A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 31 October 2012

Vietnamese families rent farmlands from Khmer villagers [A Kampuchea Krom history repeated] សកម្មភាព​នៃ​ការ​​ជួល​ដី​កសិកម្ម​របស់​ខ្មែរ​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ជនជាតិ​វៀតណាម

ដោយ ដែន អយុធ្យា
2012-10-31 Radio Rree Asia


សកម្មភាព​ជួល​ដី​កសិកម្ម​របស់​ប្រជា​កសិករ​ខ្មែរ​រស់​នៅ​តាម​ព្រំដែន ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម នៅ​តែ​កើត​មាន​ឡើង​​រាល់​ថ្ងៃ ដែល​បញ្ហា​នេះ ត្រូវ​អ្នក​វិភាគ​សង្គម និង​ពលរដ្ឋ​មួយ​ចំនួន ព្រួយ​បារម្ភ​ខ្លាច​នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​សិទ្ធិ​​​គ្រប់គ្រង​ទាំង​នោះ​ទៅ ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​អនាគត។

RFA/Den Ayuthyea
២៩-តុលា-២០១២៖ ផ្ទះ​ជនជាតិ​វៀតណាម ដែល​មក​ជួល​ដី​កសិកម្ម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ 29 October 2012: A Vietnamese family built a hut on land rented from Khmer farmers.
ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ឡេង ញ៉ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​មាន​ជន​ជាតិ​វៀតណាម បាន​មក​ជួល​ដី​កសិកម្ម​ដើម្បី​​ដាំ​ដំណាំ និង​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​នេះ។ លោក​ថា សកម្មភាព​នេះ​បាន​កើត​មាន​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​មាន​ជនជាតិ​វៀតណាម ខ្លះ នៅ​ពេល​​ចប់​កុងត្រា​ជួល​ដី ពួកគេ​មិន​វិល​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ ដោយ​សុខ​ចិត្ត​បន្ថែម​តម្លៃ​ជួល​ដី​ឲ្យ​ម្ចាស់​ដី ដើម្បី​បាន​រស់​នៅ​បន្ត​ក្នុង​ប្រទេស​កម្ពុជា។ លោក​បារម្ភ​ខ្លាច​សកម្មភាព​នេះ​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​សិទ្ធិ​កាន់​ កាប់ដី​ធ្លី​នៅ​ថ្ងៃ​អនាគត បើ​អាជ្ញាធរ ឬ​ផ្នែក​ពាក់​ព័ន្ធ​មិន​មាន​វិធានការ ឬ​ក៏​ប្រជាពលរដ្ឋ​បន្ត​ជួល​ដី​កសិកម្ម​ទៅ​ឲ្យ​ជន​ជាតិ​វៀតណាម ទៀត​នោះ។
ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រូប​លោក​មិន​ចង្អៀតចង្អល់ ឬ​ក៏​រើសអើង​ទេ​ទៅ​លើ​ជាតិ​សាសន៍​ដទៃ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​កើត​មាន​បញ្ហា​លើ​ការ​ គ្រប់គ្រង​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ ទៅ​ថ្ងៃ​អនាគត។
បញ្ហា​នេះ​នាំ​ឲ្យ​និស្សិត​ច្បាប់ និង​អ្នក​វិភាគ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ ព្រម​ទាំង​មនុស្ស​វ័យ​ចាស់​មួយ​ចំនួន ​​ព្រួយ​​បារម្ភ​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​បាត់​បង់​សិទ្ធិ​គ្រប់គ្រង​ដី​កសិកម្ម​តាម​ព្រំដែន​ ទាំង​នោះ​ទៅឲ្យ​ជន​ជាតិ​​វៀតណាម នៅ​ថ្ងៃ​អនាគត។
លោក ធន់ វុទ្ធី ជា​និស្សិត​ច្បាប់​នៃ​សកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បាន​បារម្ភ​ចំពោះ​សកម្មភាព​ជួល​ដី​កសិកម្ម​របស់​កសិករ​ខ្មែរ​ក្នុង​ខេត្ត​ កណ្ដាល ទៅ​​ឲ្យ​ជនជាតិ​​​វៀតណាម ​ខ្លាច​អាច​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់​បង់​សិទ្ធិ​កាន់​កាប់​ដីធ្លី​ទាំង​ នោះ​នៅ​ថ្ងៃ​ខាង​មុខ បើ​សិន​ការ​​ជួល​​ដី​នោះ​មាន​រយៈពេល​យូរ​អង្វែង។ និស្សិត​រូប​នេះ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​អាជ្ញាធរ​មូលដ្ឋាន​ គួរ​ពិចារណា​ចំពោះ​ការ​ជួល​ដី​កសិកម្ម​តាម​ព្រំដែន​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដើម្បី​ជៀសវាង​កើត​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ។
ករណី​នេះ​លោក​ក៏​​​​បាន​ស្ដី​បន្ទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ មូលដ្ឋាន ដែល​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​​ជួល​ដី​កសិកម្ម​តាម​ព្រំដែន​កើត​ឡើង។
ចំណែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​បញ្ចេញ​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​ទប់​ស្កាត់​រាល់​សកម្មភាព​ទិញ ឬ​ជួល​ដីធ្លី​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​កុំ​ឲ្យ​កើត​មាន​បន្ត​ ទៀត ព្រោះ​អាច​នាំ​ឲ្យ​មាន​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត។
លោក​ថា ការ​ចូល​មក​តាំង​ទី​លំនៅ​របស់​ជនជាតិ​ដទៃ​ក្នុង​ទឹក​ដី​កម្ពុជា យូរ​ឆ្នាំ នឹង​បង្កើត​ឲ្យ​មាន​ហេដ្ឋរចនាសម្ព័ន្ធ ឬ​ឈាន​ដល់​ការ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ជា​ដើម។ ដូច្នេះ​រដ្ឋាភិបាល ឬ​ប្រជាពលរដ្ឋ​ខ្មែរ គួរ​ប្រយ័ត្នប្រយែង​ចំពោះ​​សកម្មភាព​ជួល​ដី​ជាប់​ព្រំដែន​ទៅ​ឲ្យ​ជនជាតិ​ ប្រទេស​ជិត​ខាង ដូចជា​ជនជាតិ​វៀតណាម ជាដើ​ម។
ទោះ​យ៉ាង​ណា លោក ហ៊រ សុផល អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល បាន​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​សកម្មភាព​ជួល​ដី​កសិកម្ម​តាម​ព្រំដែន ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម នៅ​ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ នេះ​ទេ ប៉ុន្តែ​លោក​ថា នឹង​ពិនិត្យ​ស្រាវជ្រាវ​ចំពោះ​បញ្ហា​ទាំង​នេះ។
យ៉ាង​នេះ​ក្ដី លោក ខៀង ម៉េង ប្រធាន​ក្រុម​១១ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​អះអាង​ថា ​ការ​​​ជួល​ដី​កសិកម្ម​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ក្នុង​មូលដ្ឋាន​លោក នឹង​មិន​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ដីធ្លី​នៅ​ថ្ងៃ​អនាគត​ទេ។ លោក​បញ្ជាក់​ថា ដីធ្លី​កសិករ​ខ្មែរ​ជួល​នោះ គឺ​​មាន​ម្ចាស់​ត្រឹមត្រូវ ហើយ​ជនជាតិ​វៀតណាម ដែល​មក​ជួល​ដាំ​ដំណាំ​ទាំង​នោះ បាន​ធ្វើ​កុងត្រា ឬ​លិខិត​ស្នាម​ ជាមួយ​ម្ចាស់​ដី ព្រម​ទាំង​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត។
ជុំវិញ​បញ្ហា​នេះ​ដែរ ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម ១​គ្រួសារ ដែល​បាន​មក​ជួល​ដី​កសិកម្ម​ដាំ​ដំណាំ​ផ្សេងៗ ដូចជា ម្ទេស ពោត ត្រសក់ និង ម្រះ ជាដើម ក្នុង​ឃុំ​ឈើខ្មៅ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​មក​ជួល​ដី​ធ្វើ​ដំណាំ​ទាំង​នេះ​ជាង ៤​ឆ្នាំ​​​​ហើយ។ គ្រួសារ​ជនជាតិ​វៀតណាម បាន​ឲ្យ​ដឹង​ទៀត​ថា ដី​កសិកម្ម ១​ហិកតារ គ្រួសារ​គាត់​ជួល​ក្នុង​១​ឆ្នាំ​មាន​​តម្លៃ​ជាង ១០​លាន​ដុង ឬ​ស្មើ​ជាង ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​វៀតណាម បន្ត​ថា ការ​ប្រកប​របរ​កសិកម្ម ឬ​ដាំ​ដំណាំ​ក្នុង​ប្រទេស​កម្ពុជា ងាយ​រក​ទីផ្សារ និង​ទទួល​បាន​ផល​ច្រើន​គ្រប់​រដូវ​កាល ទើប​ពួកគេ​ចង់​មក​រស់​នៅ និង​រក​របរ​ទទួលទាន​ក្នុង​ប្រទេស​កម្ពុជា។
ទោះ​ជា​បែប​នេះ​ក្តី ពលរដ្ឋ​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ បាន​ឲ្យ​ដឹង​ថា មាន​ជន​ជាតិ​វៀតណាម មួយ​ចំនួន ដែល​មក​ជួល​ដី​កសិកម្ម​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ក្នុង​មូលដ្ឋាន​នេះ មិន​ចង់​ចាក​​​​ចេញ​ពី​ដីធ្លី​ធ្លាប់​ធ្វើ​កសិកម្ម​ទេ ដោយ​​សុខ​ចិត្ត​បន្ថែម​តម្លៃ​ជួល​ដី​ទៅ​ឲ្យ​ម្ចាស់​ដី​ក្នុង​តម្លៃ​ថ្លៃ ជា​ថ្នូរ​បាន​រស់​នៅ​បន្ត​ក្នុង​ទឹក​ដី​កម្ពុជា បើ​ទោះ​ម្ចាស់​ដី​មិន​ចង់​ជួល​បន្ត​បែប​ណា​ក្តី។
យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ និង​ប្រជាពលរដ្ឋ​ខ្លះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ជួល​ដី​កសិកម្ម​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដោយសារ​កសិករ​ខ្មែរ​មិន​មាន​ជំនាញ​ដាំ​ដុះ​ដំណាំ​កសិកម្ម ខ្វះ​សម្ភារៈ និង​គ្មាន​ដើម​ទុន​សម្រាប់​បង្កបង្កើន​ផល។ ជាង​នេះ​ទៅ​ទៀត តម្លៃ​ដែល​ទទួល​បាន​ពី​ការ​ជួល​ដី​កសិកម្ម​ទៅ​ឲ្យ​វៀតណាម ក៏​មាន​តម្លៃ​ខ្ពស់​សមរម្យ៕

5 comments:

Anonymous said...

បើអាខ្មែរនោះជួលដីឲ្យយួន តើអាខ្មែរនោះជាអ្វី?
បន្ទោសអ្នកណា?

Anonymous said...

Time limited rent with documentation only do not use verbals as legitimately documentation it has to be papers documentations or don't rent the land to Yuon at all.

Kmenhwatt

Anonymous said...

We blame Khmer leaders like Hun Sen for allowing them to rent land to Vietnamese. By law, foreigners can't buy, own or rent land in Cambodia, so why the Khmer leaders allow these to happen? Who allow the Viet to rent Khmer land? If the local officials did not allow it, the farmers can't rent the land to the Viet and the Viet can't come in to live/farm in Cambodia. This is illegal.

Anonymous said...

Hun Sen should allow more Vietnamese to settle in Cambodia, should lease more land to the Vietnamese, after all, Vietnam saved Cambodia from extinction. Vietnamese will utilize the land to produce food products and sell them back to the Cambodians for high profits, then use the profits to buy more land and produce more food to sell to Cambodians. Vietnamese will support the CPP, Hun Sen will win every election, it's a win-win proposition.

Anonymous said...

They land were not rented... they are land inside Vietnam's border. You never saw the treaties, and you don't know where the actual border is.