A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 August 2013

Analysis: Illegal Vietnamese immigration is an unresolvable issue បទ​វិភាគ៖ ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ជា​បញ្ហា​មិន​អាច​ដោះស្រាយ

វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា នៅ​តែ​កើត​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អស់​ជា​ច្រើន​សតវត្ស​មក​ហើយ។
ដោយ វោហារ ជាតិ RFA
2013-08-31
ជន​ជាតិ​វៀតណាម​បោះ​ឆ្នោត ៣០៥
ស្ត្រី​ជន​ជាតិ​វៀតណាម ឈ្មោះ មើយ ធីសាន រស់​នៅ​ភូមិ​ចុងឃ្នៀស សង្កាត់​ចុងឃ្នៀស នៃ​បឹង​ទន្លេសាប បាន​លើក​ម្រាម​ដៃ​ជ្រលក់​ថ្នាំ​បង្ហាញ​បន្ទាប់ពី​គាត់​បាន​ចេញ​ពី​ការិយាល័យ ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Hang Savyouth 
ដោយសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ធ្លាប់​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ ខាង ជា​ពិសេស​ខ្មែរ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ប្រទេស​វៀតណាម បាន​ធ្វើ​ឲ្យ​ខ្មែរ​ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ទឹក​ដី​ដែល​នៅ​សេសសល់​ សព្វ​ថ្ងៃ​នេះ​ទៀត។ ហើយ​បញ្ហា​វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​វត្តមាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដ៏​ច្រើន​ ដូច្នេះ នាំ​ឲ្យ​ខ្មែរ​បាត់​បង់​ទឹក​ដី​កម្ពុជា សព្វ​ថ្ងៃ​នេះ ដូច​កម្ពុជា​ក្រោម​ទៀត។
ដោយ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​អនាគត​ប្រទេស​ជាតិ​ដូច្នេះ ទើប​អ្នក​ដឹក​នាំ​ខ្មែរ​ជំនាន់​មុនៗ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​បញ្ឈប់​វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចេញ​ពី​កម្ពុជា។ ក៏ប៉ុន្តែ ការ​ព្យាយាម​នោះ ហាក់​បី​ដូច​ជា​បាច​អង្កាម​បញ្ច្រាស​ខ្យល់។
មន្ត្រី​ដឹក​នាំ​បក្ស​ប្រឆាំង រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​ប្រឆាំង ឬ​បក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ត្រូវ​បាន​រួម​ចំណែក​ចូល​រួម​ធ្វើ​ឲ្យ​ខូច​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ តំណាង​រាស្ត្រ​ខ្មែរ ដោយសារ​តែ​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ទាំង​នោះ​មាន​សិទ្ធិ​បោះ​ឆ្នោត។ បញ្ហា​នេះ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​កំហឹង​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ ដែល​រើសអើង​ជន​អន្តោប្រវេសន៍​វៀតណាម ពុះ​កញ្ជ្រោល​ឡើង​វិញ។

