A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 October 2012

The Bar Association delay the hearing to expel Sam Rainsy ក្រុមប្រឹក្សា​គណៈមេធាវី ពន្យារពេលឲ្យ​លោក សម រង្ស៊ី ចូល​បំភ្លឺ​ជា​លើក​ទី​២ មុនការ​សម្រេចដាក់ទណ្ឌកម្ម​

(ថ្ងៃទី 9 តុលា 2012) | ដោយ: រតនា CEN
ភ្នំពេញ: លោក​មេធាវី យឹម សា​វី អ្នក​ពាក្យ​នៃ​គណៈមេធាវី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ដោយសារតែលោក សម រង្ស៊ី មិនបាន​ចូលខ្លួន ឬ​មិនបាន​ចាត់​តាំងមេធាវី ចូលទៅ​បំភ្លឺ ចំពោះ​ក្រុមប្រឹក្សា​គណៈមេធាវី នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២ តាម​ការកំណត់នោះ ទើប​ក្រុមប្រឹក្សា ​បានសម្រេច​ទុកពេល​ឲ្យ​លោក សម រង្ស៊ី ឬមេធាវី​តំណាងរបស់គាត់ ​ចូល​បំភ្លឺ ចំពោះ​មុខក្រុមប្រឹក្សា​គណៈមេធាវី ​នៅពេល​ក្រោយ ដែលជា​ការកោះហៅឲ្យ​ចូល​បំភ្លឺ ​ចំពោះ​បទ​ចោទ ​ជា​លើក​ទី​២ ពាក់ព័ន្ធនឹងការ​មិន​គោរពវិជ្ជាជីវៈមេធាវី។


​លោក យឹម សា​វី បាន​មានប្រសាសន៍​បន្តថា បន្ទាប់ពី​ក្រុមប្រឹក្សា​គណៈមេធាវី​កោះ​ហៅលោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ ​ជា​លោក​ទី​២ ហើយ​គាត់ ( សម រង្ស៊ី​) មិនបាន​ពឹង​មេធាវី ចូល​បំភ្លឺ​ជា​លើក​ទី​២​នោះ ​ទើប​ក្រុមប្រឹក្សា​គណៈមេធាវី ពិភាក្សា​សម្រេច បែប​ណាទៅតាម​ច្បាប់ និង​ក្រមសីលធម៌គណៈមេធាវី​។​

​លោក​បាន​មានប្រសាសន៍​បន្តថា​ ក្រុមប្រឹក្សា​ផ្តល់​លទ្ធភាព​ឲ្យ​គាត់​ មក​ម្តងទៀត​ដើម្បី​បំ​ភ្លឺ។ គាត់​ចូល​ខ្លួនឯង​ក៏បាន ឲ្យ​មេធាវី​គាត់ ​ចូល​បំភ្លឺ​ក៏បាន។ បើគាត់មិនចូល​មកជា​លើក​ទី​២ ទេ ​ក្រុមប្រឹក្សា​គណៈមេធាវី​ នឹងធ្វើការ​សម្រេច ទៅលើ​ជោគវាសនា របស់​គាត់​​។​

​លោក យឹម សា​វី បន្តថា នៅពេលនេះ លោក សម រង្ស៊ី កំពុង​ប្រឈមមុខ​នាំ​ការដាក់ ទណ្ឌកម្ម ពី​សំណាក់​ក្រុមប្រឹក្សាគណៈមេធាវី ហើយ​ការដាក់ទណ្ឌកម្ម តាម​វិធី​ណា​មួយនោះ​ ស្ថិតនៅលើ​ក្រុមប្រឹក្សា ជា​អ្នកសម្រេច​។​

​លោក ជីវ សុង​ហាក់ ប្រធាន​គណៈមេធាវី​ ធ្លាប់បាន​មានប្រសាសន៍ថា ការសម្រេច​ចោទ​ប្រកាន់យ៉ាងណា ​ចំពោះ លោក សម រង្ស៊ី គឺនឹងធ្វើឡើង បន្ទាប់ពីមេធាវី ឬ​លោកសមរង្ស៊ី ចូលធ្វើការ​បំភ្លឺ ​ចំពោះ​ក្រុមប្រឹក្សា​គណៈមេធាវី ដែល​ត្រូវមាន​សំឡេង ៥០% បូក​១  នៅក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ​ចំនួន ២៧​នាក់​។

​ លោក​បន្តថា​ នៅក្នុង​ច្បាប់ ​បាន​និយាយថា មេធាវី ​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់ ត្រូវ​ព្យួរ​ឈ្មោះ​បណ្តោះអាសន្ន​។ អីចឹង​អា​ស្រ័យ​ទៅលើ​ក្រុមប្រឹក្សា បើ​ក្រុមប្រឹក្សា ​សម្រេច​យ៉ាងណា​ ​យើង​អនុវត្តតាម​ចឹ​ង​។​

​កាលពី​ថ្ងៃទី​២១​ ខែកញ្ញា ​ឆ្នាំ​២០១២ ​ចុះហត្ថលេខា​ដោយ​លោក ​ជីវ ​សុង​ហាក់ ​ប្រធាន​គណៈមេធាវី នៃព្រះរាជាណាចក្រ​កម្ពុជា ​បានចេញ​លិខិត​កោះហៅ ​លោក ​សម រង្ស៊ី ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ​ដោយផ្ទាល់​ដល់​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២​។​

​សូមបញ្ជាក់ថា​ ក្រុមប្រឹក្សា​នៃ​គណៈមេធាវី អាចនឹង​សម្រេច​លុបឈ្មោះ​លោក​សមរង្ស៊ី​ ចេញពី​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយ​យោងតាម​មាត្រា​៥៩​ នៃ​ច្បាប់​ស្តីពី ​លក្ខន្តិកៈ​មេធាវី ​និង​យោងតាម​មាត្រា​៦ ​នៃ​ក្រមសីលធម៌​មេធាវី​។​ មូលហេតុមកពី​លោក សម រង្ស៊ី ដែលជាមេធាវី ​មិន​ប្រកប​វិជ្ជាជីវៈ មាន​អត្តលេខ​១០៨ បានជាប់ឈ្មោះ​ជា​ទណ្ឌិត ក្នុងរឿងក្តីព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៩៕

2 comments:

Anonymous said...

បើ​ សម រង្សី ជាអ្នកស្នេហាជាតិពិតមែន
ត្រូវតែហានចូលខ្លួនទៅបិកស្រាយបំភ្លឺនៅ
មុខតុលាការទីក្រុងភ្នុំពេញ។

បើ  សម  រង្សី  ហានជាប់គុកនោះឆ្នោត
អាចកើនឡើង។

កុំអួតតែមាត់ថាស្រឡាញ់ជាតិតែ
តាមពិតបោកប្រាស់ប្រជារាស្ត្រសោះ។

បើខ្លាច ងាប់  ជាប់គុក កុំធ្វើនយោបាយ ?

Anonymous said...

Why don't you ask Hun Sen to go to jail because he is a traitor. Sam Rainsy is a patriot who tried to protect and defend Khmer land, so why he has to front Hun Sen's kangaroo court?

Hun Sen is a traitor who sold out and gave Khmer land to Vietnam so he has to go to jail.