A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 December 2012

Borei Keila land activist Tim Sakmony released តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព

Borei Keila land activist Tim Sakmony released.

ដោយ ម៉ម មុនីរតន៍ 2012-12-26 RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ការពារ​ដីធ្លី​ម្នាក់​នៅ​ បុរីកីឡា ឲ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់ ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។

RFA/Uon Chhin
អ្នក​គាំទ្រ​សកម្មជន​ការពារ​ដីធ្លី​តំបន់​ បឹងកក់ និង​បុរីកីឡា សាទរ​ចំពោះ​តុលាការ​ដោះ​លែង អ្នកស្រី ទឹម សាក់មុន្នី នា​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ល្ងាច​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២។
ចៅ​ក្រុម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី គឹម ដានី បាន​សម្រេច​ការ​ចោទ​ប្រកាន់​អ្នកស្រី ទឹម សាក់មុន្នី សកម្មជន​ការពារ​ដីធ្លី​នៅ​បុរីកីឡា ឲ្យ​មាន​ទោស ៦ខែ គិត​ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន ដោយ​ឡែក​ទោស​ដែល​នៅ​សល់ ៣ខែ និង​១២​ថ្ងៃ ត្រូវ​ព្យួរ។ ក្នុង​ន័យ​នេះ អ្នកស្រី ទឹម សាក់មុន្នី នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​នេះ​រួច។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៦៣៣ ពី​បទ​ថា​បាន​ផ្ដល់​សេចក្ដី​ប្រកាស​ជា​សាធារណៈ ដោយ​ភូត​កុហក​ក្នុង​រឿង​ផ្ដល់​អគារ​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix)។
យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២ សាទរ​ចំពោះ​សេចក្ដី​សម្រេច​នេះ។ ក៏ប៉ុន្តែ ពួក​គេ​ចាត់​ទុក​ថា អ្វី​ដែល​ជា​ការ​សោកស្ដាយ​នោះ គឺ​ការ​ឃុំ​ខ្លួន​អ្នកស្រី ទឹម សាក់មុន្នី ដោយ​ពុំ​មាន​កំហុស និង​មាន​រយៈពេល​ដ៏​យូរ។ ចំណែក​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សួស សំអាត សម្រេច​លើក​ពេល​ប្រកាស​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បន្ទាប់​ពី​ប្រើ​ពេល​នៃ​ការ​ជំនុំ​ជម្រះ​ជាង ៦​ម៉ោង​មក​នោះ៕

No comments: