A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 October 2012

Where is the Khmer island of Koh Trolach? បទយក​ការណ៍៖ កោះ​ត្រឡាច​របស់​កម្ពុជា​បាត់​ទៅ​ណា​ហើយ

Where is the Khmer island of Koh Trolach?
Koh Trolach, also known as Pulo Condore in Malay and known as Côn Sơn Island in Vietnamese, was considered to be a Khmer island, but Vietnam incorporated it into the territory of Vietnam.
ដោយ ថុល ស្រី​លក្ខណ៍ និង​ នួន បូរិន
ថ្ងៃសុក្រ ទី12 តុលា ឆ្នាំ2012
កោះ​​ត្រ​ឡាច មាន​​ប្រ​​ជុំ​​កោះតូ​ចៗ​​ចំនួន​​៨​នៅ​​ជុំ​វិញ​ ​ទំ​​ហំ​ប្រ​ហែល​​​១៥០​​គីឡូ​​ម៉ែត្រ​​ការ៉េ មាន​​ចម្ងាយ​​៣០០​គីឡូ​ម៉ែត្រ ពី​​ដែន​ដី​គោក​កម្ពុជា​​ក្រោម និង​​២៣៧គី​ឡូ​​ម៉ែត្រ​ ​ពី​​ទី​ក្រុង​​ព្រៃ​​នគរ​​សព្វ​​ថ្ងៃ​​នេះ ដែល​​វៀត​ណាម ហៅ​ទីក្រុង​ហូជី​មិញ។
កោះ​ត្រ​ឡាច​ ធ្លាប់​​ជា​​គុក​​នយោ​បាយ​​​របស់​​អាណា​និគម​បារាំង ដែល​​បាន​​ចាប់​​ជន​​ស្នេហា​​ជាតិ​​ខ្មែរ ប្រ​ឆាំង​​ជា​មួយ​​បារាំង​​ទៅ​​ឃុំ​ឃាំង​ ដូច​ជា​ តាក្រឡា​ហោម​គង់ ​អាចារ្យ ហែម ចៀវ ពោធិ កំបោរ លោក ប៊ុន ចាន់​​ម៉ុល និង​​វី​រៈ​ជន​​ខ្មែរ​​ស្នេហា​ជាតិ​​ជា​ច្រើន​​នាក់​ផ្សេង​​ៗ​ទៀត ដែល​​​បាន​​ស្លាប់​​បាត់​​បង់​​ជី​វិត​​នៅ​​ទី​​នោះ។
តាម​ឯកសារ​ របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម កោះ​ត្រឡាច បាន​ធ្លាក់​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​ប្រទេសវៀត​ណាម តាម​រយៈ អាណា​និគម​បារាំង។ ប៉ុន្តែ​​មាន​​តែ​កោះ​ត្រឡាច​មួយ​គត់ ដែល​មាន​ប្រវត្តិ​ជូរ​ចត់​បំផុត របស់​អ្នក​​សេ្ន​ហា​​ជាតិ​​ខ្មែរ។​
អ្នក​ទោស​នយោ ​បាយ ឬ​អ្នក​ប្រឆាំង​អាណា​និគមន៍ ឬ​អ្នក​ទោស​ផ្សេងៗ​​ទៀត ដែល​​​ត្រូវ​កាត់​​​ទោស​​ឲ្យ​​មាន​​ទោស​​មួយ​​ជីវិត ត្រូវ​បាន​និរទេស​ខ្លួន​ទៅ​ជាប់​ពន្ធ​នាគារ​នៅ​លើ​កោះ​នោះ ហើយ​​ភាគ​ច្រើន​មិន​ដែល​លឺ​ថា អ្នក​ទោស​ទាំង​នោះ មាន​វាសនា​ត្រ​ឡប់ មក​ជួប​ជុំ​កូន​ចៅ​វិញ​ឡើយ។
ប៉ុន្តែ​លើក​ លែង​តែ​លោក​តា​ ក្រឡា​ ហោម​គង់ និង​លោក ប៊ុន ចាន់ម៉ុល ពីរនាក់​គត់ ត្រូវ​​បាន​​ប្រភព​​ក្រៅ​​ផ្លូវ​ការ​​និយាយ​ថា លោក មាន​វាសនា ត្រឡប់​មក​វិញ​ទាំង​​​នៅ​​រស់​ ហើយ​​ឈឺ​​ស្លាប់​​នៅ​​ម្ដុំ​​ស្រុក​​ឧត្តុង្គ។ ប៉ុន្តែ​​ប្រភព​ខ្លះ​ថា លោក​តា​ ក្រឡា ហោម​គង់ បាន​ស្លាប់​ជរា នៅ​លើ​កោះ។ លោក​​តា ​ក្រឡា ​ហោម​គង់ ត្រូវ​បាន​ទ័ព​បារាំង ចាប់​ហើយ នាំ​ទៅ​​ច​ង​ផ្អោក​​នឹង​បំពង់​​ស៊ី​មាំង​​របស់​​កា​ប៉ាល់​ នាំ​ទៅ​ដាក់​គុក នៅ​លើ​កោះ​ត្រឡាច​​អស់​​មួយ​ជីវិត។
បើតាម​អ្នក​ ប្រវត្តិ​សាស្រ្ត កោះត្រឡាច ពិតជា​មាន​រឿង​រ៉ាវ​ជា​ប្រវត្តិ​សាស្ត្រ​ពិតៗ​​រប​ស់​​កម្ពុជា ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​វៀតណា​ម តាំង​ពី​បារាំង​សម្រេច​កាត់​​ដោយ​ទៅ​ជាមួយ​ដែន​ដី​​កម្ពុជា​ក្រោម។
ប្រធាន​ គណៈកម្មា​ធិ​ការ​ព្រំ​ដែន​​កម្ពុជា លោក វ៉ា ​គឹម​ហុង​ បាន​​​បញ្ជាក់​​យ៉ាង​​ច្បាស់​​ថា កោះ​​ទាំង​​នោះ​ លែង​​​ជា​​របស់​​កម្ពុជា​​ទៀត​​ហើយ គឺ​​ជា​​កោះ​​របស់​វៀត​​ណាម។ លោក​​​​ថា កោះ​​ត្រ​ឡាច​​នេះ ​ស្ថិត​​នៅ​​​សមុទ្រ​​ចិន​​ខាង​​ត្បូង​ ​ហើយ​វា​​ជា​​គុក​​នយោ​​បាយ​​របស់​អាណា​​និ​គម​បារាំង​។ លោក​ថា បើ​តាម​ប្រវត្តិ​សាស្រ្ត​​កោះ​ត្រឡាច ពិត​ជា​​លែង​​​ជា​​​ដែន​ដី​របស់​កម្ពុជា​ទៀត​ឡើយ ៖ “កោះ​ត្រឡាច គេ​ហៅ​ថា ពូឡូកុងដឺ ជា​គុក ដាក់​អាកន្លែង​យើង​អ្នក​តស៊ូ អ្នក​ស្នេហាជាតិយើង​ពី​ដើម បារាំង​​គេ​យក​ទៅ​ដាក់​គុកនៅ​ហ្នឹង​ មិនមែន​​នៅ​ក្នុង​ឈូង​សមុទ្រ​សៀម​ទេ វា​នៅ​ជិត​អាកន្លែង​នៅ​ជិត​ដូន​កាវ​ឯណោះ នៅ​ក្នុង​ South China Sea នៅ​ក្នុង​ឆក​សមុទ្រ​ចិន​ខាង​ត្បូង វានៅ​ខុស​សមុទ្រ​គ្នា​ទៅ​ទៀត បើ​ថា​ឲ្យ​ប៉ះទឹក​ដី​យើង​ឯ​ណា​ទៅៗ វា​ខុស​ពីរឿង”។
ប៉ុន្តែទី​​ ប្រឹក្សា​​​​​ព្រះ​​មហា​​​ក្ស​ត្រ លោក ​សឺន ​ស៊ូបែរ្តិ៍ ដែល​ជា​កូន​ចៅ​អ្នក​កម្ពុជា​ក្រោម ពោល​គឺ​​ជា​ចៅ​របស់ លោក​តា ស៊ឺន គុយ មាន​ប្រ​សាសន៍​​ថា កោះ​​ទាំង​​នោះ​មិន​​​ទាន់​​ជា​​កម្ម​​សិទ្ធិ​​របស់​វៀត​ណាម​​នោះ​​ទេ ព្រោះ​​ព្រះ​មហា​ក្សត្រ​ខ្មែរតាំង​ពីសម័យ​ ​ព្រះ​បាទ​​អង្គ ឌួង​មក បាន​​ប្តឹង​​ទា​ម​ទារ​​យក​​​មក​​វិញ។ លោក​ថា កាល​ដែល​​កោះ​​ទាំង​​នេះ​​​ប្រ​គល់​​ទៅ​​ឲ្យ​​វៀត​​ណាម​ ​​វា​​ជារឿង​​​អ​យុត្តិ​​ធម៌ក្នុង​​​ប្រ​វត្តិ​សាស្រ្ត​ ដោយ​​សា​រ​បារាំង​​គ្មាន​​សិទ្ធិ​​​ប្រ​គល់​​ទៅ​ឲ្យ​​វៀត​​ណាម​​នោះ​ទេ ហើយ​​កម្ពុជា​​នៅ​​​តែ​​អាច​ទាម​ទារ​យក​​កោះ​នេះ​​មក​​វិញ​​បាន​ ៖ “បាទ! ព្រោះវា​ជា​អយុត្តិ​ធម៌​​ប្រវត្តិ​សាស្រ្ត​ ពី​ព្រោះ​​បារាំង​​អត់មាន​សិទ្ធិ​អី​ ប្រគល់​ទឹក​ដីហ្នឹង​ដែល​ខ្លួន​ឯង​បាន​ទទួល​ពី​ខ្មែរ​យើង​ ឲ្យ​ទៅ​អធិរាជបាវ​ដាយ​ អាហ្នឹង​ប្រ​ឆាំងនឹង​ញត្តិ​ពួក​សភា​បារាំង​ តំណាង​រាស្ត្រ​បារាំង​ សុំ​ឲ្យរដ្ឋាភិបាល​បារាំង​ជំនាន់​ហ្នឹង​ចាត់​ការ​សម្រប​​សម្រួល​ជាមួយ​ខ្មែរ ​សិន មុន​សម្រេច​ស្អី​ៗ​មួយ ក្នុង​រឿង​កូសាំង​ស៊ិន​ហ្នឹង”។
លោក ​សឺន ​ស៊ូ​បែរ្តិ៍ បន្តថា ទាំង​ខ្មែរ​ជំនាន់​មុន និង​ជំនាន់​នេះ ត្រូវ​រៀន​សូត្រ និង​មើល​ប្រវត្តិ​សាស្ត្រ​ទឹក​ដី​កម្ពុជា​ឡើង​វិញ ថា​ទំហំ​ប៉ុណ្ណា ហើយ​វា​ធ្លាក់​ទៅ​លើ​ប្រទេស​​ជិត​​​ខាង​ដោយ​ស្រប​ច្បាប់​ដែរ​ឬ​ទេ?
​សមាជិក​​ ព្រឹទ្ធ​សភា​គណ​បក្ស​​​សម​​រង្ស៊ី និង​​ជា​​អ្នក​​​ជំនាញ​​​ព្រំ​ដែន​​​កម្ពុជា លោក ហុង សុង​​ហួរ បាន​​​បញ្ជាក់​​ដែរ​ថា កោះ​​ដែល​​កម្ពុជា​បាន​​បាត់​​កន្លង​​មក​ នៅ​​ជំនាន់​​បារាំង​​កាន់​​កាប់ ​គឺ​ជា​​ការ​​បាត់​​មិន​​ស្រប​​ច្បាប់។ លោក​ថា​ ​កម្ពុជា​​អាច​ទាមទា​រ​មក​​វិញ​​បាន។ តែ​​លោក​ថា ចំ​ពោះ​​សន្ធិ​​សញ្ញា​ក្រោយ​ឆ្នាំ១៩៨០ និង​សិទិ្ធ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​​២០០៥​ ​អាច​​ជា​​ការ​​ប្រកាស​ទទួល​ស្គាល់​ថា កោះ​​ត្រល់​ដែល មាន​ចំងាយ​១៥​គីឡូ​ម៉ែត្រ​ ពី​ឆ្នេរ​​សមុទ្រ​ខេត្ត​កំពត គឺ​ជា​​​របស់​​វៀត​​ណាម​​ និង​ជា​លើក​ទី​មួយ​​ហើយ​​​​ដែល​​​កម្ពុជា​​ ទទួល​​ស្គាល់​ដោយ​​​ការ​​បាត់​​កោះ​​​នេះ​ដោយ​​ស្រប​​​​​​ច្បាប់ ៖ “បើកាល​ណា​បាន​តែ​តំណាង​រាស្ត្រ អត់​ព្រឹទ្ធ​សភា​ វា​អត់​ស្រប​ច្បាប់​ទេ អញ្ចឹង​គេយក​ទៅ​ឲ្យ​ព្រឹទ្ធ​សភា ចុះ​​ហត្ថ​លេខា បន្ទាប់​ពី​ព្រឹទ្ធ​សភា​ចុះ​ហត្ថ​លេខាទៅ ស្តេច​ផែន​ដី​ត្រូវ​ប្រ​ថាប់​ត្រា​ពី​លើ​ហ្នឹង​ទៀត អញ្ចឹង​យើង​ឃើញ​ថា ជា​លើក​ទី​មួយ​ហើយ​ ដែល​ថា​គេ​យក​ដី​យើង​ដោយ​មាន​បែប​បទ​រដ្ឋ​​បាល​​ត្រឹម​​ត្រូវ​ សន្ធិ​សញ្ញា​​ស្អី ត្រឹម​​ត្រូវ​​ណាស់”។
ប៉ុន្តែអ្នកឯក ​ទេស​រូប​នេះ បញ្ជាក់​ថា បើ​តាម​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស រាល់​សទ្ធិ​សញ្ញា​​ជា​​​មួយប្រទេសជិ​ត​ខាង រាប់​ទាំង​ប្រទេស​វៀត​ណាម ត្រូវ​បាន​ប្រកាស​ជា​មោឃ​ភាព។ លោក​ថា ព្រោះ​កាល​ណោះ​កម្ពុជា​មិន​ជា​រដ្ឋ​អធិប​តេយ្យ និង​ឯក​រាជ្យ​​ពេញ​​លេញ​ឡើយ ​ពោល​គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា ដោយ​ប្រទេស​វៀត​ណាម។
