A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 October 2012

The National Rescue Party officially registered and Sam Rainsy officially became its president លោក​សម​រង្ស៊ី ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

(ថ្ងៃទី 1 តុលា 2012,) | ដោយ: លី សិលា Cambodia Express News
ភ្នំពេញ: ទី​បំផុត​ទៅ លោក​សម​រង្ស៊ី ដែល​កំពុង​ជាប់ទោស និង​រស់​នៅ​ក្រៅប្រទេស បាន​ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ជា​ផ្លូវកា​រហើយ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​។​

​លោក​ ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នក​កសែ​ត នៅ​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចុះហត្ថលេខា ផ្តល់​សុពលភាព​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ក្នុងនោះ ក្រសួង​មហាផ្ទៃ​ក៏​បាន​អនុញ្ញាតឲ្យ​លោក​សម រង្ស៊ី ធ្វើជា​ប្រធាន​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​


​ ក្រសួងមហាផ្ទៃ នឹង​ប្រគល់​លិខិត​ទទួល​ស្គាល់​នោះ ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១២ ដោយ​មាន​លិខិត​លាលែង​របស់​លោក សម រង្ស៊ី ចេញពី​គណបក្ស​សមរង្ស៊ី ព្រោះថា លោក​សម​រង្ស៊ី បាន​ក្លាយខ្លួន​ជា​ប្រធាន​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។

​តាម​ច្បាប់​គណបក្សនយោបាយ បុគ្គល​ម្នាក់ មាន​សិទ្ធិ​ឈរឈ្មោះ នៅក្នុង​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ​។​

​ បន្ទាប់ពី​លោក​សម រង្ស៊ី ក្លាយជា​ប្រធាន​គណបក្សប្រឆាំង​រួបរួម​ថ្មី​នោះ គណបក្ស​សមរង្ស៊ី ក៏​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី នៅក្នុង​សមាជ នាពេលខាងមុខ​។

​យ៉ាងណាក៏ដោយ តាម​ច្បាប់​បោះឆ្នោត លោក​សម​រង្ស៊ី ដែល​ត្រូវបាន​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ប្រមាណ ១០ ឆ្នាំ ក្នុង​ព្រំដែន​កម្ពុជា​-​វៀតណាម គឺ​ច្បាស់​ណាស់ លោក​សម​រង្ស៊ី មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ នៅសម័យបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ឡើយ។ សូម្បី​តែ​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​ជា​តំណាងរាស្ត្រ ក៏​លោក​សម​រង្ស៊ី មិន​ត្រូវបាន​ច្បាប់​អនុញ្ញាតដែរ​៕​

No comments: