A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 October 2012

The Cambodia National Rescue Party opens a branch in Svay Rieng គណបក្ស សង្គ្រោះជាតិ បានបើកទីស្នាក់ការ របស់ខ្លួននៅក្នុង ខេត្តស្វាយរៀង

Photo by DAP-NEWS
Photo by DAP-NEWS
Tuesday, 09 October 2012 ដោយៈ ដើមអម្ពិល (DAP)-ID: 009 DAP News

ស្វាយរៀងៈ បន្ទាប់ពីបានធ្វើការរួបរួមគ្នារវាង គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដោយបង្កើតទៅជា គណបក្សតែមួយ ដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានទទួលស្គាល់ដោយក្រសួង មហាផ្ទៃរួចហើយនោះ ឥឡូវគណបក្សនេះ បានបើកទីស្នាក់ការរបស់ខ្លួន នៅក្នុងខេត្តស្វាយរៀង ហើយកាលពី ពេលថ្មីៗនេះ។
លោក រៀល ខេមរិន្ទ ប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា បន្ទាប់ពីក្រសួងមហា ផ្ទៃ បានប្រកាស់ទទួលស្គាល់គណបក្សសង្គ្រោះជាតិកម្ពុជារួចហើយនោះ ឥឡូវគណបក្សបានបើកទីស្នាក់ការ របស់ខ្លួននៅក្នុងខេត្តស្វាយរៀង ហើយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២ មកម្ល៉េះ ដោយទីតាំងបានយកទីស្នាក់ ការគណបក្ស សម រង្ស៊ី ចាស់ធ្វើជាទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិកម្ពុជា។
លោកបានថ្លែងថា «នេះគឺជាការបើកទីស្នាក់ដំបូងនៅក្នុងខេត្តស្វាយរៀង ហើយយើងនឹងបើកទីស្នាក់ការនៅតាម បណ្ដាស្រុកទាំង៦បន្តបន្ទាប់ទៀតនៅពេលខាងមុខ»។
លោក រៀល ខេមរិន្ទ បានបន្តថា បច្ចុប្បន្ននេះមន្រ្តីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកំពុងតែធ្វើ សកម្មភាពរួមគ្នាដោយមន្រ្តីទាំងអស់នោះ បានចុះទៅផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋពីការរួបរួមគ្នា រវាងគណ បក្សទាំងពីរ បានចំនួនពីរដង គឺកាលពីថ្ងៃទី១៣ និងថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនេះ។
ការបោះឆ្នោតបីអាណត្តិកន្លងទៅនេះ នៅក្នុងខេត្តស្វាយរៀង ដែលមានអាសនៈសភាចំនួន៥នោះ គណៈបក្ស សម រង្ស៊ី មិនដែលបានទទួល១អាសនៈសភានោះទេ។ ចំណែកឯគណបក្សសិទ្ធិមនុស្ស ដែលទើបតែប្រកួត ប្រជែងក្នុងអណត្តិមុននោះ ក៏មិនបានទទួលអាសនៈសភានៅក្នុងខេត្តស្វាយរៀងនោះដែរ ដោយអាសនៈសភា ចំនួន៥នោះ ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅក្នុងការបោះឆ្នោតសភាក្នុងឆ្នាំ២០០ ៨ កន្លងទៅ។
ប្រធានគណបក្សសម រង្ស៊ី ប្រចាំខេត្តស្វាយរៀងលោក រៀល ខេមរិន្ទ បានចាត់ទុកការរួបរួមគ្នារវាងគណបក្ស ទាំងពីរ ពិតជានឹងធ្វើឲ្យសំឡេងឆ្នោតនៅក្នុងខេត្តស្វាយរៀងប្លាស់ប្ដូជាក់ជាពុំខាន។
លោកបានថ្លែងថា «ប្រសិនបើយោងទៅលើសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់ កន្លងមកគ្រាន់តែ សន្លឹកឆ្នោតគណបក្ស សម រង្ស៊ី ម្នាក់ឯង គឺយើងបានទទួល១អាសនៈរួចទៅហើយ ដោយនៅសល់សំឡេងឆ្នោត ជាង៣ពាន់សំឡេងទៀតផង ហើយបើយើងបូកបញ្ចូលគ្នាជាមួយគ្នា គណបក្សសិទ្ធិមនុស្សថែមទៀតនោះ សំឡេងឆ្នោតយើងជិតបាន២អាសនៈសភា។ ដូច្នោះខ្ញុំសង្ឃឹមថាក្នុងការបោះឆ្នោត សភាខាងមុខនេះ យើងនឹង ខិតខំប្រឹងប្រែងរកឲ្យបានអាសនៈសភា២ទៅ៣កៅអីឲ្យបាន»។
បើតាមប្រធានគណបក្សសម រង្ស៊ី ប្រចាំខេត្តស្វាយរៀងរូបនេះ បានឲ្យដឹងថា គណបក្សថ្មីនៅក្នុងខេត្តស្វាយរៀង នៅមិនទាន់បានរៀបចំរចនាសម្ព័ន្ធដឹកនាំនៅឡើយទេ ដោយរង់ចាំរហូតដល់ពេលគណបក្សសង្រ្គោះជាតិកម្ពុជា ធ្វើសមាជរបស់ខ្លួននៅក្នុងខែ៣ ឬ៤ ខាងមុខនេះសិន ទើបមានការរៀបចំរចនាសម្ព័ន្ធដឹកនាំនេះ។
មន្រ្តីគណបក្សប្រជាជនខេត្តស្វាយរៀង មិនអាចសុំការអត្ថាធិប្បាយបានទេ នៅព្រឹកនេះ ក៏ប៉ុន្តែលោក ជៀង អំ ប្រធានគណៈកម្មាការកណ្ដាលគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងធ្លាប់ បានប្រាប់ឲ្យដឹងថា គណបក្ស ប្រជាជនកម្ពុជាក្នុងខេត្តស្វាយរៀង មិនមានការព្រួយបារម្ភទៅនិងការរួបរួមគ្នារវាងគណបក្សទាំងពីរនោះទេ ដោយបច្ចុប្បន្ននេះ មន្រ្តីគណបក្សបានចុះធ្វើសកម្មភាព និងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផល ជាច្រើនទៀតជូនប្រជាជន។
លោកបានបន្ថែមថា «ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ គឺមានការខុសគ្នា។ ការបោះឆ្នោតឃុំ សង្កាត់ គឺគេបោះឆ្នោតឲ្យបុគ្គលនៅក្នុងភូមិឃុំរបស់ខ្លួន ក៏ប៉ុន្តែការបោះឆ្នោតថ្នាក់ជាតិ គឺគេបោះឆ្នោតឲ្យគណ បក្ស ហើយរាល់ការបោះឆ្នោតថ្នាក់ជាតិម្ដងៗ គណបក្សប្រជាជនតែងទទួលជ័យជម្នះជានិច្ច នៅក្នុងខេត្តស្វាយ រៀងនេះ ព្រោះប្រជាជនលោកស្រឡាញ់គណបក្សប្រជាជន ជាពិសេសលោកស្រលាញ់សម្ដេចតេជោ ហ៊ុន សែន»៕

No comments: