A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 1 June 2013

Hun Sen: No other parties can beat the CPP [It's true because Hun Sen is the candidate, the election organiser and the vote-counter at the same time] ហ៊ុន សែន: គ្មា ន​គណបក្ស​ណាមួយ​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​


Hun Sen attending the 64th International Children's Day at Koh Pich on 1st June 2013.
 
សម្តេចតេជោហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិ 
Hun Sen claimed that the ruling CPP will continue to lead the government after the next elextion.
(ថ្ងៃទី 1 មិថុនា 2013,) | ដោយ: រិទ្ធី CEN
ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករ​ដេ្ឋ​មន្ត្រី​កម្ពុជា​ក្នុង​ពិធី​អបអរ​ខួប​ទី ៦៤ ឆ្នាំ ទិវា​កុមារ​អន្តរជាតិ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១ ខែ មិថុនា ឆ្នាំ ២០១៣ បាន​មានប្រសាសន៍ ដោយ​ភាព​ជឿជាក់ថា អាណត្តិ​ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា​កម្ពុជា និង​បន្ត​ដឹកនាំ​ប្រទេស​ទៀត ព្រោះ​គ្មា ន​គណបក្ស​ណាមួយ​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​
​    ​
​ សម្តេច​តេ​ជោ​បាន​បន្តថា វា​មាន​ជើង​លេខ ៣ ដែល IRI ស្ទង់​មតិ​ហើយ​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ ប្រហែលជា IRI ផ្ញើ​ជូនទៅ​បណ្តា​ទូត​អស់ហើយ គឺមាន​ការ​ស្តង់​មតិ​អំពី​អ្នក​បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង ទី​៣ គឺ​គណបក្សប្រឆាំង​។
​    ​
​សម្តេច​ បន្តថា ជើង​លេខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ជើង​លេខ​រួម​របស់​វា​ចេញមក​រួចទៅហើយ គឺ​ដើរ​លើផ្លូវ​ត្រូវ ៧៩ ភាគរយ មិន​ត្រឹមត្រូវ ២១ ភាគរយ បើ​ប្រៀបធៀប​កំណើន​របស់​វា ខែកុម្ភៈ ២០០៨ និង ខែកុម្ភៈ ឆ្នាំ​២០១៣ មុន​បោះឆ្នោត​ថ្នាក់ជាតិ នៅទីនេះ ខែកុម្ភៈ ២០០៨ ពេលនោះ​ចម្លើយ ៧៧ ភាគរយ​ត្រូវ និង ២០ ភាគរយ​ខុស និង ៣ ភាគរយ​មិន​ឆ្លើយ​។ ឥឡូវ​យើង​មាន ៧៩ ភាគរយ​ត្រូវ និង ២១ ភាគរយ​ខុស​។ ចំណែក​អត្រា​អ្នកបោះឆ្នោត បោះ​ជូន និង បំ​រ៉ុង បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ៧៧ ភាគរយ ដែល​កាលពី​ខែកុម្ភៈ ២០០៨ មានតែ ៧៥ ភាគរយ​ទេ​គឺ​កើន ២ ភាគរយ​។ ព្រម​គ្នា​ជាមួយ​អត្រា​បោះឆ្នោត​ឆ្នាំ ២០១២ កន្លង​ទៅជិត ៦២ ភាគរយ ដូចនេះ​វា​ដើរ​ស្រប​។​
​    ​
​សម្តេច​តេ​ជោ បាន​បន្តថា លោក​មាន​ជើង​លេខ​របស់​គ្រប់​គណបក្ស​ទាំងអស់​។ សម្តេច​តេ​ជោ​បាន បន្តថា គេ​បាន​សិក្សា​អំពី​ជើង​លេខ​របស់គេ អា​សេ​នារី​យ៉ូ​ទី ២ និង ទី​៣ នៅតែ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​។ សិក្សា​ងាប់​ទាំង​ខ្លួន​ទៀត លើកលែងតែ​អា​សេនា​រី​យ៉ូ​ដែល​គេ​មាន​ក្នុង​អាត្រា​ជើង​លេខ ហើយ​បោះ​ឲ្យ​គេ ១០០ ភាគរយ ទើប​គេ​ទទួលបាន​។ សម្តេច​បន្តថា លោក​បានទទួល​អស់ហើយ​អា​សេនា​រី​យ៉ូ​ទាំង ៣​នោះ​។ សម្តេច បន្ត​ឲ្យ​ដឹងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បោះ​ឲ្យ​មាន ៣ ភាគរយ ទំនងជា​បោះ​ឲ្យ ២០ ភាគរយ មិន​បោះ​ឲ្យ ៥៥ ភាគរយ ទំនង​មិន​បោះ​ឲ្យ ១៩ ភាគរយ និង​មិន​ឆ្លើយ ២ ភាគរយ ពាក់ព័ន្ធ​ជើង​លេខ​នេះ​សម្តេច​តេ​ជោ បាន​ថ្លែង​ទៅកាន់​លោក ញឹក ប៊ុនឆ័យ ថា នេះ​ជា​តួលេខ​គ្រោះថ្នាក់​ណាស់​ត្រូវ​ប្រឹង​បន្តិច ហ៊ុនស៊ិនប៉ិច​។

