ត​ភ្នំ ហើយ​ត្រូវ​បាតុករ​នាំ​គ្នា​បណ្តេញចេញ​។​

​ជុំវិញ​​ព័ត៌មាន​នៃ​ការបណ្តេញ​ចេញ​នេះ VOD ព្យាយាម​សាកសួរ​ផ្ទាល់​ទៅ លោក ផៃ ស៊ីផា​ន តែ​លោក​មិន​លើក​ទូរស័ព្ទ​ ប៉ុន្តែលោក​បាន​សរសេរ​សារ​មួយ​បង្ហោះតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ ប៊ុកថា លោក​​ពុំ​ត្រូវ​បាន​អ្នកណា​ម្នាក់​បណ្តេញ​លោក​ឡើយ ដោយលោក​​បាន​​ចូលរួម​សង្កេត​ការណ៍​នៅ​​ទីលាន​ប្រ​ជា​ធិបតេយ្យ ដូច​ជា​អ្នកសង្កេតការណ៍​និង​អង្គការ​ក្រៅរដ្ឋាភិបាល​​មួយចំនួន​ទៀត​ផងដែរ។ តែលោកថា នៅ​ពេលជាមួយគ្នានោះ មាន​ជន​ពីរបីនាក់ បាន​សំដែង​អាកប្ប​កិរិយា​ផ្ទុយពី​បំណង និង​ភាពថ្លៃថ្នូរ​នៃទីលាន​ប្រជាធិបតេយ្យ។ ​

​លោក ផៃ ស៊ីផា​ន ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​មន្ត្រី​មាន​ថ្វីមាត់​មួយរូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​ឆ្លើយតប និង​ប្រតិកម្ម​រាល់​ការលើក​ឡើង​ណា​មួយ​របស់​គណបក្សប្រឆាំង ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល ដែល​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: