A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 October 2012

The opposition opposes the use of school land to build the headquarter of the ruling CPP បក្ស​ប្រឆាំង​ជំទាស់​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​បក្ស​ប្រជាជន

(ស្នាក់ការបក្សប្រជាជន The headquarter of the ruling CPP)

ដោយ មណ្ឌល កែវ 2012-10-09 RFA
ការ​យក​ដី​សាលារៀន​ទៅ​ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ធ្លកវៀន ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​តវ៉ា​ថា ជា​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពី​សំណាក់​គណបក្ស​កាន់​ អំណាច។
ជំទប់​ទី​១ និង​ជំទប់​ទី​២ ឃុំ​ធ្លកវៀន មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រឆាំង​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក សេង សំ ជា​ជំទប់​ទី​១ ឃុំ​ធ្លកវៀន។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ថា មេ​ឃុំ​ធ្លកវៀន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ គឺ​លោក មែ នាង បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​នាយក​សាលា​កាត់​យក​ដី​របស់​សាលា​នេះ​មួយ​ចំណែក​ យក​ទៅ​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ធ្លកវៀន។
លោក​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​ដី​សាលារៀន​គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​សិទ្ធិ​យក​ទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍​គណបក្ស​នេះ​ឡើយ៖ «ខ្ញុំ​ អត់​គាំទ្រ​ទេ តែ​គេ​ធ្វើ​អត់​ឲ្យ​ខ្ញុំ​ដឹង​សោះ។ សម្រេច​តែ​ត្រឹម​លោក សែន សូត្រ ប្រធាន​គណៈកម្មការ​សាលា​ហ្នឹង។ ខាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អត់​បាន​ដឹង​អី​ទាំង​អស់ ហើយ​ប្រហែល​ជា​នៅ​ពេល​ប្រជុំ​ប្រចាំ​ខែ យើង​នឹង​លើក​បញ្ហា​នេះ​ឡើង និង​ឲ្យ​ប្រជាជន​គេ​ចូល​រួម​ពិភាក្សា​គ្នា​មើល តើ​គួរ​ឲ្យ ឬ​មិន​ឲ្យ...»
ប្រហាក់ប្រហែល​នឹង​លោក​ជំទប់​ទី​១ លោក សេង សំ ដែរ លោក សុទ្ធ សូវ ជា​ជំទប់​ទី​២ ឃុំ​ធ្លកវៀន មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រតិកម្ម​ថា ដី​សាលារៀន​គឺ​ជា​ដី​រួម​ដែល​គ្រប់​គណបក្ស​អាច​ប្រើប្រាស់​បាន បើ​គណបក្ស​ប្រជាជន​កាត់​យក​ទៅ​ប្រើប្រាស់​តែ​ម្នាក់​ឯង គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក្នុង​ឃុំ​នេះ។
លោក សុទ្ធ សូវ៖ «ខ្ញុំ បើ​សិន​ជា​គេ​យក​ដី​ក្នុង​សាលារៀន​នេះ​ទៅ​ធ្វើ​ជា​គណបក្ស ខ្ញុំ​អត់​គាំទ្រ​ទេ ព្រោះ​អី​ខាង​គណបក្ស​គឺ​រឿង​ផ្សេង ឯ​ដី​សាលារៀន​គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ការពារ​ទុក។មាន​ន័យ​ ថា យើង​មិន​មែន​រើស​អើង​គណបក្ស​ណា​មួយ​នោះ​ទេ តែ​បើ​យក​ដី​នេះ​ទៅ​ឲ្យ​គណបក្ស​ណា​មួយ​គឺ​ខុស...»
ទាក់ទិន​ចំពោះ​បញ្ហា​នេះ មេ​ឃុំ​ធ្លកវៀន គឺ​លោក មែ នាង បាន​ពន្យល់​ថា ដី​នេះ​ត្រូវ​បាន​ខាង​សុរិយោ​ដី​កាត់​ចេញ​ពី​ដី​សាលារៀន​រួច​ហើយ ហើយ​បាន​ប្រគល់​សិទ្ធិ​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់កាប់​ស្របច្បាប់​រួច​ហើយ ទើប​គណបក្ស​ប្រជាជន​មាន​បំណង​សាងសង់​ទីស្នាក់ការ​គណបក្ស​ដើម្បី​បម្រើ​ ប្រជាពលរដ្ឋ​ក្នុង​ឃុំ។
លោក មែ នាង៖ «កាល​ណោះ​ខាង​អប់រំ​គេ​បាន​ឲ្យ​ដី​នេះ​មក​ឲ្យ​គណបក្ស ហើយ​បាន​ទាំង​កាត់​ប្លង់​ចេញ​ជា​ពីរ​ដាច់​ពី​គ្នា​រួច​ហើយ ហើយ​ខាង​សាលា​ក៏​ទទួល​ស្គាល់​ផង​ដែរ។ ដី​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ៥០​ម៉ែត្រ​ទេ យើង​មាន​គម្រោង​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា...»
យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋ​បាន​ធ្វើ​អនុប្បយោគ​រួច​ហើយ ការ​កាត់​ចំណែក​ដី​ចេញ​ពី​សាលារៀន​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​យក​ទៅ​ ប្រគល់​ឲ្យ​នរណា​ម្នាក់ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​សាងសង់​អ្វី​មួយ​នោះ​មិន​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រដ្ឋ​ពុំ​ទាន់​បាន​ធ្វើ​អនុប្បយោគ​ប្រគល់​ឲ្យ​ទេ​នោះ ដី​នោះ​នៅ​តែ​ជា​ដី​របស់​រដ្ឋ​ដដែល ហើយ​រដ្ឋ​មាន​សិទ្ធិ​ដក​ហូត​យក​មក​វិញ​ពេល​ណា​ក៏​បាន​នៅ​ពេល​ដែល​រដ្ឋ​ត្រូវ ​ការ៕

No comments: