A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 May 2013

Cambodian and American troops ended "Angkor Sentinel 2013" military exercise កងយោធាកម្ពុជា និងអាមេរិក បញ្ចប់វគ្គហ្វឹកហ្វឺនលំហាត់រួមគ្នា ឆ្មាំអង្គរ២០១៣

(ថ្ងៃទី 29 ឧសភា 2013,) | ដោយ: ពលទោ CEN More pictures below.

ភ្នំពេញ: លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ឆ្មាំ​អង្គរ​២០១៣ បាន​ឈានដល់​ទីបញ្ចប់ បន្ទាប់ពី​បាន​ដំណើរការ​ប្រ​ព្រិ​ត្តិ​ទៅ​អស់​រយៈពេល​ពីរ​សប្តាហ៍ (១៦ ដល់ ២៩ ខែឧសភា​) ដោយមាន​ការចូលរួម​ពី​កង​យោធា​ជា​លក្ខណៈ​ទ្វេភាគី​កម្ពុជា និង​សហរដ្ឋអាមេរិក នៅឯ​មូលដ្ឋាន​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

   ​Gen. Chay Saing Yun presiding over the "Angkor Sentinel 2013" military exercise on 29th May 2013.
​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ចាយ សាំងយុន អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​ សន្តិភាព​ឆ្មាំ​អង្គរ​២០១៣ ដែល​បាន​ដំណើរ​ការប្រព្រឹត្តិទៅ នៅឯ​សាលា​ហ្វឹក​ហ្វឹ​ន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៣ បាន​សំដែង​នូវ​ការកោតសរសើរ​ប្រកបដោយ​មោទនភាព ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន​នាយទាហានរង និង​ពលទាហាន​ជា​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ហាត់ពត់លត់ដំ​ក្នុងការ​ហាត់រៀន ដើម្បីឱ្យ​ក្លាយទៅជា​កងក​ម្លាំ​ង​ប្រកបដោយ​សមត្ថភាព សម្រាប់​ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នាពេល​អនាគត​។​

​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​បន្តថា លំ​ហាត់​ហ្វឹកហ្វឺន​ដែល​បាន​បញ្ចប់ទៅ​ប្រកបដោយ​ជោគជ័យ​នាពេលនេះ ក៏​ជាការ​បង្ហាញ​ពី​ការពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក សម្រាប់​បោះជំហាន​ថ្មី​នាពេលខាងមុខ ក្នុង​គោលដៅ​សហការ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ក​ង​កម្លាំង ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ឱ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​បន្ថែមទៀត​។​
​    ​
​លោក​ឧ​ត្ត​ម​ សេនីយ៍​ទោ​ហ្គា​រី​ហា​រា (Gary M. Hara) មេបញ្ជាការរង​កងទ័ព​ឆ្មាំ​ជាតិ នៃ​កងទ័ព​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​សំដែង​ការ​សាទរ​ចំពោះ​ការចូលរួម​របស់​កង​យោធា​ទាំងពីរ ដែល​បាន​ចូលរួម​ក្នុង​លំ​ហាត់​ដ៏​ត្រចះត្រចង់​នេះ​។ លោក​ហា​រា បាន​បន្តថា កងយោធពល​ខេមរភូមិន្ទ​បន្ត​គាំទ្រ​លើ​បេសកកម្ម​ជំនួយ​មនុស្សធម៌ ក្នុង​តំបន់ និង​លើ​ពិភពលោក ហើយ​ការគាំទ្រ​របស់​កម្ពុជា​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ អង្គការសហប្រជាជាតិ គឺ​បន្ត​ឱ្យមាន​ស្ថេរភាព​ក្នុង​ពិភពលោក​។​

​    ​
​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កែន សូ​សាវឿន អនុប្រធាន​ក្រុមការងារ​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ ឆ្មាំ​អង្គរ​២០១៣ បានផ្តល់​នូវ​របាយការណ៍​ស្តីពី​លទ្ធផល​ក្នុងការ​ហ្វឹកហាត់​រួមគ្នា​រវាង​ កងយោធពល​ខេមរភូមិន្ទ ដែលមាន​ចំនួន ២៣២ នាក់​និង​កងទ័ព​សហរដ្ឋអាមេរិក​ចំនួន ៨១ នាក់​សម្រាប់​រយៈពេល​១៥​ថ្ងៃ​កន្លងទៅនេះ​ថា គឺជា​សេនា​រី​យូ​ហ្វឹក​ហ្វឹ​ន​ស្តីពី​ការគាំទ្រ​ប្រតិបត្តិ​ការរក្សា​ សន្តិភាព ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាពរ​បស់​កងយោធពល​ខេមរភូមិន្ទ ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​គ្រប់​កម្រិតនា​ ពេលអនាគត​។​
​    ​
​សូមបញ្ជាក់​ផងដែរ លំ​ហាត់​ហ្វឹក​ហ្វឹ​ន​ដែល​បាន​ដំណើរការ​កន្លងទៅនេះ គឺជា​លំ​ហាត់​លើក​ទី​៣ ក្រោម​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាមេរិក ដែល​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ក្រោម​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក សំដៅ​ជួយ​ហ្វឹក​ហ្វឹ​ន​ដល់​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា បន្ទាប់ពី​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ឆ្មាំ​អង្គរ​ ២០១០ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ជាទី​ មោទនភាព​នាពេល​កន្លងទៅ​៕




- See more at: http://www.cen.com.kh/localnews/show_detail/135?token=N2FiN2VlOT#sthash.D6V3dMw1.dpuf

No comments: