A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 March 2013

Tycoon Veng Ly Tekla questioned by police and his wife faced arrest for torturing two underaged housemaids ឧកញ៉ា វេង លីតិចឡា ចូលបំភ្លឺ ករណីភរិយា ធ្វើទារុណកម្ម លើក្មេងស្រី នៅជាមួយ ដូចសត្វធាតុ

Photo by DAP-NEWS
Photo by DAP-NEWS
The scars on the body of the two girls tortured by Mrs. Ly Pov, wife of tycoon Veng Ly Tekla [More horrific photos below]. Read more here.

Friday, 01 March 2013 ដោយ៖ ដើមអម្ពិល-ID-007 DAP News

ភ្នំពេញ៖ លោកឧកញ៉ា វេង លីតិចឡា អមដោយ មេធាវីម្នាក់ កាលពីរសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៣ បានចូលទៅបំភ្លឺនៅ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ ជុំវិញករណី ដែលភរិយា របស់លោក ឈ្មោះ លី មុំ បានរងការចោទ ប្រកាន់ថា បានធ្វើទារុណកម្ម យ៉ាងសហាវព្រៃផ្សៃ ទៅលើក្មេងស្រី ចំនួន២នាក់ ដែលរស់នៅជាមួយ ដូចសត្វធាតុ ។
ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ប៉ុល ពិធេយ្យ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា លោកឧកញ៉ា វេង លីតិចឡា ជាមួយមេធាវីម្នាក់ ពិតជាបានចូលមកបំភ្លឺ នៅកន្លែង សមត្ថកិច្ចរបស់លោក ដើម្បីសួរនាំ បន្ថែមក្នុងការ ប្រៀបធៀមព័ត៌មានទាំងនេះ ជាមួយព័ត៌មាន ផ្សេងទៀត ក្នុងការ ស្រាវជ្រាវបន្ថែម។
លោកឧត្តមសេនីយ៍ ប៉ុល ពិធេយ្យ បានបញ្ជាក់ថា យើងកំពុងធ្វើការ ស្រាវជ្រាវ ហើយសន្និដ្ឋាន ជាជំហានដំបូង ដោយផ្នែកតាម ស្នាមរបួស របស់ក្មេងស្រី ពេលវេលានៃការ ចេញពីផ្ទះ និងសាក្សី ដែលបង្ហាញថា លោកឧកញ៉ា វេង លិតិចឡា អាចមិនជាប់ពាក់ព័ន្ធ ។
យ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរ មនុស្ស និងការពារ អនិតិជនរូបនេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ជាទីបំផុត ។