ជាក់ស្ដែង ដូច​ជា​ព្រឹត្តិការណ៍​មួយ​នៅ​ស្ថានីយ​ស្ទឹងមានជ័យ នៅ​ថ្ងៃ​បោះ​ឆ្នោត​ទី​២៨ កក្កដា អ្នក​បោះ​ឆ្នោត​បាន​ផ្ទុះ​កំហឹង​ឡើង ហើយ​ព្រួត​គ្នា​ដុត​ឡាន​ប៉េអិម​ឆេះ​អស់​ពីរ​គ្រឿង ក៏​ដោយសារ​ដើម​ហេតុ​រឿង​ជន​អន្តោប្រវេសន៍​វៀតណាម មាន​មុខ​ទៅ​បោះ​ឆ្នោត​បាន ចំណែក​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក បែរ​ជា​មិន​មាន​ឈ្មោះ​បោះ​ឆ្នោត​ទៅ​វិញ។ ការ​រើស​អើង​ពណ៌​សម្បុរ​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ក៏​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​យ៉ាង​ ធ្ងន់ធ្ងរ​ណាស់ តាំង​ពី​ជំនាន់​មុនៗ​មក​ទល់​ពេល​នេះ។
ជាក់ស្ដែង នៅ​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ដែរ ដោយសារ​ពួក​គេ​មាន​សម្បុរ​ស​ដូច​ជា​វៀតណាម។ ឧទាហរណ៍ ដូច​ជា​នារី​ម្នាក់​នៅ​ភ្នំពេញ​នេះ​ស្រាប់។
នាង​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​រើសអើង​នេះ ដោយ​បាន​ចោទ​សួរ​ថា តើ​មាន​តែ​វៀតណាម ទេ​ឬ ដែល​មាន​សម្បុរ​ស​នោះ ចុះ​ខ្មែរ​ហ្នឹង​សុទ្ធតែ​សម្បុរ​ខ្មៅ​អាក្រក់ សក់​ក្រញាញ់​ទាំងអស់​ទៅ​ឬ?
នេះ​ជា​ឧទាហរណ៍​តូច​មួយ​ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ តែ​វា​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​មូល ដែល​ធ្លាប់​រងគ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​និន្នាការ​នយោបាយ​បែប​នេះ វា​ហាក់​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ម្ដង​ហើយ​ម្ដង​ទៀត ដែល​គេ​មិន​គួរ​មើល​រំលង ឬ​ត្រូវ​ចៀសវាង​ទៅ​អនាគត។
ដោយសារ​តែ​រើសអើង​សម្បុរ​ស​ថា​វៀតណាម ដោយ​មិន​មាន​ការ​ពិចារណា​ហេតុផល​ត្រឹមត្រូវ​នេះ​ហើយ ទើប​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់។ របប​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ ប៉ុល ពត កាន់​អំណាច​ផ្ដាច់​ការ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​សម្លាប់​ខ្មែរ​ណា​ដែល​សម្បុរ​សៗ ដោយ​ចោទ​ថា​ជា​ជនជាតិ​វៀតណាម ឬ​ជាប់​សែស្រឡាយ​វៀតណាម ឬ​ចោទ​ថា​ជា​គិញ​វៀតណាម ដែល​ខ្មែរ​ក្រហម ចាត់​ទុក​ថា​ជា​ខ្មាំង។ ដោយសារ​ការ​រើសអើង​ជាតិ​សាសន៍​នេះ​ហើយ ទើប​ខ្មែរ​ជិត ២​លាន​នាក់ ស្លាប់ និង​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ក្នុង​របប ប៉ុល ពត។ ក្នុង​នោះ ក៏​មាន​កង​កម្លាំង និង​ក្រុម​កម្មាភិបាល​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​ធ្លាប់​ទទួល​ការ​ហ្វឹកហ្វឺន​នយោបាយ​យោធា​ដោយ​កងទ័ព​វៀតណាម ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ចោល​ដែរ នេះ​ជា​ហេតុផល​ប៉ះពាល់​មួយ​ក្នុង​សង្គម ដោយសារ​ថា​ស្អប់​វៀតណាម តែ​សម្លាប់​ខ្មែរ​គ្នា​ឯង។
បើ​ងាក​ទៅ​មើល​មុន​របប​ខ្មែរ​ក្រហម​បន្តិច គឺ​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ កាន់​អំណាច​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ក៏​មិន​ខុស​ពី​របប ប៉ុល ពត ប៉ុន្មាន​ដែរ គឺ​ឆ្នាំ​១៩៧០ ភ្នាក់ងារ​សម្ងាត់​របស់ លន់ នល់ បាន​លួច​សម្លាប់​ជន​អន្តោប្រវេសន៍​វៀតណាម ដោយ​សម្ងាត់ ដែល​រស់​នៅ​តាម​ដង​ទន្លេ​អស់​រាប់​រយ​នាក់ ក្នុង​រយៈពេល​តែ​ពីរ​បី​យប់ ដោយ​យល់​ថា ជន​អន្តោប្រវេសន៍​វៀតណាម ទាំង​នោះ​ជា​គិញ​របស់​វៀតកុង។ ការ​សម្ងាត់​នេះ បាន​បែក​ការ​នៅ​ពេល​គេ​ឃើញ​សាកសព​វៀតណាម អណ្ដែត​ទឹក​ទន្លេ និង​ជនជាតិ​វៀតណាម រាប់​ម៉ឺន​នាក់ ស្លន់ស្លោ​ភៀស​ខ្លួន​ទៅ​វៀតណាម វិញ។ សហគមន៍​អន្តរជាតិ និង​ក្រុម​សិទ្ធិ​មនុស្ស រួម​ទាំង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​វៀតណាម កាល​នោះ បាន​ថ្កោលទោស​របប​សាធារណរដ្ឋ លន់ នល់ ថា​សាហាវ​យង់ឃ្នង។
បន្ទាប់​មក ដើម្បី​សងសឹក​នឹង​ទង្វើ​នេះ កង​ទាហាន​ជើង​អាកាស​របស់​វៀតណាម​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​របប លន់ លន់ បាន​បាញ់​រះ​សម្លាប់​ទាហាន លន់ នល់ វិញ​ម្ដង ដោយ​ធ្វើ​ជា​ច្រឡំ​ថា​វៀតកុង នៅ​ពេល​ដែល​កងទ័ព​អាកាស​វៀតណាម ជួយ​អន្តរាគមន៍​ទាហាន លន់ នល់ កំពុង​ទន់​ដៃ​ច្បាំង​តតាំង​ជាមួយ​កងទ័ព​វៀតកុង ក្នុង​សមរភូមិ​តាម​ព្រំ​ដែន នេះ​បើ​យោង​តាម​ប្រភព​របស់​មេ​បញ្ជាការ​កងទ័ព លន់ នល់ ដែល​អះអាង​ថា ជា​សាក្សី​ផ្ទាល់​ភ្នែក​ជំនាន់​នោះ។
ទោះ​យ៉ាង​ណា មួយ​រយៈ​ក្រោយ​មក ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ភៀស​ខ្លួន​ទៅ​ស្រុក​នោះ បាន​វិល​មក​កម្ពុជា វិញ​ដដែល។ ក៏ប៉ុន្តែ ពួក​គេ​បាន​វិល​ទៅ​វៀតណាម វិញ​ពេល ប៉ុល ពត ឡើង​កាន់​អំណាច​ឆ្នាំ​១៩៧៥ ហើយ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​នៅ​សេសសល់ ត្រូវ​បាន​សម្លាប់​អស់​ក្នុង​របប​ខ្មែរ​ក្រហម។
រឿងរ៉ាវ​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ហាក់​ដូច​ជា​រឿង​វែក​ចក។ ជន​អន្តោប្រវេសន៍​វៀតណាម មួយ​ចំនួន​មក​រស់​នៅ​កម្ពុជា តាំង​ពី​យូរ​លុង​មក​ហើយ តែ​មួយ​ចំនួន​ទៀត បាន​មក​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ហើយ​បន្ត​គ្រប់គ្រង​កម្ពុជា អស់​រយៈពេល​ជាង ១០​ឆ្នាំ។
ក្នុង​អំឡុង​ពេល​នេះ ស្ថានភាព​រើសអើង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ហាក់​ថមថយ ដោយសារ​កងទ័ព​វៀតណាម គ្រប់គ្រង​កម្ពុជា ពេញ​ទំហឹង ហើយ​មាន​មេ​ដឹក​នាំ​ខ្មែរ​ខ្លះ ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ជំនាន់​នោះ ដូច​ជា លោក ប៉ែន សុវណ្ណ ត្រូវ​គេ​ចាប់​ដាក់​គុក ព្រោះ​ប្រឆាំង​នឹង​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ជាដើម។ ក៏ប៉ុន្តែ មន្ត្រី​ខ្មែរ​ក្រោម​ឱវាទ​វៀតណាម បាន​ចាត់​ទុក​វៀតណាម ជា​អ្នក​មាន​គុណ និង​ជា​បងប្អូន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា ថែម​ទាំង​បាន​ប្ដេជ្ញា​រក្សា​មិត្ត​ភាព​រវៀង​គ្នា និង​គ្នា​ឲ្យ​ស្ថិតស្ថេរ​ចីរកាល​ទៀត​ផង ហើយ​បាន​ចែង​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា "កម្ពុជា-វៀតណាម មិត្ត​ភាព​ម៉ឺន​ឆ្នាំ" ទោះ​បី​ទន្លេ​មេគង្គ​រីង​ហួត ភ្នំ​ទ្រឿងសឺង​រិចរិល ក៏​មិត្តភាព​កម្ពុជា-វៀតណាម នៅ​តែ​ស្ថិតស្ថេរ​រឹងមាំ​ដដែល។