សព្វ​​ថ្ងៃ​​ នេះ កោះ​ត្រ​​ឡាច ដែល​​វៀត​​ណាម​​ហៅ​​ថា កោះ​​ដាវ​កុន​សុន​ នោះ​បាន​ក្លាយ​​ទៅ​​ជា​​តំ​បន់​​ទេស​​ចរណ៍​ ​មាន​​វាល​​យន្ត​​ហោះ សណ្ឋាគារ​ ដែល​​មាន​​ភ្ញៀវ​​ទេស​​ចរ​ណ៍​​ជា​​ច្រើន​​ចូល​​ទៅ​កំ​សាន្ត​​នៅ​​ទី​​នោះ។
សមាជិ​ក​​ ព្រឹទ្ធ​សភា​គណ​បក្ស​​សម​រង្ស៊ី លោក ហុង សុង​ហួរ មាន​​ប្រ​សាសន៍​​ទៀត​​​​ថា  កោះ​​​នេះ​ វៀត​ណាម​​បាន​​យក​​ពី​​កម្ពុ​ជា​​នៅ​ឆ្នាំ​១៩៥៤​ តាម​រយៈការ​ផ្ទេរ​ការ​​គ្រប់​​គ្រង​អន្តរ​​​​កាល​របស់​អាណា​និគម​បារាំង។ លោក​​ថា កោះ​​នេះ​​ជា​​កោះ​​របស់​កម្ពុជា ដោយ​​សារ​​សម័យ​​នោះ ​កម្ពុជា​​មិន​​មាន​​​​មធ្យោ​បាយ​ក្នុង​​ការ​​ទៅ​​គ្រប់​​គ្រង​ ទើប​បារាំង​ធ្វើ​សេច​ក្ដីសម្រេច​ ដោយ​​​​​ឯកតោ​ភាគីដូច្នេះ។
លោក ហុង សុង​ហួរ បាន​រៀ​ប​រាប់​ប្រវ​ត្តិ​​នៃ​​ការ​​បាត់​​បង់​​កោះ​​ត្រ​ឡាច ​នៅ​​​ពេល​​បារាំង​​ចូល​​មក​​កាន់​​កាប់​​យ៉ាង​​ដូច្នេះ​​ថា ៖ “ដើម្បី​ឲ្យ​បារាំង​ហ្នឹង​មាន​សិទ្ធិ​គ្រប់​គ្រង​ ដី​របស់​កម្ពុជា​ក្រោម​យើង និយាយ​មែន​ទែន​ទៅ ហើយ​និង​កោះ​ត្រឡាច​ហ្នឹង អញ្ចឹង​ហើយ​បាន​ថា កោះ​ហ្នឹង​ជា​កោះ​ខ្មែរ​យើង ហើយ​បារាំង​បាន​យក​ទៅ ហើយ​នៅ​ពេល​ដែល​បារាំង​​គាត់​ចេញ​ទៅ​វិញ គាត់​យល់​ថា សន្ធិ​សញ្ញា​ដែល​គាត់​ចុះ​ជាមួយវៀត​ណាម បាន​ខេត្ត​នៅ​​ក្នុង​​កម្ពុជា​ក្រោម ហើយ​និង​កោះ​ត្រឡាច​ហ្នឹង ដល់​ពេល​​បារាំងចេញ​​ទៅ​វិញ ក៏​បារាំង​ប្រគល់​ទៅ​ឲ្យ​វៀត​ណាម​វិញ​ទៅ ប៉ុន្តែ​អាហ្នឹង​គឺ​ជា​របស់​ខ្មែរ”។
គួររំលឹក​​ ដែរ​​​ថា មាន​កោះ​ត្រល់ វៀត​ណាម​ហៅ​​ថា កោះ​ភូកុក (Phu Quoc) និង​កោះ​ត្រ​ឡាច​​ វៀត​​ណាម​ហៅ​ថា (Dao Con Son) កោះ​ត្រី កោះ​ទន្សាយ កោះ​ធំ កោះ​វ៉ៃ  ដែល​​នៅ​​ជាប់​​ព្រំ​ប្រ​ទល់​​​ដែន​សមុទ្រ​ដី​​ខ្មែរ​​កម្ពុ​ជា​​ក្រោម​។ ក្នុងចំណោម​កោះ​​ទាំង​​នេះ កោះខ្លះត្រូវ​​បាន​​​​​​គេ​​ដឹង​​ថា កំ​ពុង​ស្ថិត​​នៅ​​ក្រោម​​ការ​​​​គ្រប់​​គ្រង​របស់​​វៀត​​ណាម ប៉ុន្តែ​កោះ​ត្រល់​​ដែល​​មាន​​ផ្ទៃ​ក្រឡា ធំ​ជិត​ប៉ុន​ប្រទេស​សិង្ហ​បុរី អ្នក​ស្រាវ​ជ្រាវ​និង​សាក្សី ខ្លះ​និយាយ​ថា បាន​​បាត់​​នៅ​ដើម​ទស​វត្ស ១៩៨០៕