សមត្ថកិច្ច ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកស្រី លី ពៅ ជាភរិយារបស់ លោកឧកញ៉ា វេង លីតិចឡា ត្រូវបានតុលាការ ចេញដីកាតាមចាប់ខ្លួនជាបន្ទាន់មួយ ក្រោយពេលមាន សេចក្តីរាយការណ៍ និងការចោទ ប្រកាន់ថា ស្រ្តីមានទ្រព្យសម្បត្តិស្តុកស្តម្ភ រូបនេះ បានធ្វើទារុណកម្ម យ៉ាងសហាវព្រៃផ្សៃបំផុត ទៅលើ ក្មេងស្រីមិនទាន់ គ្រប់អាយុ ចំនួន២នាក់ ដោយបន្សល់ទុកនូវ ស្នាមជាំ និងដំបៅនៅ លើរាងកាយ ជាច្រើនកន្លែង។
លោកឧត្តមសេនីយ៍ ប៉ុល ពិធេយ្យ បានអះអាងថា នៅដំណាក់កាលនេះ សមត្ថកិច្ចរបស់លោក បាននិងកំពុងដំណើរ ស៊ើបអង្កេតបន្តទៀត តាមរយៈការ សួរក្មេងស្រីរងគ្រោះ សាក្សី និងអង្គការស្រ្តីជាដើម។ បើតាមសមត្ថកិច្ច ក្រោយការសាកសួរចប់ លោកឧកញ៉ា វេង លីតិចឡា រួមជាមួយមេធាវី ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ ទៅផ្ទះវិញ រង់ចាំការសួរនាំបន្ថែមទៀត នៅពេលដែល សមត្ថកិច្ចត្រូវការ។
 សូមបញ្ជាក់ថា ក្មេងស្រី ដែលមានវ័យប្រមាណ១៧ឆ្នាំពីរនាក់ បាន ដាច់ចិត្ដបបួលគ្នារត់ ចេញពីភូមិគ្រឹៈដ៏ស្ដុក ស្ដម្ភមួយនៅម្ដុំទួលគោក រួចហើយហៅប៉ះ ម៉ូតូឌុបចិត្ដធម៌ ជិះឱ្យជូនទៅដល់ខេត្ដបាត់ ដំបង ទើបសមត្ថកិច្ចមានការសង្ស័យហៅ ទៅសួរនាំ ទើបបែកធ្លាយរឿងម្ចាស់ភូមិគ្រឹៈ ដែលជាថៅកែរបស់ពួកនាងៗ វាយធ្វើទារុណកម្មនិងប្រើដូចជាទាសករ ទើបទ្រាំមិនបាននាំគ្នារត់ចេញ ។
ការអះអាងរបស់ពួកនាងៗ អ្វីដែលសមត្ថកិច្ចមានការតក់ស្លុត ខណៈដែលពួកនាងៗបង្ហាញឱ្យមើលពីស្លាកស្នាមនិងស្នាមរបួសនៅលើខ្លួនជាភស្ដុតាង ដែលមិនអាចប្រកែកបានថែមទៀតពីអំពើឃោរឃៅរបស់ថៅកែស្រី ដែលជាម្ចាស់ភូមិគ្រឹៈ ទៅលើកូនឈ្នួលរបស់ខ្លួនខាងលើនេះ ។
ក្នុងនោះតាមសមត្ថកិច្ចបានបង្ហាញឱ្យដឹង ថា ថៅកែស្រីដែលជាម្ចាស់ភូមិគ្រឹៈវាយធ្វើ ទារុណកម្មទៅលើកូនឈ្នួលខាងលើនេះ ត្រូវ បានគេអះអាងថា មានឈ្មោះលី ពៅ មាន ភូមិគ្រឹៈលេខ៣១ ផ្លូវលេខ៣១៥ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏ត្រូវជាភរិយាលោកឧកញ៉ាវ៉េង លីតិចឡា ជាម្ចាស់បុរីវិមានសុភមង្គល ។
ដោយឡែក ក្មេងស្រីរងគ្រោះទាំងពីរនាក់ ខាងលើ ទី១ ឈ្មោះសង់ គន្ធា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពង់ ព្រាង ស្រុកសង្កែ ខេត្ដបាត់ដំបង ដែលជា ក្មេងកំព្រា តាំងតែពីតូចមក ហើយស្នាក ់នៅជាមួយអុំស្រីឈ្មោះហ៊ុង សុខា អាយុ៥១ ឆ្នាំ និងទី២ ឈ្មោះផល្លី អាយុ១៧ឆ្នាំ  មាន ស្រុកកំណើតនៅខេត្ដតាកែវ ប៉ុន្ដែក្មេង ស្រីរូបនេះ មិនដឹងថា ឪពុកម្ដាយរបស់ខ្លួន នៅទីណានោះឡើយ ។