នៅ​ពេល​នោះ ពាក្យ​ថា "យួន" ត្រូវ​ជំនាញ​ការ​វៀតណាម ហាម​ប្រើ ហើយ​ត្រូវ​ប្ដូរ​មក​ថា​វៀតណាម វិញ ហើយ​ភាសា​ខ្មែរ ដែល​ធ្លាប់​ប្រើ​តាំង​ពី​ដូនតា​មក ត្រូវ​លុប​ចោល​តាម​របត់​នយោបាយ​ថ្មី​ដែល​មិន​ឆ្លុះ​បញ្ចាំង​ថា​រើសអើង​ វៀតណាម ដូច​ជា​ពាក្យ ស្រមោច​យួន ត្រូវ​ដូរ​មក​ថា ស្រមោច​វៀតណាម សម្ល​ម្ជូរ​យួន ដូរ​មក សម្ល​ម្ជូរ​វៀតណាម។ កាល​នោះ អ្នក​ស្រុក​អ្នក​ភូមិ​ខ្មែរ​គ្រប់​គ្នា ខំ​ប្រឹង​ប្ដូរ​ភាសា​ទាំង​នោះ បើ​ទោះ​បី​ជា​និយាយ​ទៅ​អៀន​មាត់ ឬ​យល់​ថា ជា​ពាក្យ​ធម្មតា​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​បង្ខំ​ចិត្ត ព្រោះ​ថា​ខ្លាច​វៀតណាម ចោទ​ថា ខ្មែរ​រើសអើង​ពូជ​សាសន៍​វៀតណាម។
ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ ជន​អន្តោប្រវេសន៍​វៀតណាម ហាក់​ដូច​ជា​រស់​នៅ​កម្ពុជា បាន​សុខសាន្ត។ ក៏ប៉ុន្តែ ពួក​គេ​បាន​ប្រឈម​នឹង​ការ​រើសអើង កាប់​សម្លាប់​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​កងទ័ព​វៀតណាម ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៨៩។
ឆ្នាំ​១៩៩២ ខ្មែរ​ក្រហម​ដែល​នៅ​តស៊ូ​ក្នុង​ព្រៃ បាន​ប្រកាស​បើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល និង​ជន​អន្តោប្រវេសន៍​វៀតណាម ដោយ​គំរាម​ថា​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេសាប​ក្រាល​ទៅ​ដោយ​ឈាម។ ខ្មែរ​ក្រហម​កាល​នោះ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម មាន​ជាង ១​លាន​នាក់ រួម​ទាំង​ទាហាន​វៀតណាម ស្លៀក​ពាក់​ស៊ីវិល​ផង។
ចាប់​តាំង​ពី​ពេល​នោះ​មក ជន​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​កម្ពុជា តែង​ជួប​ប្រទះ​ការ​គំរាម​កំហែង និង​កាប់​សម្លាប់​ជា​បន្តបន្ទាប់។ ឧទាហរណ៍ ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ដល់​ចុង​ឆ្នាំ​១៩៩១ វៀតណាម ប្រហែល ១០០​នាក់ ត្រូវ​ខ្មែរ​ក្រហម​សម្លាប់។ របាយការណ៍​អាជ្ញាធរ​វៀតណាម កាល​នោះ​ប្រកាស​ថា វៀតណាម ប្រហែល ៣​ម៉ឺន​នាក់ បាន​ភៀស​ខ្លួន​ដល់​ព្រំដែន។
ក្រោយ​មក ជន​អន្តោប្រវេសន៍​វៀតណាម ជាង ១០​នាក់ ត្រូវ​បាន​កងទ័ព​ខ្មែរ​ក្រហម ចូល​បាញ់​សម្លាប់​នៅ​ភូមិ​បណ្ដែត​ទឹក​ទន្លេសាប មួយ​ឈ្មោះ ចុងឃ្នៀស ខេត្ត​សៀមរាប។ ខ្មែរ​ក្រហម ប្រកាស​ថា ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មាន​ជាង ១​លាន​នាក់ គិត​ទាំង​ចំនួន​កងទ័ព​វៀតណាម ស្លៀកពាក់​ស៊ីវិល​ផង។ ចំណែក​របាយការណ៍​របស់ អ៊ុនតាក់ (UNTAC) ថា​វៀតណាម មាន​ចំនួន​ប្រហែល ២​សែន​នាក់។
នៅ​ឆ្នាំ​១៩៩៣ ខ្មែរ​ក្រហម បាន​ចូល​ភូមិ​បណ្ដែត​ទឹក​សម្លាប់​វៀតណាម ប្រហែល ៥០​នាក់ នៅ​កំពង់ឆ្នាំង។ ឆ្នាំ​១៩៩៣ របាយការណ៍​ផ្លូវ​ការ អ៊ុនតាក់ បង្ហាញ​ថា វៀតណាម ប្រហែល ២​ម៉ឺន ១​ពាន់​នាក់ បាន​ភៀស​ខ្លួន​ទៅ​វៀតណាម វិញ ភាគ​ច្រើន​តាម​ទូក។ រដ្ឋាភិបាល​វៀតណាម បាន​ហៅ​ការ​សម្លាប់​នេះ​ថា មាន​ចរិត​សាហាវ​យង់ឃ្នង ហើយ​អង្គការ​សហប្រជាជាតិ ក៏​ដូច្នេះ​ដែរ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ការពារ​ជន​អន្តោប្រវេសន៍​វៀតណាម។
សរុប​សេចក្ដី​មក ការ​រើសអើង​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ចេះ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់ ទោះ​បី​ខ្មែរ​ក្រហម ផុត​រលត់​ទៅ​ក៏ដោយ ក៏​នៅ​តែ​មាន​ហិង្សា​កើត​ឡើង​ដដែល ដូច​ជា នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ជន​អន្តោប្រវេសន៍​វៀតណាម ៤​នាក់ ត្រូវ​បាន​គេ​ព្រួត​វាយ​ស្លាប់ និង ៧​នាក់​ទៀត​របួស​នៅ​តាម​ផ្លូវ ដោយ​ចោទ​ថា បាន​ដាក់​ថ្នាំ​បំពុល​ក្នុង​បន្លែ​ក្នុង​ទឹក​ជាដើម។
