A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 October 2012

People's opinion about the death of Ex-King Sihanouk ទស្សនៈ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជុំវិញ​ការ​បាត់​បង់​ព្រះ​មហា​វីរក្សត្រ

ដោយ ផន រីណា 2012-10-17  RFA

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​សម្ដែង​ទុក្ខ​ក្រៀមក្រំ និង​សោកស្ដាយ​ក្រៃលែង ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ។

RFA/Tin Zakariya
៣០-តុលា-២០១១៖ អ្នក​ទេសចរណ៍​ដើរ​កាត់​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ។

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ គង់​នៅ​វត្ត​ខ្មែរ​កាណាដា មាន​ថេរ​ដីកា​រំលឹក​នូវ​ស្នា​ព្រះហស្ដ​ដឹកនាំ​របស់​ព្រះអង្គ ដែល​បាន​បន្សល់​ទុក​ឲ្យ​ប្រជាជាតិ​ខ្មែរ ពលរដ្ឋ​ខ្មែរ៖ «ព្រះពរ បាន​ជួប​នឹង​ព្រះអង្គ​ញឹកញាប់​ដែរ ជាពិសេស​ជួប​នៅ​សហរដ្ឋ​អាមេរិក។ ហើយ​នៅ​វត្ត​អាត្មា​នេះ ព្រះអង្គ​បាន​ជួយ​វត្ត​អាត្មា ២ពាន់​ដុល្លារ។ ស្ដាយ របស់​អី​ក៏ដោយ​ដែល​មាន​ប្រយោជន៍​ដល់​ជាតិ កាល​ណា​រស់នៅ​ទៅ​វា​មាន​ប្រយោជន៍​ត​ទៅ​ទៀត។ ស្ដាយ​សម្ដេច​ហ្នឹង មាន​ស្នាដៃ​ល្អៗ​ច្រើន​ណាស់ ដូច​ជា​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង រឿង​ក្តី​ព្រះវិហារ ក៏​ឈ្នះ​ដោយ​ស្នាដៃ​របស់​សម្ដេច​ហ្នឹង​ដែរ។ ហើយ​ការ​បង្រួប​បង្រួប​ជាតិ​ធ្វើ​សកម្មភាព​ឲ្យ​ខ្មែរ​ជានា​គ្នា​វិញ​ហ្នឹង ក៏​ដោយ​សារ​សម្ដេច។ ហើយ​បើ​លោក​នៅ​បន្ត​ទៅ​ទៀត​ទៅ អាច​ជួយ​ឲ្យ​ខ្មែរ​មាន​ឯកភាព​ជាតិ​ត​ទៅ​ទៀត ជា​បង្គោល​ជាតិ។ ដល់​សោយ​ទិវង្គត​ទៅ អស់​ហើយ បើ​លោក​គង់​នៅ​ទៅ...»
ចំណែក​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ស៊ាន ប៉េងសែ បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ។ លោក​អះអាង​ថា  លោក​ចងចាំ​មិន​ភ្លេច​នូវ​សារ​បណ្ដាំ​សំខាន់​ពីរ​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​លោក​ទទួល​បាន​ពី​ព្រះអង្គ នៅ​ពេល​ដែល​លោក​បាន​ចូល​គាល់​ព្រះអង្គ​ផ្ទាល់៖ «មិន​ទទួល​ស្គាល់​ សន្ធិសញ្ញា​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​នឹង​យួន នៅ​ក្នុង​ទសវត្សរ៍​ទី៨០ នោះ​ទេ ពីព្រោះ​ថា សន្ធិសញ្ញា​ហ្នឹង​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ នៅ​ពេល​ដែល​យួន​ត្រួតត្រា។ ហើយ​ទី២ ព្រះអង្គ​បាន​ប្រាប់​ខ្ញុំ ប្រាប់​គណៈកម្មការ​យើង​ហ្នឹង​ថា មិន​ចុះ​ហត្ថលេខា​ជា​ដាច់​ខាត​នូវ​សន្ធិសញ្ញា​បន្ថែម​នេះ បើ​ទុក​ជា​មាន​វិបត្តិ​យ៉ាង​ណា​នៅ​ស្រុក​ខ្មែរ​ហ្នឹង ក៏​ព្រះអង្គ​មិន​ចុះ​ហត្ថលេខា​ទេ»

