A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 October 2012

Prince Thomico said the government should free all political prisoners, but the government said Sam Rainsy is not a political prisoner ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​មាន​បន្ទូល​ថា​រដ្ឋាភិបាល​គួរ​តែ​លែង​អ្នក​ទោស​នយោបាយ/ រដ្ឋាភិបាល: លោកសមរង្ស៊ី មិនមែនជាអ្នកទោសនយោបាយ ដែលត្រូវដោះលែង ក្នុងពិធីបុណ្យព្រះសព

Prince Sisowath Thomico, advisor to the late ex-King Norodom Sihanouk,  said the government should free all political prisoners in respect to the soul of the late king. But the government said Sam Rainsy is not a political prisoner and that there is no political prisoner in Cambodia.

However, the oppositions and NGOs consider opposition leader Sam Rainsy and radio owner Mam Sonando, who were sentence to 12 years and 20 years respectively for their outspokenness against the government, to be political prisoners or prisoners of conscience.

ដោយ ម៉ៅ សុធានី 2012-10-20  RFA
Listen to the audio here.

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ។

Photo: RFA
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
ហើយ​ការ​ដោះ​លែង​នេះ គឺ​ដើម្បី​ការ​ផ្សះផ្សា និង​បង្រួម​បង្រួម​ជាតិ ក្នុង​អំឡុង​ពេល​ដែល​ប្រជាជាតិ កំពុង​ចូល​រួម​កាន់​ទុក្ខ​ចំពោះ​ព្រះបរមសព សម្ដេច​ព្រះ នរោត្តម សីហនុ។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ជូន​លោក ហ៊ុន សែន និង​ថ្វាយ​ដល់​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហមុនី ដើម្បី​អនុញ្ញាត​ឲ្យ​រូប​លោក​អាច​វិល​ត្រឡប់​មក​កម្ពុជា ចូល​រួម​មរណទុក្ខ និង​ឃើញ​ព្រះ​ភ័ក្ត្រ​ព្រះបរមសព សម្ដេច​ឳ ជា​ចុង​ក្រោយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ព្រះអង្គ​ពុំ​មែន​ជា​អ្នក​នយោបាយ​ទេ ប៉ុន្តែ​អ្វី​ដែល​ព្រះអង្គ​ចង់​ឃើញ គឺ​ការ​បង្រួប​បង្រួម​ជាតិ​នោះ គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទាំង​មូល។

រហូត​មក​ដល់​ពេល​នេះ លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក សម រង្ស៊ី នៅ​ឡើយ​ទេ៕
---------------------------------------------

(ថ្ងៃទី 20 តុលា 2012, ម៉ោង 02:05:PM) | ដោយ: រតនា
លោកសមរង្ស៊ី មិនមែនជាអ្នកទោសនយោបាយ ដែលត្រូវដោះលែង ក្នុងពិធីបុណ្យព្រះសព
លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ: ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា នៅ​កម្ពុជា​ពុំមាន​អ្នកទោសនយោបាយ ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ទេ ហើយក៏​គ្មាន​អ្នកទោសនយោបាយ ត្រូវ​ដោះលែង​ដែរ សូម្បីតែ​ម្នាក់​។​

​នៅ ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ត្រូវតែ​ចូលរួម​ដោយ​ស្មោះស ជាមួយនឹង​ការគោរព​ព្រះ​បរមសព របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ ដោយ​ចៀសវាង​យក​ឱកាស​បុណ្យ​ព្រះ​សព ដើម្បី​កេងចំណេញ​នយោបាយ​។​

​លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​សព្វថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា អត់​មាន​អ្នកទោសនយោបាយ​ទេ គឺ​សុទ្ធតែជា​អ្នកទោស ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​” ដូច្នេះ​អ្វីៗ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​ នៅក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​បរទេសមួយ ដែល​ផ្សាយ​ជា​ខេមរភាសា កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​មានបន្ទូលថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ ដើម្បី​ការផ្សះផ្សា និង​ការបង្រួបបង្រួម​ជាតិខ្មែរ ក្នុងអំឡុង​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស កំពុងតែ​ចូលរួម​កាន់​មរណទុក្ខ ចំពោះ​ព្រះ​បរមសព​របស់​ព្រះមហាវីរក្សត្រ​។​

​ នៅក្នុង​វេទិកា​អ្នក​ស្តាប់​នៃ​វិទ្យុ​នោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​បញ្ជាក់ថា “​បន្ទាប់ពី​សច្ចាប្រណិធាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខ្ញុំ​ជឿជាក់ថា ជា​សច្ចាប្រណិធាន​ចេញពី​ដួងចិត្ត​របស់លោក លោក​នឹង​ការពារ​រាជបល្ល័ង្គ លោក​នឹង​ការពារ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ហើយនឹង​ការពារ​កេរ​មរតក របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ក្នុងឱកាស​ហ្នឹងហើយ បើសិនជា​យើង​យល់ឃើញថា ព្រះមហាវីរក្សត្រ គឺជា​ព្រះបិតា​ជាតិ ព្រះបិតា​ឯកភាព​ជាតិ ដែល​យើង​ទទួលស្គាល់ថា ព្រះបិតា​សម្រុះសម្រួល ផ្សះផ្សា​ជាតិ គួរណា​តែ​ក្នុងឱកាស​ដ៏​មហោឡារិក​នេះ យើង​ដោះលែង​អ្នក​ជាប់ទោស​នយោបាយ មិនមែន​និយាយ​ទោស​ផ្សេងៗ​ទេ ប៉ុន្តែ​អ្នកទោសនយោបាយ ក្នុង​គោលបំណង​ផ្សះផ្សា​ជាតិ បង្រួបបង្រួម និង​កសាង​ឯកភាព​ជាតិ​”​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​បែបនេះ គឺ​ស្របគ្នា​នឹង​សំណើ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ បានលើកឡើង​នៅក្នុង​លិខិត​របស់លោក ចេញពី​កន្លែង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ផ្ញើ​ទូលថ្វាយ​ព្រះមហាក្សត្រ និង​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​លើកឡើងថា លោក​មាន​សេចក្តី​រន្ធត់ និង​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។