គិតៗ​ទៅ បើ​ទោះ​បី​ជា​មាន​ការ​រើសអើង និង​ប្រឈម​គ្រោះថ្នាក់​ធំធេង​ដូច្នេះ​ហើយ នៅ​តែ​មាន​ជន​អន្តោប្រវេសន៍​វៀតណាម តស៊ូ​ប្ដូរ​ផ្ដាច់​រស់នៅ​ទៀត។
អ្នក​វិភាគ​វិទ្យាសាស្ត្រ​នយោបាយ អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដោយសារ​កត្តា​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ជា​ហេតុផល​នយោបាយ។
មិន​មាន​របាយការណ៍​ជា​ផ្លូវ​ការ​ណា​បញ្ជាក់​ពី​ចំនួន​ជន​អន្តោប្រវេសន៍​ វៀតណាម នៅ​កម្ពុជា ទេ។ មន្ត្រី​បក្ស​ប្រឆាំង​ថា​មាន​ចំនួន​ជាង ១​លាន​នាក់ តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​ប្រហែល ១​សែន​នាក់។
ទោះ​យ៉ាង​ណា បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ក៏​នៅ​ជា​បញ្ហា​ដ៏​ស្មុកស្មាញ​ដោះស្រាយ​មិន​ចេញ​អស់​ជាច្រើន​សតវត្ស​មក​ហើយ។ ជា​ប្រវត្តិសាស្ត្រ មេ​ដឹក​នាំ​ខ្មែរ​ជំនាន់​មុនៗ បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ស្ទើរ​គ្រប់​ជំនាន់ តែ​ហាក់​ដូច​ជា​បាច​អង្កាម​បញ្ច្រាស​ខ្យល់ គឺ​ជា​លទ្ធផល​មិន​មាន​ប្រសិទ្ធភាព។ អ្នក​នយោបាយ​ជំនាន់​មុនៗ បាន​ខូច​ឈ្មោះ​ដោយសារ​តែ​ប្រើ​ហិង្សា​ទៅ​លើ​ជន​អន្តោប្រវេសន៍​វៀតណាម ហើយ​វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​តែ​មាន​ដដែល។
ដូច្នេះ ការ​ប្រើ​ហិង្សា​ដោយសារ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ជ្រុល​និយម​ពេក នាំ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ខ្មែរ​ដែល​ធ្លាប់​ស្លូតបូត​កាន់​ព្រះពុទ្ធសាសនា មាន​ឈ្មោះ​អាក្រក់​លើ​ឆាក​អន្តរជាតិ មាន​ឈ្មោះ​ជា​ប្រជាជាតិ​មួយ​សាហាវ​យង់ឃ្នង ដូច​ដែល​បាន​កើត​ឡើង​ជា​ប្រវត្តិសាស្ត្រ​ស្រាប់ ដែល​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​ក្រោយ​គួរ​ចៀសវាង។ ហើយ​នេះ​ក៏​ជា​មេ​រៀន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ត្រូវ​ពិចារណា និង​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Yuon that lived in Cambodia for decade must be given citizenship as Khmer.Yuon that come here a illegal must be sent back,Yuon that kbot jeat Khmer spy must be killed so does Khmer who kbot jeat Khmer.Yuon's childrens that were born on Khmer soil must be full blood Khmer citizen.Please be fair to human,using the rules of law in the center of all matters!...The word Yuon is not racist.

Yobal Khmer

Anonymous said...

In addition to the Yuon's " Virginas Diplomacy ", the illegal Yuon immigration is one of the most potent weapons Hanoi deploys to colonize Cambodia.

The lost and/or leased Khmer lands, including Koh Tral can be rendered back to Cambodia by the International Court of Justice, but the illegal Yuon immigration is a dead-end internal problem.

Change the Yuon's puppet regime will
eliminate most detrimental problems in Cambodia.



A Khmer Patriot