ក្រោយពីការសួរ នាំដឹងរឿងដ៏ឈឺចាប់ខាងលើនេះ ក្មេងស្រី ទាំងពីរនាក់ ត្រូវបានកម្លាំង នគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាំទៅមជ្ឈមណ្ឌលថែរទាំស៊ីសា នៅក្នុងខេត្ដបាត់ដំបងនោះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដបាត់ដំបង បានឱ្យដឹងថា កាលពីព្រលប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ មានគេប្រទះឃើញ ក្មេងស្រីកំសត់ទាំងពីររូបនេះ ស្លៀកពាក់ខោអាវមួយចង្កេះ បាននាំគ្នាឈរសម្រក់ទឹកភ្នែកនៅក្បែររូបសំណាក់លោកតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង ។
បន្ទាប់ពីមានការប្រទះឃើញក្មេងស្រីទាំងពីររូបខាងលើ ក៏រាយការណ៍ជូនសមត្ថកិច្ច ទើបនាំខ្លួនពួកគេទាំងពីរនាក់ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ។ នៅពេលដែលសួរនាំនោះ ក្មេងស្រីទាំងពីរនាក់ បានបើកអាវឱ្យមើល ស្នាមរបួសសុះសាច់ពេញខ្លួនប្រាណ ដែលត្រូវបានថៅកែស្រីរបស់ខ្លួនវាយធ្វើបាបអស់រយៈពេលជិត១០ឆ្នាំមកហើយ ធ្វើឱ្យសមត្ថកិច្ចដែលសាកសួរនោះ គួកទ្រូងអាណិតអាសូរយ៉ាងខ្លោចផ្សារជាទីបំផុត ដែលក្មេងស្រីទាំងពីររូបនេះ បានទ្រាំការលំបាកគ្រប់បែបយ៉ាងទាំងផ្លូវចិត្ដ និងផ្លូវការរស់នៅប្រៀបដូចជាទាសករដាច់ថ្លៃជាមួយថៅកែស្រីដ៏សាហាវឃោរឃៅ ដូចប៉ុលពតនោះ ។
បន្ទាប់ពីបានសួរនាំមកនោះ សមត្ថកិច្ចក៏បាន ទាក់ទងទៅម្ដាយធំរបស់ក្មេងស្រីសង់ គន្ធា គឺអ្នកស្រីហ៊ុង សុខា យកមកសួរនាំអំពី ដំណើររឿង ដែលបានកើតឡើងចំពោះ ក្មេងស្រី ទាំងនេះអស់រយៈពេលជិត១០ឆ្នាំ មកនោះ ។
នៅចំពោះមុខសមត្ថកិច្ច អ្នកស្រីហ៊ុង សុខា ដែលត្រូវជាអុំស្រីបង្កើតរបស់ក្មេងស្រី សង់ គន្ធា បានរៀបរាប់ថា កាលពីជិត១០ឆ្នាំមុន បងជីដូនរបស់ក្មេងស្រីរូបនេះ បានប្អូនថ្លៃថៅកែស្រីដ៏កំណាច ទើបថៅកែស្រីរូបនេះ បានសុំក្មេងស្រីបងប្អូនបង្កើតជាក្មេងកំព្រានោះយកទៅធ្វើកូនចិញ្ចឹម ពីព្រោះគាត់អះអាងថា មានសុទ្ធតែកូនប្រុស ។ នៅពេលមកសុំក្មួយស្រីបង្កើតទាំងពីរនាក់ ថៅកែស្រីរូបនេះបានសន្យាថា ក្នុងរយៈពេលមួយឆ្នាំនិងនាំមកស្រុកកំណើតម្ដង ដើម្បីឱ្យបានឃើញមុខអុំស្រី ប៉ុន្ដែអ្វីៗ ប្រែប្រួលទាំងអស់ ពីព្រោះថា តាំងពីពេល នោះ រហូតមកដល់ពេលនេះ ថៅកែស្រីដ៏ ឃោរឃៅ មិនបាននាំពួកគេទាំងពីរនាក់មក លេងស្រុកកំណើតឡើយ ។
