A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 November 2012

Tycoon Taing Seng Hak arrested on drug charges after police raided his house សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន នៅភូមិគ្រឹះលោកឧកញ៉ាតាំង សេងហាក់

Courtesy of sokheoupang.wordpress.com
Read the article in English here.
ឃាត់ខ្លួនបាន ១៦នាក់ ស្រី៧នាក់ រួមទាំងម្ចាស់ផ្ទះ និងថ្នាំញៀនមួយចំនួនធំ (ដៃជើង ហ៊ុន សែន បែបពេលនេះលែង ជួយបក្សហើយបានមកចាប់?)
Angkor Thom Media
រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​រាជធានី​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿ​ង​ញៀន​ នៅភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា តាំង សេង​ហាក់ ឃាត់​ខ្លួន​បាន​ជន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ ចំនួន​១៥​នាក់ រួម​ទាំង​ម្ចាស់​ផ្ទះ ក្នុង​នោះ​ស្រី ៧នាក់ ។
សមត្ថកិច្ចផ្ទុះអាវុធ មុននឹងធ្វើការ​ហ៊ុមព័ទ្ធនេះ កើតឡើងកាលពី​វេលា​ម៉ោង ១រសៀលថ្ងៃទី២៧ វិច្ឆិកា នៅ​ភូមិគ្រឹះលេខ២២ ផ្លូវកម្ពុជា​ហាណូយ ក្នុងភូមិពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំដោយ​ព្រះរាជ​អាជ្ញារង ជា ម៉េត និងលោក សឿង ណុល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ក្រសួងមហាផ្ទៃ និង​ដោយ​មានការចូលរួម​សហការ​ពីកម្លាំង​នគរបាលខណ្ឌសែនសុខ បានផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុង​ប្រតិបត្ដិ​​ការ​បង្ក្រាបមុខ​សញ្ញា​គ្រឿង​ញៀន នៅភូមិ គ្រឹះរបស់​លោក​ឧកញ៉ា តាំង សេងហាក់ អតីតធ្លាប់​ជាប់ពន្ធនាគារ​កន្លងមក​នេះ ធ្វើការ​ឃាត់ខ្លួនជន​ពាក់ព័ន្ធ​ចំនួន ១៦នាក់ ស្រី៧នាក់ រួមទាំង​លោក​ឧកញ៉ាជា​ម្ចាស់ភូមិគ្រឹះ រួម​ទាំង​ប្រពន្ធកូន​ផង​ដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចុះ​ ប្រតិបតិ្តការបង្ក្រាបគ្រឿងញៀន ក្នុងទ្រង់ទ្រាយធំនេះ បានឲ្យដឹងថា មុននឹង ឈាន ដល់ការចុះបង្ក្រាប​គ្រឿងញៀននេះ​ប៉ូលិសបានធ្វើការ​បាញ់​ឡើងរះ​ អស់ជាច្រើនគ្រាប់ ធ្វើឲ្យប្រជា ពលរដ្ឋ មានការភ្ញាក់ផ្អើល ទម្រាំឈានដល់ការឃាត់ខ្លួនបាន​ជនសង្ស័យចំនួន ១៦នាក់ ស្រី ៧នាក់ និង ប្រុស ៩នាក់ ត្រូវបាន​ចាប់​ខ្លួនក្នុង​នោះ រួមមាន លោក​ឧកញ៉ា តាំង សេងហាក់ ប្រពន្ធ​របស់គាត់ កូនស្រីម្នាក់ កូនប្រុស​ពីរនាក់ ជនជាតិចិនបីនាក់ និងខ្មែរ ១១នាក់ផ្សេងទៀត និងថ្នាំញៀនជា​ប្រភេទ​ម្សៅស ចំនួន​២កញ្ចប់ធំ គ្រាប់​កាំភ្លើង​ចំនួន ១១គ្រាប់ និងកញ្ឆាប្រហែលកន្លះគីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូសបាន ព្រមទាំងថ្នាំញៀនប្រភេទម្សៅពណ៌ស ជាច្រើនកញ្ចប់ទៀត ។
ជនពាក់ព័ន្ធទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវ រួចបញ្ជូនទៅមន្ទីរការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

2 comments:

Anonymous said...

i'm proud of our authorities, to capture drug dealer in PHN.,

job well done,, i'd loved u

Anonymous said...

Peal Si Peal. This oknha stopped paying protection money to Hun sen and now he got arrested.