​ ឆ្លៀត​ក្នុងឱកាស​នោះ លោក សម រង្ស៊ី ក៏បាន​ស្នើសុំ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា “​នៅក្នុង​មហា​មរណទុក្ខ​នេះ ខ្ញុំ​សូម​សម្តេច​មេត្តាជួយ​អន្តរាគមន៍ ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ឲ្យ​រូបខ្ញុំ​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​”​។ ជាមួយគ្នានេះ ក្នុងស្ថានភាព​ដែល​កម្ពុជា​រង​នូវ​ព្រះ​អវត្តមាន​ជា​រៀងរហូត នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយរូប លោក​យល់ឃើញថា ចាំបាច់​ត្រូវតែ​លោក​ខិតខំ​ជួយ​ពង្រឹង​ការផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នាឯង ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម​។​

​នៅ​ចុងបញ្ចប់​នៃ​លិខិត​នោះ លោក សម រង្ស៊ី បាន​សម្តែង​នូវ​អំណរគុណ​ទុកជាមុន ចំពោះ​ការជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​រូបលោក​បានមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះអង្គ​ចុងក្រោយ នៅក្នុង​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​។​

​ដូចដែល​ក្រុមមន្ត្រី​រាជរដ្ឋាភិបាល ធ្លាប់បាន​លើកឡើង​កាលពី​ពេលមុន​មក​ថា បញ្ហា​លោក សម រង្ស៊ី គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​ទោស​នយោបាយ ដែល​ត្រូវ​សម្របសម្រួល​ទេ ហើយ​មកដល់ពេលនេះ គ្មាន​នរណា​មួយ​បាន​ហាមឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ទេ ប៉ុន្តែ​បន្ទាប់ពី​មកដល់​ស្រុក​ខ្មែរ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​របស់​តុលាការ "​គឺ​ទ្វារ​គុក​នៅតែ​បើកចំហ​ចាំ​ទទួល​លោក សម រង្ស៊ី គ្រប់ពេល​"​។​

​ សូមបញ្ជាក់ថា តុលាការខេត្ត​ស្វាយរៀង និង​តុលាការ​កំពូល​ប្រទេស​កម្ពុជា បាន​រក្សា​សាលក្រម​ដែល​បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពីបទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន និង​ធ្វើការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ កាលពី​ចុងឆ្នាំ​២០០៩ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​៕ J​

9 comments:

Anonymous said...

Sam Rainsy,Mam Sonondo,victims of land eviction all those were political's prisoners ,they were considering as rebellion against gov't/regime.Mr Hun sen won't do any one wish not even the deceased king wishes to free all wrongful conviction of prisoners or the world wishes to free all political prisoners,only his Boss [Hanoi]that can be fulfil if they wish to ask Mr Hun sen for any thing that including ceding khmers land to them(Yuon) very sad that in the time like Hun sen heart is harded as a rock Hun sen has no compassion for khmers.May God bless the soul of your majesty highness former king to rest in peace,may God help Cambodia,may God bless Cambodia.Unity is the key for surviving as a nation.

Yobal Khmer

Anonymous said...

Tamico, needs to silent,on the plitical as he was not politician ,

he only servant & care for our king father.,

khmer's gorvernment, need to tell tomico, be silent & tell him not to used king father name for his fames

repeat, he only servant for king father,,,

Anonymous said...

3:08 the way u refer to prince Tomico is so rude, with out refering to his title.

Anonymous said...

He has the rights to voice his opinion on this matter,his opinion was right as well.Hun sen shouldn't be so hard on our[khmers] people in the time like this[grieves] the death of former king, all prisoners should be released and the birds in the cage should be freed as well.The prisoners should be freed except for the murderer whom commited the killing of another human being. Political prisoners must be free like three spirit of the former king himself is freed from this earth to another place that we don't know...

Khmer.

Anonymous said...

423am - Regardless,,
it's ok, he also coming from France, he knew exactly,,

do not use king father name to gain fames,he

if, he did not know or not so sure, don't say or keep silent, he only servant king father,

Anonymous said...

សុំសួរទៅ លោក ទិត សុធា​ថាយ៉ាងណាអ្នក
ទោសនយោបាយ?

Anonymous said...

I agree with Prince Thomico. All political prisoners like Mam Sonando, Sam Rainsy, Bun Ratha and others should be released in respect to the soul of the ex-King.

Anonymous said...

I too,agreed with Tamico in the time as time x-king would be happied to know that Hun sen did what's best for the nation.Please Mr Hun sen forgive all of these prisoners except the killers..Thanks.Do it for the sake of Unity,unified all khmers for our nation......

Koun Khmer

Anonymous said...

now tomico, in troubled - incited the situation,