​    ​
​ សម្តេច​តេ​ជោ​បន្តថា ចំពោះ​គណបក្សប្រឆាំង​វិញ សេនា​រី​យ៉ូ​ដែល​បក្សប្រឆាំង​គិត​ចំពោះ​ជើង​លេខ ដែល​ផ្តល់​ឲ្យ​ដោយ IRI ទី​១ អ្នកឯង​គិតថា​បើ​គេ​បោះ​ឲ្យ ១០០ ភាគរយ គឺ​គេ​ទ​តួ​ល​បានតែ ៦៤ កៅអី , ហើយ​បើ​គេ​បោះ​ឲ្យ ៧៥ ភាគរយ​គេ​ទទួល​បានតែ ៥៣ អាស្ន​នៈ និង​បោះ​ឲ្យ ៥០ ភាគរយ​អ្នកឯង​ទទួលបាន ៤៥ អាស្ន​នៈ គឺ​គិតបែបនេះ​។​
​    ​
​សម្តេច​តេ ​ជោ បន្តថា ការស្ទង់មតិ​គឺជា​ឧបករណ៍​ប្រជាធិបតេយ្យ​បំផុត​ហើយ​នៅ​ប្រទេស​ណា​ក៏​គេ​ធ្វើ​ ដែរ  តែ​ចំឡែក​តែ​នៅ​កម្ពុជា​នៅ​ជំនាន់​ឆ្នាំ ១៩៩៣ កាលនោះ​ស្ទង់​មតិ CPP នាំមុខ​រហូត ហើយ​ពេលនោះ​អ៊ុនតាក់ បញ្ឈប់​លែង​ឲ្យ​ផ្សាយ​តែម្តង និង​ហើយ​ជាការ​រៀបចំឡើង​ដោយ​អ៊ុនតាក់​។ ដូចនេះ​មិនមាន​អី​ត្រូវ​សម្ងាត់​នោះទេ​។​    ​
​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដោយ​សុទិដ្ឋិនិយម​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ (២០១៣-២០១៨) គឺ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ទៀតហើយ​កុំ​ឆ្ងល់​ពេក ប៉ុន្តែ​យើង​មិន​ជំទាស់​ទេ​ការធ្វើ​នាយករដ្ឋមន្ត្រី ស្រមោល​ពី​ពេលនេះ​ដល់​ការបោះឆ្នោត​ឲ្យ​គេ​ធ្វើទៅ ព្រោះ​គេ​តែងតាំង​រដ្ឋមន្ត្រី មន្ត្រី​នោះ គឺ​រៀប​បាត់ទៅហើយ  មិនទាន់​ឈ្នះឆ្នោត​ផង​៕
​    ​
សម្តេច​តេ​ជោ ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​វិទ្យុ​ក្នុងស្រុក​មួយ​ដែល​តែង​យកសំដី របស់​សម្តេច​ទៅធ្វើ​ការ បំភ្លៃ ខុសពី​ការពិត ដូចនេះ​បើ​លោក​ឯង​ថា​ជា​វិទ្យុ ឯករាជ្យ អា​ព្យា​ក្រឹត្យ លោក​ឯង​យកសំដី​ខ្ញុំ​ទៅ​ចាក់​ឲ្យ​បាន ច្បាស់​ទៅ ៕​  
- See more at: http://www.cen.com.kh/localnews/show_detail/19?token=YzljYzQ5YT#sthash.CQLVg9bT.dpuf

2 comments:

Anonymous said...

cpp=thief=murderer=killer=trator

Anonymous said...

តាមការស្ទង់មតិបានបង្ហាញថាៈ

បោះឆ្នោតលើកនេះ បក្សប្រជាជនបាន
ទទួល
​​​​​       
    ៩៧ ទៅ  ៩៩ កៅអី

គឹម សុខា បាន ៤ ទៅ  ៦ កៅអី

សម រង្សី  ១៤  ទៅ  ១៦ កៅអី


ស្ទង់មតិតាមបណ្តាញ ពលរដ្ធ