A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 October 2012

The procession of Sihanouk's body through Phnom Penh streets ព្រឹត្តិការណ៍ នៃការដង្ហែ ព្រះរាជបរមសព សម្តេចឳពីព្រលាន យន្តហោះ មកកាន់ព្រះ បរមរាជវាំង (---ផ្សាយផ្ទាល់---)

Wednesday, 17 October 2012 ដោយៈ សយ សុភាព
- នៅវេលាម៉ោង ២ និង៤៥នាទី ព្រះបរមសព សម្តេចឳ បានដង្ហែមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
- នៅវេលាម៉ោង ៣៖២០នាទី ព្រះបរមសព សម្តេចឪ ត្រូវបានដង្ហែចេញ ពីព្រះទីនាំងយន្តហោះ ពិសេសមកតម្កល់នៅលើព្រះទីនាំង ដែលមានរូបហង្ស។
- នៅវេលាម៉ោង ៣ និង២៥នាទី ព្រះបរមសព របស់ព្រះមហាវីរក្សត្រ បានរៀបចំដាក់នៅលើព្រះ ទីនាំង ដែលមានរូបហង្សត្រៀមដង្ហែមកកាន់ព្រះបរមរាជវាំង។
- នៅវេលាម៉ោង ៤ និង២០នាទី ព្រះបរមសព របស់សម្តេចឳ ត្រូវបានដង្ហែចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញហើយ។
- មានមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រាប់សែននាក់ នាំគ្នាទៅឈរអមទទួលព្រះបរមសពសម្តេចឳ តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់មុខព្រះបរមរាជវាំង និងប្រជារាស្រ្តទូទាំងប្រទេស នាំគ្នាតាមដានសកម្មភាព ដង្ហែព្រះបរមសពតាមកញ្ចក់ទូរទស្សន៍ វិទ្យុ គេហទំព័រ និងបណ្តាញព័ត៌មានផ្សេងៗទៀត។
- ប្រជារាស្រ្តដែលមកទទួលដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្រ បាននាំគ្នាអង្គុយ ហើយសំពះបួងសួង ពេលព្រះបរមសពបាននឹងកំពុងដង្ហែចេញពី ព្រលានយន្តហោះ ប្រកបដោយភាពក្តុកក្តួល ក្រៀមក្រំ និងរន្ធត់រកទីបំផុតគ្មាន។
- នៅវេលាម៉ោង ៤ និង៣០នាទី ព្រះទីនាំងដឹកព្រះបរមសព បាននឹងកំពុងដង្ហែក្នុងល្បឿនយឺតៗ មកកាន់ព្រះបរមរាជវាំង អមដោយការដង្ហែដោយទុក្ខក្រៀមក្រំ និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រកទីបំផុតគ្មាន ពីសំណាក់ប្រជារាស្រ្តរបស់ព្រះអង្គរាប់សែននាក់ ដែលអង្គុយនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។
- នៅវេលាម៉ោង ៤ និង៤៥នាទី ព្រះទីនាំងដឹកព្រះបរមសពសម្តេចឳ បានដង្ហែមកដល់ស្ពានអាកាស៧មករា។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-News
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-News
Photo by DAP-News
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-News
Photo by DAP-NEWS

No comments: