A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 October 2012

The King and the Queen Mother visits mourners in front of the Royal Palace ព្រះមហាក្សត្រ និងសម្តេចយាយ យាងចុះទទួល ប្រជាពលរដ្ឋខ្មែរ ដែលចូលរួមគោរព ព្រះវិញ្ញាណ ព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង

Cellcard

- ព្រះភិរុណបង្អុរចុះយ៉ាងខ្លាំង នៅរាជធានីភ្នំពេញ ក្នុងថ្ងៃចុងក្រោយ នៃព្រះរាជពិធីកាន់ ព្រះរាជមរណទុក្ខ
ភ្នំពេញៈ នៅរសៀលថ្ងៃចុងក្រោយ នៃព្រះរាជពិធី កាន់ព្រះរាជមរណទុក្ខ នៃការយាងចូលទីវង្គតរបស់ព្រះ មហាវីរក្សត្រខ្មែរ ខណៈដែលព្រះសង្ឃ យាយជី តាជី កម្មករ កម្មការិនី និងប្រជាពលរដ្ឋនិមន្ត និងអញ្ជើញ ចូលរួមយ៉ាងច្រើនអនេក ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ និងសូត្រមន្តបួងសួងឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះមហាវីរក្សត្រខ្មែរនោះ ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចុះមកទទួល និងសម្តែងនូវគារវកិច្ចដោយផ្ទាល់ជាមួយ ព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋទាំងអស់នៅមុខព្រះបរមរាជវាំង។
ក្នុងឱកាសយាងចុះជួប និងគារវកិច្ចនាល្ងាចថ្ងៃអង្គារ ទី ២៣ ខែតុលា ឆ្នាំ២០១២នេះ ព្រះមហាក្សត្រខ្មែរ ជាមួយព្រះរាជមាតា បានយាងគង់ និងសូត្រមន្ត ដោយផ្ទាល់រួមជាមួយព្រះសង្ឃ យាយជី តាជី និងប្រជា ពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ដើម្បីឧទ្ទិសមគ្គផល និងព្រះរាជកុសលថ្វាយព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច នរោត្តម សីហនុ។
ជាមួយគ្នានេះ មានហេតុការណ៍ដែលគួរកត់សម្គាល់មួយទៀតនោះ គឺប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម នាថ្ងៃចុងក្រោយព្រះរាជពិធីកាន់មរណទុក្ខនេះ ប្រជាពលរដ្ឋដែលចូលរួមទាំងអស់ បាននាំគ្នាផ្អើលឈូឆរ មើលផ្ទាំងពពក ដែលអណ្តែតត្រសែតផ្គុំគ្នាលេចចេញទ្រង់ទ្រាយដូចជាព្រះភក្រ្ត របស់ព្រះមហាវីរក្សត្រ ខ្មែរ រយៈពេលជាងមួយនាទី។ ហេតុការណ៍ គួរឲ្យចាប់អារម្មណ៍មួយទៀតនោះ បន្ទាប់ពីគម្រប់៧ថ្ងៃ នៃ ការយាងចូលទិវង្គតរបស់ព្រះអង្គព្រះភិរុណកាល ពីល្ងាចថ្ងៃម្សិលមិញ ក៏ដូចជាថ្ងៃនេះ បានបង្អុរចុះយ៉ាង ខ្លាំង ដែលតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ប្រៀប បាននឹងយាងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គចាកចេញ ពីប្រជាពលរដ្ឋជាទីស្នេហា និងប្រទេសទីដ៏សុខសាន្ត របស់ព្រះអង្គ ទៅចាប់បដិសន្ធិ ឬក៏យាងទៅសោយ ក្នុងព្រះបរមសុខគតិភព។
ក្នុងឱកាសនោះដែរ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានចំណាយធនធានផ្ទាល់ខ្លួនទិញទឹក បរិសុទ្ធ ភេសជ្ជៈ ក៏ដូចជាចំណីអាហារមួយចំនួន ប្រគេនព្រះសង្ឃ ជូនយាយជី តាជី និងអ្នកចូលរួមទាំងអស់ ដោយឥតគិតថ្លៃ។ សកម្មភាពទាំងអស់នេះ ស្តែងឲ្យឃើញពីការស្រឡាញ់ និងចេះជួយគ្នារបស់ប្រជាពល រដ្ឋខ្មែរ ដែលជាវប្បធម៌ដ៏ល្អ និងជាគំរូដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសទង្វើខាងលើនេះ គឺចង់ សបញ្ជាក់ឲ្យឃើញពីគោរព និងតបស្នងចំពោះព្រះរាជស្នាព្រះហស្ថរបស់ព្រះអង្គ ដែលបានចំណាយអស់ កម្លាំងព្រះកាយពល ដើម្បីប្រជារាស្រ្តជាទីស្នេហា និងប្រទេសជាតិជាទីស្រឡាញ់របស់ព្រះអង្គ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃ៨ កើត ខែអស្សុជ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១២ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីកាន់ព្រះរាជមរណទុក្ខ ព្រះសង្ឃប្រមាណជា ៨ពាន់អង្គ និង យាយជី តាជី កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយ ចំនួនទៀត សរុបជាច្រើនពាន់នាក់ បានមកជួបជុំគ្នានៅមុខព្រះបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ និងសូត្រមន្តបង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះមហាវីរក្សត្រខ្មែរ។
ព្រះមហាវីក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងចូលទិវង្គត នៅយប់រំលងអាធ្រាត្រថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ហើយរាជរដ្ឋាភិបាលប្រកាសសារាចរណ៍កាន់ព្រះរាជ មរណទុក្ខចាប់ពីថ្ងៃទី១៧-២៣ ខែតុលា ព្រមទាំង តម្កល់ព្រះបរមសពរយៈពេល៩០ថ្ងៃនៅក្នុងព្រះបរមរាជវាំង ទុកឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជា រាស្ត្រ មន្រ្តីអង្គទូត និងថ្នាក់ដឹកនាំបណ្តាប្រទេសជាមិត្តចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com

www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: