A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 August 2013

Battambang provincial authority tried to prevent people from attending a public forum about the election សមត្ថកិច្ច​ខេត្ត​បាត់ដំបង​រារាំង​ពលរដ្ឋ​មិនឲ្យ​ចូលរួម​វេទិកា​ស្តីពី​ការបោះឆ្នោត​​

ដោយ៖​ ញឹម សុខន និង​ អ៊ឹង ប៊ុន​ថន​ | ថ្ងៃព្រហស្បតិ៍ ទី22 ខែសីហា ឆ្នាំ2013 | VoD

ស្តាប់សំឡេង៖​

ចម្លងទុក

ការ​ប៉ះទង្គិចគ្នា​មួយ​ប្រាវរវាង​ពលរដ្ឋ និង​សមត្ថ​កិច្ច នៅ​ខេត្ត​បាត់​ដំបង (រូបថត ញឹម សុខន)
​ សមត្ថកិច្ច​ប្រហែល​៦០​នាក់ ប្រដាប់​ដោយ​ខែល​​និង​ដំបង​ផង​នោះ បាន​​ប៉ះ​ទង្គិច​មួយ​ប្រាវ​ជាមួយ​ពល​រដ្ន​នៅ​ភូមិ​​អង្គរ​ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង ខណៈ​​​ពួកគេ​ព្យាយាម​រារាំង​មិន ឲ្យ​ពលរដ្ឋ​ចូលរួម​វេទិកា​សម្តែង​​មតិ ស្តីពី​ការបោះឆ្នោត ដែល​​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ CCIM​។​
ការប៉ះទង្គិច​នោះ​​ដោយសារ​ សមត្ថកិច្ច អះអាងថា វេទិកា​នោះ​មាន​វិសាលភាព​ធំ ហួស​​ពី​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ឃុំ​​ និង​តម្រូវ​ឲ្យ​អ្នក​រៀបចំ​កម្ម​វិ​ធី​​សុំ​ការ​អនុញ្ញាត​​ពី​ថ្នាក់​ខេត្ត​ ជាមុនសិន​។ ​ប៉ុន្តែ​ការ​រាំង​នោះ​ត្រូវបាន​ពលរដ្ឋ​​បដិសេធ ដោយ​គាត់​អះអាងថា ការសម្តែង​មតិ​នោះ​ធ្វើឡើង​នៅក្នុង​ដី​ជា​​កម្ម​សិទ្ធិ​​ឯកជន​​របស់​ អ្នកភូមិ ៖ "សូមលោកនាយក​ត្រូវទៅសុំការអនុញ្ញាត ទៅគោលការណ៍ពី រដ្ឋបាលខេត្ដ​បាត់ដំបងជាមុនសិន​មុន​នឹង​រៀប​ចំ​វេ​ទិ​កាខាងលើនេះ" ។
​អ្នក​រៀបចំ​កម្មវិធី របស់ CCIM លោក ណុប វី អះអាង​ប្រាប់​សមត្ថកិច្ច​ដែល​ចុះ​រារាំង​នោះ​ថា តាម​គោល​ការណ៏ច្បាប់​មិន​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​វេទិកា​សាធារណៈ ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​​ទេ ពោល​គឺ​គ្រាន់តែ​ជូនដំណឹង​ទៅ​អាជ្ញាធរ​​ និង​សមត្ថកិច្ច​​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។​ លោក​បញ្ជាក់ថា វេទិ​កា​នៅ​​ភូមិ​​អង្គរ​​ថ្ងៃនេះ បាន​​ជូនដំណឹង​រួច​រាល់ តាម​ផ្លូវ​ច្បាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​រួចហើយ​ ៖ "សូមលោកនាយក​ត្រូវទៅសុំ​ការ​អនុ​ញ្ញាត ទៅគោលការណ៍ពី រដ្ឋបាលខេត្ដ​បាត់ដំបងជាមុនសិន​មុននឹងរៀបចំវេទិកាខាងលើនេះ" ។
​មន្ត្រី​សម្រសម្រួល​របស់​សមាគម​អាដហុ​ក ប្រចាំ​ខេត្ត​បាត់ដំបង ដែល​តាមឃ្លាំមើល​ហេតុការណ៍​នេះ លោក យិន ម៉េង​លី ហៅ​ការរារាំង​របស់​សមត្ថ​កិច្ច​នោះ​ថា ជា​ការគោរព​បញ្ជា​ថ្នាក់​លើ ច្រើន​ជាង​ការអនុវត្ត​ច្បាប់ ​៖ "(ប៉ូលិស)អង្គការនៅកម្ពុជាត្រូវតែគោរពច្បាប់​បាទ​។ (​លោក ណុប វី) បាទបង ព្រោះ​​អញ្ចេះ​បង​​អង្គ​ការ​យើង​ត្រូវតែគោរពច្បាប់អញ្ចឹងហើយណាស់ ព្រោះនៅក្នុងច្បាប់​វាដូចថា មានកន្លែងណាដែលត្រូវឲ្យសុំ​ការ​អនុ​ញ្ញាត​ចឹង​ណា​បង​​យើង​ជូន​​ដំណឹង ។ (ប៉ូលិស)​ឥឡូវខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹងទេ បងស្ដាប់បានក៏ស្ដាប់ ​ បង​ទៅទាក់ទងខាងលើ​ក្នុងលិខិត​នេះគេ​បញ្ជាក់​ហើយ​ទាក់​ទង​នៅ​សា​លាខេត្ដ​ " ។
​យ៉ាងណា​ក៏​ដោយ ការប៉ះទង្គិច​នោះ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ឬ​រងរបួស​ធ្ងន់ធ្ងរ​ទេ ហើយ​វេទិកា​សម្តែង​មតិ ត្រូវបាន​ប្រព្រឹត្តិ​ទៅ​​ដូច​ការគ្រោងទុក តែ​ចំនួន​ពលរដ្ឋ​ចូលរួម​បាន​ថយចុះ​ខុស​ពី​ការរំពឹងទុក៕
សរសេរ​មកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com Police បាត់ដំបងវាយអ្នកដំណាងមួសុខហួ វាយកគ្នាមកជិត100នាក់ អ្នកស្រី មួរ សុខហួរ អុជធូប សំពះ ភាពអយុត្តិធម៏ ដែលប៉ូលិស ដែលចុះបង្រ្កោប ប្រជាជន នឹង អ្នកស្រី មួរ សុខហួរ ពេលចុះសួរសុខទុក្ខប្រជាជន ជួយ share & LIKE Now 37am ថ្ងៃនេះអ្នកមីងមួសុខហួ ចុះសំនេះសំណាលប្រជាពលរដ្ធភូមិអង់ខេត្តបាត់ដំបងតែត្រូវបានpolice បាត់ដំបងរារាំង...!!please share
pls like page Battambang Real News

2 comments:

Anonymous said...

Hun Sen and his pigs must go!!!

Anonymous said...

Ah Hun Xen and CPP are so cheap.


Former CPP soldiers