A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 December 2012

Court will hear Mam Sonando's appeal on 14 December 2012 សាលា​ឧទ្ធរណ៍​បើក​សវនាការ​ករណី​លោក ម៉ម សូណង់ដូ ចុង​សប្តាហ៍​នេះ


Mam Sonando, the owner of Beehive Radio, was seized in his Phnom Penh home Sunday morning (15 July 2012), just three days after arriving in Cambodia from a trip abroad. (Photo CEN) 

Wednesday 12 December 2012 - Free Press Magazine 

Court will hear Mam Sonando's appeal on 14 December 2012.

ករណី​របស់​លោក ម៉ម សូណង់ដូ ​​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ នឹង​ត្រូវ​សាលា​ឧទ្ធរណ៍​លើក​មក​បើក​សវនាការ​នៅ​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ ចុង​សប្តាហ៍​នេះ​។

ករណីលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ នឹងត្រូវសាលាឧទ្ធរណ៍លើកយកមកបើកសវនាការនៅ ថ្ងៃទី១៤ ធ្នូ ខាងមុខនេះ
លោក ម៉ម សូណង់ដូ វ័យ​៧១ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ ពេល​២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល កាល​ពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ ចំពោះ​បទ​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ចំពោះ​​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​នេះ អ្នក​ភូមិ​ចំនួន​១២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី១០ខែ រហូត​ដល់​៣០ឆ្នាំ​។ ក្នុង​នោះ​មនុស្ស​ចំនួន​៣នាក់​​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ជា​មេក្លោង​ធំ​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នោះ រួម​មាន​ឈ្មោះ ប៊ុន រដ្ឋា, សុខ តុង និង​ ប៊ុន ឆយ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចំពោះ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នេះ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​មហាអំណាច​ក្នុង​លោក​សេរី​ផង បាន​ចាត់​ទុក​ថា គឺ​ជា​រឿង​នយោបាយ។ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ដោះ​លែង​នាយក​ស្ថានីយ៍​វិទ្យុ​សំបុក​ ឃ្មុំ​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

No comments: