A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 October 2012

Tep Kolap alleges attempted murder [Peal Si Peal: Evil Eats Evil] សម្តេច​តេ​ជោ​និង​លោកជំទាវ​ចេញមុខ​ការពារ​និង​រក​យុ​តិ្ត​ធម៌​ជូន​លោកស្រី​ទេព កូ​លាប​

Tuesday, 02 October 2012

Buth Reaksmey Kongkea and Abby Seiff
Phnom Penh Post

121002_01b
Security personnel stand outside Prime Minister Hun Sen’s house yesterday, Monday, Oct. 1, 2012, following an incident involving Tep Kolap. Photograph: Will Baxter/Phnom Penh Post
In a bizarre series of events, only days after being vindicated by the Supreme Court, Phnom Penh International University rector Tep Kolap claimed to have been chased across Phnom Penh yesterday evening by men who shot at her car as she sought refuge in Prime Minister Hun Sen’s home.

“Police have been ordered to investigate the shooting,” said Phnom Penh municipal police chief Touch Naruth, speaking from Kolap’s home last night.

According to Naruth, a warrant was issued by the Phnom Penh Municipal Court yesterday for an outstanding charge against the beleaguered rector, and police will accompany her to court today for questioning.

Speaking by phone, an audibly distraught Kolap said a group of men began following her as soon as she left the Khmer-Soviet Friendship hospital, where she had been receiving medical treatment following her release.



“About seven or nine men chased me as I was leaving the hospital. And then they shot at me three times,” said Kolap.

“We tried to go to some embassies, but the embassies didn’t open the doors. Then one of my nephews drove to the prime minister’s house … and then all the bodyguards came out and they brought me into the security office.”

Although details were still sketchy last night, several witnesses outside Hun Sen’s house confirmed much of Kolap’s account, saying her car was pursued by six motorbikes carrying passengers in civilian clothing.

“They tried to stop her and make her come out of the car. One of the men following her fired bullets into the car,” a witness who declined to give her name said. As she spoke, police hastened to clean up shattered glass from outside the mansion’s gates, while bodyguards and military police tried to move along the gathering onlookers.

On Friday, the high court dropped embezzlement charges filed against Kolap who, along with her husband, was convicted last year of embezzling $58 million from ruling-party senator Kok An.

Phnom Penh Municipal Court Deputy Prosecutor Sok Roeun declined to comment.

But Long Dara, a defence lawyer for Kok An, said last night that the embezzlement case was just one of three filed against the couple in 2010 and 2011, and that he believed arrest warrants for the other charges had been issued already.

To contact the reporters on this story: Buth Reaksmey Kongkea at reaksmeykongkea.buth@phnompenhpost.com
Abby Seiff at abby.seiff@phnompenhpost.com

(ថ្ងៃទី 2 តុលា 2012, ម៉ោង 05:00:PM) | ដោយ: ឆាយា Cambodia Express News
ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​សន្យាថា នឹង​ការពារ ព្រមទាំង​រក​យុត្តិធម៌ ឱ្យ​លោកស្រី​ទេព កូ​លាប សកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដើម្បីឱ្យ​លោកស្រី​រស់នៅ​មាន​ភាពកក់ក្តៅ និង​បាន​បីបាច់ ថែរក្សា​កូន និង​ក្រុមគ្រួសារ រីឯ​រឿងក្តី​របស់​ស្វាមី​លោកស្រី​ទេព កូ​លាប ក៏​សុំឱ្យ​តុលាការ​ធ្វើការ​ជា​បន្តទៅ​តាម​នីតិវិធី​ច្បាប់ ដោយ​ពុំមាន​ពាក់​ព័​ន្ឋ​នឹង​លោកស្រី​ទេព កូ​លាប ទៀតឡើយ​។​

​ការសន្យា ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោកស្រី​ទេព កូ​លាប និង​កូនប្រុស​ម្នាក់ ព្រមទាំង​បងប្អូន​៥​នាក់​ទៀត បាន​បើករថយន្ត ទៅ​ឈប់​មុខ​របង ភូមិគ្រឹះ សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ដឹងថា មាន​ប៉ូលិស​មួយក្រុម​កំពុង​តាម​ឃាត់ខ្លួន​។​

​ចំណែក​សមត្ថកិច្ច​ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ប្រមាណ​៨​ទៅ​៩​នាក់ ដែល​ចុះ​អនុវត្ត​ដីកា​បង្គាប់ ឱ្យ​នាំខ្លួន លោកស្រី​ទេព កូ​លាប នេះ បាន​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញពី​ការិយាល័យ​ដើម្បី​រង់ចាំ​ថ្នាក់លើ​សម្រេច អំពី​ករណី​បាញ់បោះ ក្នុង​ការចុះអនុវត្ត​នេះ បណ្តាលឱ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល​ពេញ​រាជធានី​ភ្នំពេញ​។​

​ ប្រភព​សាច់ញាតិ​របស់លោក​ស្រី​ទេព កូ​លាប បានបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ ថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ តុលាការ​កំពូល​បានសម្រេច​ឱ្យ​លោកស្រី​ទេព កូ​លាប រួច​ផុតពី​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត ហើយ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​ជាប់​ព​ន្ឋ​នាគារ​អស់​រយៈពេល​ជាង​មួយឆ្នាំ​រួចមក​។ ប៉ុន្តែ​ដោយសារ​ថ្ងៃទី​២៩ និង ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នោះ អនុរក្ស​ព​ន្ឋ​នាគា​រពុំ​អាចបំពេញ​បែបបទ​ដោះលែង​បាន​នោះទេ ដោយ​រង់ចាំ​ថ្ងៃ​ធ្វើការ​វិញ​។​

​រហូតដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​ប្រហែល​ជិត​៥​ល្ងាច សំណុំបែបបទ​នេះ​ត្រូវបាន​បំពេញ​រួចហើយ​។

​ ដូច្នេះ​ក្រុមគ្រួសារ​បាន​យក​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត ប្រភេទ​ទេសចរ​មក​ដឹក​លោកស្រី​ទេព កូ​លាប ត្រឡប់ទៅផ្ទះ​វិញ ដោយ​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ជិះ​ចំនួន​៧​នាក់ គឺ​ស្រី​៥​នាក់ និង ប្រុស​២​នាក់​។

​ពេល​បើករថយន្ត​ចេញមក​តាម​ច្រកទ្វារ​ខាងក្រោយ​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គេ ឃើញ​មាន​មនុស្ស​មួយក្រុម​ប្រមាណ​៨​ទៅ​៩​នាក់​ស្លៀកពាក់ ស៊ីវិល ដោយមាន​អ្នកខ្លះ​ពាក់ ម៉ាស់​មុខ​បានមក​ពាំង​រថយន្ត​មិនឱ្យ​បើក​ចេញពី​មន្ទីរពេទ្យ​។ ប៉ុន្តែ​សាច់ញាតិ​របស់លោក​ស្រី​ទេព កូ​លាប​មួយចំនួន ដែល​ជិះ​ម៉ូតូ​អម​ពីក្រោយ​រថយន្ត បានមក​ធ្វើ​អន្តរាគមន៍​រុញច្រាន​មនុស្ស​ទាំងអស់នោះ​ចេញ ដើម្បីឱ្យ រថយន្ត បន្តដំណើរ ទៅមុខទៀត​។​

​បន្ទាប់ពី​រថយន្ត​បានចេញ​ផុតពី​មន្ទីរពេទ្យ ក្រុមមនុស្ស​ទាំងនោះ​បាន​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង និង រថយន្ត​មួយគ្រឿង គ្មាន​ពាក់​ស្លាក​លេខ ដេញតាម ពីក្រោយ​រហូត មកដល់​មុខ​ស្ថានទូត​ថៃ​លោកស្រី​ទេព កូ​លាប បានឱ្យ​រថយន្ត​ឈប់​ក្នុង​គោលបំណង​ចូល​ទីនោះ​។ ប៉ុន្តែ​ដោយ​សន្តិសុខ​យាម ពុំ​បើកទ្វារ​អោយ ទើប​លោកស្រី​ទេព កូ​លាប ឱ្យ​រថយន្ត​បន្តដំណើរ​ទៅមុខទៀត ក៏ត្រូវ​ក្រុមមនុស្ស​ដេញ​ពីក្រោយ​រថយន្ត​បាញ់កាំភ្លើង​មួយគ្រា​ប់​។ លុះ​រថយន្ត​បើក​ដល់​មុខ​ស្ថានទូត​ជប៉ុន​ក៏ត្រូវ​ក្រុមមនុស្ស​ទាំងនេះ​បាញ់​២ ​គ្រាប់​ទៀត​។​

​ដោយ​ក្តី​ភ័យខ្លាច អ្នកបើករថយន្ត​ដឹក​លោកស្រី​ទេព កូ​លាប និង​ក្រុមគ្រួសារ​បាន​បន្តដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម រហូតមកដល់​វិមានឯករាជ្យ ក៏​សម្រេចចិត្ត​បើករថយន្ត​ទៅ​ឈប់​មុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​គោលបំណង​សុំឱ្យ​សម្តេច​និង​លោកជំទាវ​ជួយ​រក​យុត្តិធម៌​។​

​ពេល ​រថយន្ត​ឈប់​នៅ​ចំណុច​នេះ ក្រុមមនុស្ស​ដែល​ជិះ​ដេញ​ពីក្រោយ​បាន​អះអាងថា ពួកគេ​ជា​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល រាជធានី​ភ្នំពេញ ចុះ​អនុវត្ត ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លោកស្រី​ទេព កូ​លាប​។ ប៉ុន្តែ​លោកស្រី​ទេព​ព កូ​លាប និង​ក្រុមគ្រួសារ បាន​ក្រាញ​ពុំ​ព្រម​ចុះ​ពី​រថយន្ត ទើ​បណ្តាលឱ្យមាន​ការប៉ះទង្គិច​គ្នា​ខ្លះ​។​

​បន្ទាប់ពី​មាន​ ហេតុការណ៍​នេះ​កើតឡើង​លោកស្រី​ទេព កូ​លាប និង អ្នករួមដំណើរ​ក្នុង​រថយន្ត​ត្រូវបាន​កង​អង្គរក្ស​សម្តេច​តេ​ជោ និង លោកជំទាវ កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ តុល បាន​នាំយក​ទៅកាន់​បញ្ជាការដ្ឋាន អង្គរក្ស ដែល​ស្ថិតនៅ​ខាងក្រោយ ភូមិគ្រឹះ សម្តេច​តេ​ជោ និង លោកជំទាវ​។​

​នៅក្នុង​ពេលនោះ​សម្តេច​តេ​ជោ និង លោកជំទាវ​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត​ក៏បាន​ធ្វើការ​សាកសួរ​រឿងរ៉ាវ​លោកស្រី​ ទេព កូ​លាប ។ បន្ទាប់មក​សម្តេច​តេ​ជោ និង លោកជំទាវ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ក៏បាន​សួរ​ទៅ លោក​ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បានដឹងថា​រឿងក្តី​របស់លោក​ស្រី​ទេព កូ​លាប ត្រូវបាន​បញ្ចប់​ហើយ ដោយ​តុលាការ​កំពូល​បានសម្រេច​លើកលែង​ការចោទប្រកាន់ ដូច្នេះ​ពុំគួរ​សើរើ​ជាថ្មី​នោះទេ​។​

​នៅក្នុង​ល្ងាច​ថ្ងៃនោះ​ លោកស្រី​ហ៊ុន ម៉ា​ណា បាន​ប្រាប់​កាសែត​ថា ការព្រួយបារម្ភ​និង​គិតដល់​សុខទុក្ខ​របស់លោក​ស្រី​ទេព កូ​លាប​នោះ លោកជំទាវ​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត និង​លោកស្រី​ផ្ទាល់​បាន​ជួប​លោកស្រី​ទេព កូ​លាប ដោយ​ពាំនាំ​ប្រសាសន៍ របស់​សម្តេច​តេ​ជោ ដែល​បាន​ផ្តាំផ្ញើ មិនឱ្យ​លោកស្រី​មានការ​ភ័យ​បារម្ភ​ពី​ការគំរាមកំហែង​អ្វី​តទៅទៀត​ឡើយ ដោយ​សម្តេច​និង​លោកជំទាវ​នឹង​ជួយ​ការពារ ព្រមទាំង​ជួយ​រក​យុ​តិ្ត​ធម៌​ជូន​លោកស្រី​ទេព កូ​លាប ផងដែរ​៕​

2 comments:

Anonymous said...

Sok Anh and kok Anh behind all these attempted murder of Tep kolap.Because the so called "Pel si Pel" thief stole from thief,good job Kolap.Steal from Yuon Sok Anh and Kok Anh behind,that money were belong to khmers anyway not Yuon Yiek cong Sok Anh and Kok Anh.Steal more if you know how,tell me I help you steal from these gooks(Sok Anh and Kok Anh) 58 millions is a lot of $$$$ Bravo Tep kolap.....

Anonymous said...

Tep kolap next time hire me i will stand up while you drive I will use your Ak 47 to cut down those whose trying to kill you.They were Sok Anh clans.