អ្នកស្រី ហ៊ុង សុខា បានរំលឹកថា កាលពី ពេលកន្លងទៅ អ្នកស្រីផ្ទាល់រួមជាមួយសាច់ ញាតិពីរបីនាក់ផ្សេងទៀត បានធ្វើដំណើរមក កាន់រាជធានីភ្នំពេញ ក្នុងគោលបំណងចង់ មកលេងក្មួយស្រី ដែលរស់នៅជាមួយឧកញ៉ា ដោយសង្ឃឹមថា ពួកគេទាំងពីរនាក់ និងមានសេចក្ដីសុខជាក់ជាមិនខាន។ ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ភូមិគ្រឹៈខាងលើ បែរជាអ្នកយាមទ្វារមិនអនុញ្ញាតឱ្យចូល ដោយកុហក ថៅកែស្រីមិននៅ ប៉ុន្ដែធាតុពិត ពេលក្រឡេកមើលទៅក្នុងបរិវេណភូមិគ្រឹៈ គឺឃើញថៅកែស្រីរូបនេះ នៅមិនទៅណានោះទេ ។ ដោយសារតែមិនបានជួបក្មួយស្រីទាំងពីរនាក់ អ្នកស្រីហ៊ុង សុខា រួមទាំងសាច់ញាតិបាន ត្រឡប់ទៅផ្ទះវិញ ដោយគិតថា ពួកគេទាំង ពីរនាក់ មិនមានរឿងអ្វីកើត ឡើងឡើយ ។
អ្នកស្រីហ៊ុង សុខា បានបន្ដថា ក្មួយស្រី របស់គាត់ម្នាក់ ដែលត្រូវជាបងស្រីរបស់សង់ គន្ធា បានលួចរត់ចេញពីភូមិគ្រឹៈមកកាន់ ស្រុកកំណើត ហើយរៀបរាប់ការឈឺចាប់ ទាំងនេះប្រាប់រូបគាត់ ទើបនាំឱ្យដឹងសាច់ រឿងនេះតែម្ដង ប៉ុន្ដែមិនទាន់ជាក់ស្ដែង ។
ងាកមកក្មេងស្រីសង់ គន្ធា និងក្មេងស្រី ផល្លី ដែលត្រូវថៅកែស្រីដ៏កំណាចនេះ យកទៅធ្វើទាសករនោះ បានរៀបរាប់ទាំង ការឈឺចាប់ថា ពួកគេរស់នៅជាមួយថៅកែ ស្រីអស់រយៈពេលជិត១០ឆ្នាំមកនេះ មិនដែលទទួលបានពាក្យថា សុខមួយមាត់ ឡើយ ពោលត្រូវរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ គ្រប់បែបយ៉ាង មកលើរាងកាយរបស់ខ្លួន ប៉ុន្ដែដោយសារតែខ្លាចការគំរាមកំហែង ទើបពួកគេមិនមានឱកាសលួចរត់ចេញ ពីភូមិគ្រឹៈនេះ ។
ក្មេងស្រីទាំងពីរនាក់បានបន្ដទាំងក្ដីឈឺ ចាប់និងចង់វង្វេងវង្វាន់ ព្រោះតែការធ្វើទារុណកម្មនោះថា ភូមិគ្រឹៈ កម្ពស់ ៣ជាន់ មានច្រើនបន្ទប់ និងមានឆ្កែ រហូតទៅដល់១៩ក្បាល ពួកគេជាអ្នកជូតសំអាត បោកសំលៀកបំពាក់ និងធ្វើអ្វីៗគ្រប់បែបយ៉ាង ពីព្រឹកដល់យប់ ពីយប់ដល់ព្រឹក ស្ទើរតែគ្មានពេលដេកពួន។ ពេលខ្លះធ្វើការជូតសំអាត រហូតដល់ម៉ោង៣ ទាបភ្លឺ ហើយសម្រាកបានប្រហែល១ម៉ោង ងើបវិញ ធ្វើទៀត ។
ក្មេងស្រីទាំងពីរនាក់បានបន្ដថា រយៈពេលជិត១០ឆ្នាំនេះ ពួកគេបានទទួលរងការធ្វើទារុកម្មគ្រប់បែបយ៉ាងណាពីថៅកែស្រី ដូចជាការយកធូបដែលកំពុងឆេះ មកដុតដៃ យកដងអំបោសវ៉ៃក្បាលនិងលើខ្លួនប្រាណ ហើយយកដង្គៀបមកគៀបលើរាងកាយជា ដើម ។ ពេលខ្លះគ្រាន់តែថៅកែស្រីរកខោអាវមិនឃើញ នៅក្នុងបន្ទប់ ក៏ហៅពួកគេទៅវាយធ្វើបាប ហើយពេលវាយហត់ខ្លួនឯង បញ្ជាឱ្យពួកគេទាំងពីរនាក់ វាយគ្នាទៅវិញ ទៅមក ។