7 comments:

Anonymous said...

Its hurt me deeply to see this island fall into Yuon's hand that easy!!! What can we do do to reclaims back our island? Cpp Hun sen didn't give a danm about these islands that Yuon stole from Khmer, all they care are powers&wealth...

Yobal Khmer.

Anonymous said...

Lost what? it was gone before Hun Sen came into existence in the 1800s.

Anonymous said...

13 October 2012 2:25 AM, you are bullshitting and don't know anything about history.

Anonymous said...

The only Con Son island I know located several miles from the coast of Soc Trang and Bac Lieu provinces, which is nowhere close to Cambodia, it has always been a part of Vietnam, and recognized by international community as part of Vietnam. Stop making ludicrous claim of other people’s land.

Anonymous said...

Hey Bullshitter @13 October 2012 7:44 AM,

Yuon/Vietcong (called Annam which is border with China before this thief nation wiped out Cham and took Cham land (Champa) located in Central Vietnam and then moved toward South where Khmer Krom (Southern Cambodia). Yuon/Vietcong would never have sea in Southern. Yuor f**king thief nation, Vietnam/Yuon, took land and killed innocent Khmer people who were originally owners of lands and sea.

You and your thief national (folks) moved and invaded to Southward to take Khmer/Cambodian land called Khmer Krom because of your Annam King (who fled to beg for Khmer King for help to destroy your Annam/Die Viet) and then those of your Dumb Yuon/Vietcong folks flooded into Khmer land and settled down there until betrayed Khmer Kings by playing trick and cheated all kinds of bad mindsets to kill, to steal or rob Khmer people there.

So, what the F**K you are thinking without learning and understand the history. You and your Yuon/Vietnamese thieves are still doing today in 21st century. How evil and disgusted you are.

Khmer people and intelligent folks have done the researches along with foreigners or international communities and they know you and Yuon/Vietnamese leaders and folks are still evil thieves today.

So, stop bullshitting!

Anonymous said...

Cambodia today was already incorporated into Vietnam territory. The French came and split it apart. We will get all our territory back sooner or later.

Anonymous said...

Dream on your asshole,your mama was a Whore to Whitemen during war you're an offspring of Yiek cong.I'll putting nuke in your ass/Annam walk be just likeHiroshima, one day,trust me on this! Enough is enough!....