A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 June 2013

Cheam Yeap to participate in a protest against Kem Sokha [More clear indications that the protest is organised by the ruling CPP against its main rival] លោក ជាម យៀប នឹងចូលរួម ក្នុងមហាបាតុកម្ម ប្រឆាំងលោក កឹម សុខា

ភ្នំពេញ៖ លោក ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បាន ប្រកាសនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ថា លោក នឹងចូលរួមធ្វើមហាបាតុកម្ម ជាមួយប្រជាជន ដើម្បីប្រឆាំង ទៅនឹង លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ ដែល លោកបាននិយាយថា គុក ទួលស្លែង ជាកន្លែង សប្បនិម្មិត។
លោក ជាម យៀប តំណាងរាស្រ្តមណ្ឌលព្រៃវែង មកពីគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច បានមាន ប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ វិសាមញ្ញរដ្ឋសភា ទាក់ទងនឹង សេចក្តីស្នើច្បាប់ ស្តីពី ការប្រឆាំង ការ មិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជា ប្រជាធិប តេយ្យថា លោកនឹង ចូលរួមធ្វើការ ប្រឆាំងតវ៉ា លោក កឹម សុខា នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ ពីព្រោះក្នុងនាមលោក ជាជនរងគ្រោះម្នាក់ ក្នុងរបបខ្មែរក្រហម ក៏ដូចជាបង ប្អូនសាច់ញាតិ របស់លោកជាច្រើននាក់ ត្រូវបាត់បង់ជីវិត នៅក្នុងរបបដ៏ខ្មៅងងឹតមួយនេះ។
លោកបានបញ្ជាក់ថា “ក្នុងនាមជាខ្ញុំជាជនរងគ្រោះខ្ញុំចូលរួម ក៏គ្មានអ្នកណាម្នាក់ធ្វើអ្វីខ្ញុំដែល នេះជាសិទ្ធិសេរីភាព របស់ខ្ញុំ ហើយក្នុងនាម ខ្ញុំជាពល រដ្ឋម្នាក់ ខ្ញុំនឹងចូលរួម ពុំមែនតំណាងរដ្ឋសភាទេ ហើយកូនខ្ញុំបង្កើត បងបង្កើត ឪពុក-ម្តាយ បងថ្លៃ សរុបទាំងអស់៣៧នាក់បានស្លាប់ខ្ញុំមានការឈឺចាប់ណាស់”។

យ៉ាងណាក៏ដោយ លោក បានហៅការធ្វើបាតុកម្មនោះ ថាមិនមែនជាលក្ខណៈនយោបាយ ដូចការលើកឡើង របស់មតិ មួយចំនួន នៅក្នុងបណ្តាញ សង្គមហ្វ៊េសប៊ុក និងគណបក្សប្រឆាំង នោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបាន កើតឡើងពីការឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ដែលមានសាច់ញាតិស្លាប់ក្នុងរបបប៉ុលពត ហើយរឿងបង្កឡើង ដោយបុគ្គល កឹម សុខា ខ្លួនឯងតែម្តង។
ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភារូបនេះ បន្ថែមថា លោក កឹម សុខា បាននិយាយថា ទួលស្លែងជាគុកសប្បនិម្មិតនោះ ជាការមើលងាយ មើលថោកដល់អ្នកស្លាប់ នៅក្នុងប៉ុលពត ហើយលោក ក៏សុំថ្កោសទោស ចំពោះលោកកឹម សុខា។
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ នៅវេលាម៉ោង ៧:៣០ ព្រឹកនៅទៅលាន ប្រជាធិប តេយ្យនឹង មានមហាបាតុកម្ម ដ៏ធំ កើតមានឡើង ដែលមានអ្នកចូលរួម ជាង២ម៉ឺននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ មកសុំទោសជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបខ្មែរក្រហម ៕

3 comments:

Cold Laser Dallas said...

The non-violent protest initiated by Chum Mey, a Tuol Sleng prison survivor, demand Kem Sokha to publicly apologize to spirits of the dead at Tuol Sleng Genocide Museum.

Anonymous said...

I wonder whether Mr Heng Samrin who drove Phnom Penh residents out at gunpoints ,
will participate the demonstration too ? These two brave lawmakers should send
his boss ( Heng Samrin ) to Khmer Rouge trial to tell the judges what he knew about
the Khmer Rouge genocide . Cheap Yeap has his prrsonal reason to take part in
the protest as he was a full pledged Lon Nol soldier who fought against Camarade
Heng Samrin . Please , Mr Yeap , bring all the Killers who are hiding he current government to justice , for 2 million souls .
Ps : The demonstration was well planned to divert voters' attention from the CPP
incompetence , National resource depletion , impunity , corruption , inactive etc...
CREATE PROBLEM TO SOLVE PROBLEM .

Anonymous said...

បើដំណាងរាស្ត្រណាមិនចូលរួមទេ ហ៊ុន សែន
នឹងចំណាំមុខទុក ហើយពួកឯងប្រុងខ្លួនទៅ ។