A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 24 December 2012

A reporter for Phnom Penh Post summoned to Military Court for report about Gen. Kun Kim's land grabbing and sold it to two Vietnamese companies តុលាការ​យោធា​កោះ​ហៅ​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

Kun Kim standing next to Hun Sen (Photo: Global Witness, Taking a Cut)
ដោយ ឡេង ម៉ាលី 2012-12-23 RFA

A reporter for Phnom Penh Post, Bouth Reaksmey Kongkea, has been summoned to appear before the Military Court after he filed a reporter saying that Gen. Kun Kim, Deputy Commander-in-Chief of the Cambodian Army, had grabbed military land to sell for his own profit. The report, published on 25 June 2012, said that 4-star Gen. Kun Kim had grabbed 5000 hectares of army-owned land and sold it to 2 Vietnamese companies, Tay Ninh Siem Reap and Best Royal.

The article said that 1500 people, including some military commanders, deputy commanders and ordinary soldiers planned to send a petition to Prime Minister Hun Sen to protest against Kun Kim's land grabbing.

Mr. Kongkea said the newspaper had published a correction on 2 July and everything had subsided down, but now he is surprised that he is summoned to appear before the military court. He said he fears for his own safety. However, he said he will appear before the court as summoned.

អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) មួយ​រូប ត្រូវ​តុលាការ​យោធា​កោះ​ហៅ​ឱ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២ ទាក់ទង​នឹង​អត្ថបទ​របស់​ខ្លួន​ដែល​សរសេរ​អំពី​ការ​ឈូស​ឆាយ​យក​ដី​របប​យោធា​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។
អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ គឺ​លោក ប៊ុត រស្មីគង្គា ថ្លែង​ថា លោក​នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​លោក ប៉ោក ប៉ន ជា​អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ២៤ ធ្នូ ឆ្នាំ ២០១២ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ អំពី​សុវត្ថិភាព​ក្ដី៖ «ឥឡូវ​នេះ​ខ្ញុំ​ព្រួយបារម្ភ ខ្វល់​ថា តើ​គេ​ហៅ​ទៅ​ហ្នឹង​ក្នុង​បទ​បរិហារ​កេរ្តិ៍ បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត ឬ​ក៏​ជា​សាក្សី ឈ្លេចសួរ​ពី​រឿង​អត្ថបទ​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយ​ហ្នឹង​បាទ!»
លោក ប៊ុត រស្មីគង្គា មាន​ប្រសាសន៍​ឱ្យ​ថា នៅ​ក្នុង​ដីកា​កោះ​ចេញ​ដោយ​លោក ប៉ោក ប៉ន អនុប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ គឺ​តម្រូវ​ឱ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​បទ​ព្រហ្មទណ្ឌ ទាក់ទង​នឹង​អត្ថបទ​របស់​លោក ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០១២ ដែល​ថា លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ពាក់ព័ន្ធ​នឹង​ការ​កាត់​យក​ដី​របប​យោធា ៥ ពាន់​ហិកតារ លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម ពីរ គឺ​ក្រុមហ៊ុន​តៃនិញ សៀមរាប និង​ក្រុមហ៊ុន បេស រ៉ូយ៉ាល់ (Best Royal)។ បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​គ្រួសារ​កង​ទ័ព។
អត្ថបទ​កាសែត​លោក ប៊ុត រស្មីគង្គា បាន​បន្ត​ថា ទាក់ទង​នឹង​បញ្ហា​នេះ​មាន​មនុស្ស​ប្រមាណ ១.៥០០​នាក់ ដែល​មាន​មេ​បញ្ជាការ មេ​បញ្ជាការ​រង និង​កូន​ទាហាន​ផង គ្រោង​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តវ៉ា​រឿង​កាត់​ដី​នោះ។
នៅ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ ដដែល មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ ២ និង​មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ ដែល​មាន​លោក​ឧត្ដម​សេនីយ៍ ឈុំ ខេង និង​មេ​បញ្ជាការ​រង​ចំនួន ១២ រូប​ទៀត បាន​ផ្ញើ​លិខិត​បំភ្លឺ​ថា អ្វី​ដែល​លោក ប៊ុត រស្មី​គង្គា សរសេរ​នោះ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​សុំ​ឱ្យ​កែ​តម្រូវ​ឡើង​វិញ។ កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​លិខិត​នោះ​ នៅ​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ ២០១២។
លោក ប៊ុត រស្មីគង្គា ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ដីកា​នេះ ពី​ព្រោះ​រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ដឹង​ថា នរណា​ជា​ដើម​បណ្ដឹង​ទេ៖ «ថ្ងៃ ​ទី ២ ខែ​កក្កដា យើង​បាន​កែ​តម្រូវ រួច​ក៏​ស្ងាត់​ជ្រាប​ទៅ។ ពេល​ថ្មីៗ នេះ ស្រាប់​តែ​មាន​លិខិត​មួយ កោះ​ហៅ​ខ្ញុំ​ឱ្យ​មក​ចូល​បំភ្លឺ​តុលាការ។ ប៉ុន្តែ​ក្នុង​សំណុំ​រឿង ដែល​គេ​កោះ​ហៅ​ខ្ញុំ​ហ្នឹង គឺ​គេ​ដាក់​សំណុំរឿង​ព្រហ្មទណ្ឌ។ អ៊ីចឹង​ខ្ញុំ​ឆ្ងល់​ដែរ​ថា តើ​ខ្ញុំ​ត្រូវ​គេ​ប្ដឹង​ពី​បទ​អី យើង​ក៏​អត់​ច្បាស់​ដែរ។ ឥឡូវ​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ»
លោក ប៊ុត រស្មីគង្គា មាន​ប្រសាសន៍​ថា ពាក្យ​បណ្ដឹង​ដែល​ទាក់ទង​នឹង​រូប​លោក​នេះ​ទំនង​ជា​មិន​មែន​ធ្វើ​ឡើង​លោក​ ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ គន់ គីម ទេ ពី​ព្រោះ​កន្លង​មក​ធ្លាប់​មាន​ការ​បកស្រាយ​បំភ្លឺ​រួច​រាល់​ម្ដង​ហើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ការ​បញ្ជាក់​ពី​លោក ប៉ោក ប៉ន អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ស៊ើបសួរ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ធ្នូ នេះ៕

5 comments:

Anonymous said...

Report this crooked general to the public,thank you.

Anonymous said...

Kun Kim Background is very well known by people in Kompong Cham.He was a Pure KR soldier. After 1979 He worked in Kg Cham in the Public work department...He was known as a "kick and beat" man like a hooligan.He protected many illegal loggers and has been involved himself in many logging activities...The current big floating reataurant in Takhmau belong to Kun Kim.

Anonymous said...

i fully supported this action and must be clarify by the court

P.P post always exaggerate the news

stop saying,that, it is untimidated by the governments

Anonymous said...

Kun Kim is a thug like Hun Sen- corrupt and a human rights abuser. He should be jailed.

Anonymous said...

To 3:34 PM,

YOU don't even know how to write proper
English !!!