បើតាមក្មេងស្រីទាំងពីររូបនេះ កាលពី ថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ ពួកគេទាំង ពីរបានទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត បង្ខំឱ្យពួកគេអត់ទ្រាំលែងបាន ទើបឆ្លៀត ឱកាសថៅកែមិននៅក៏រត់ចេញពីភូមិគ្រឹៈឡើងជិះម៉ូតូឌុបបុរសម្នាក់ឆ្ពោះទៅខេត្ដបាត់ដំបងតែម្ដង ។ ពីដំបូងឡើយ សមត្ថកិច្ចមិន ជឿនោះទេថា ពួកគេទាំងពីរនាក់ជិះម៉ូតូឌុប តាំងពីភ្នំពេញ រហូតដល់ខេត្ដបាត់ដំបងនោះ ហេតុដូច្នេះហើយ សមត្ថកិច្ចក៏បានហៅអ្នក រត់ម៉ូតូឌុបយកមកសួរនាំថែមទៀត ។ អ្នករត់ម៉ូតូឌុបចិត្ដធម៌រូបនេះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា នៅថ្ងៃនោះរូបគេបានឃើញក្មេងស្រីទាំងពីរនាក់រត់ចេញពីភូមិគ្រឹៈខាងលើ ហើយឱ្យរូបគាត់ជូនទៅដល់ខេត្ដបាត់ដំបង ដោយមានលុយម្នាក់ៗ ត្រឹម៤ម៉ឺនរៀលប៉ុណ្ណោះ ដែលធ្វើការអស់ រយៈពេលជិត១០ឆ្នាំមកនេះ ។
អ្នករត់ម៉ូតូឌុបខាងលើ បន្ទាប់ពីបានដឹង រឿងក៏សុខចិត្ដឌុបពួកគេទាំងពីរនាក់ ឆ្ពោះ ទៅខេត្ដបាត់ដំបង ហើយពេលទៅដល់ខេត្ដ ពោធិ៍សាត់ ម៉ូតូបែកកង់និងអស់សាំងទៅ ទៀតនោះ ក៏បញ្ចាំទូរស័ព្ទដៃ ដើម្បីបន្ដដំណើររហូតដល់ខេត្ដបាត់ដំបងតែម្ដង ។
ជុំវិញបញ្ហានេះ ដើមអម្ពិលមិនទាន់អាច ស្វែងរកការបកស្រាយពីឈ្មោះលី ពៅ ភរិយាម្ចាស់បុរីនេះនៅឡើយទេ ប៉ុន្ដែដើម អម្ពិលរង់ចាំស្វាគមន៍រាល់ការបំភ្លឺណាមួយ។
បើសិនពិតជាមានការធ្វើទារុណកម្មបែបនេះ ពីសំណាក់ថៅកែស្រីមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភខាងលើនេះពិតមែននោះច្បាស់ជាច្បាប់ មិនលើកលែងឱ្យទេ៕
- See more at: http://www.dap-news.com/2011-06-14-02-39-55/58680-2013-03-01-15-54-16.html#sthash.gKaCEa7h.dpuf
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
- See more at: http://www.dap-news.com/2011-06-14-02-39-55/58680-2013-03-01-15-54-16.html#sthash.gKaCEa7h.dpuf

2 comments:

Anonymous said...

The two girls complaint to Battambang police that the tycoons, both husband & wife had abused them for 9 years-
only the husband had done less . Why the male tycoon was
not detained when he showed up at Ministry of Interior -given the fact that he has more chance of flight risk than Mam Sonando does . Some people said that the
police heads have already known where the the female culprit is but they have to wait for Hun Sen directive .

Anonymous said...

Yes, this is justice Cambodian style- the real criminals go free while the good people like Mam Sonando go to jail.