ពី​ប្រទេស​ន័រវែស (Norway) ឯណោះ​វិញ លោក អៀ ចាន់ណា ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ផង​ដែរ៖ «ខ្ញុំ អៀ ចាន់ណា មាន​ការ​សោកស្ដាយ​ជា​ទី​បំផុត ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​សម្ដេច​តា សម្ដេច​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែល​យើង​ទាំង​អស់​គ្នា​គោរព​យ៉ាង​ជ្រាលជ្រៅ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​និស្សិត​ជា​យុវជន​ ដែល​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​ការពារ​នូវ​បូរណភាព​ទឹកដី មិន​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​បរទេស​ឈ្លាន​ពាន​ដទៃ​ទៀត។ ហើយ​សម្ដេច​តា មាន​ការ​ជ្រោមជ្រែង​ជា​ខ្លាំង​នូវ​សកម្មភាព​របស់​ខ្ញុំ...»
ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ខ្មែរ​ម្នាក់​ពី​សហរដ្ឋ​អាមេរិក លោក គុជ ចាន់លី ក៏​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ណាស់​ដែរ។ លោក​ថា បើ​ទោះ​បី​ជា​មាន​មតិ​រិះគន់​ពី​សកម្មភាព​អវិជ្ជមាន​ខ្លះ​របស់​ព្រះអង្គ​ ក៏ដោយ ប៉ុន្តែ​ព្រះ​មហា​វីរក្សត្រ នៅ​តែ​ទទួល​បាន​ព្រះនាម​ជា​ព្រះបិតា​ឯករាជ្យ​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ៖ «សោកស្ដាយ ​ទាំង​ប្រជាជន​ក្នុង និង​ក្រៅ​ប្រទេស។ ស្នាដៃ​របស់​ព្រះអង្គ​មួយ​ចំនួន​ដែល​ខ្មែរ​យើង​យល់​ឃើញ​ថា​ល្អ ដែល​ព្រះអង្គ​បាន​ទាមទារ​យក​ឯករាជ្យ គេ​ទ្រង់​ព្រះហស្ដ​ព្រះនាម​ថា ជា​បិតា​ឯករាជ្យ​ជាតិ ទោះ​បី​មាន​មតិ​ខ្វែង​គ្នា​ថា ការ​ទាមទារ​ឯករាជ្យ​ជាតិ​នោះ​ជា​កាក​សំណល់​ពួក​យួន​គេ​បាន​ទាមទារ​ឯករាជ្យ​ ឲ្យ​យួន...ជា​មតិ​មួយ​ចំនួន​ខ្មែរ​យើង​នៅ​ក្រៅ​ដែល​បាន​ស្រាវជ្រាវ​នោះ​ថា ព្រះអង្គ​មាន​ភាព​អវិជ្ជមាន​នៅ​ក្នុង​នយោបាយ​ខ្មែរ មាន​ច្រើន​ជាង​ល្អ ដូច​ជា​ព្រះអង្គ​ព្រម​ឲ្យ​យៀកណាម យៀកកុង​ខាង​ជើង... ចូល​មក​បញ្ជូន​ទ័ព​គ្រឿង​អាវុធ​ផ្សេងៗ មក​ដាក់​ទីតាំង​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង...»
ចំណែក​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់ ពី​រដ្ឋ​វីជីញៀ (Virginia) អ្នកស្រី ជា ម៉ារី បាន​សម្ដែង​ភាព​ក្រៀមក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះករុណា​សម្ដេច​ ព្រះ នរោត្តម សីហនុ។ ប៉ុន្តែ អ្វី​ដែល​អ្នកស្រី​មាន​ការ​សោកស្ដាយ​ដែរ​នោះ គឺ​ព្រះអង្គ​មិន​បាន​មាន​ព្រះរាជ​បន្ទូល​ការ​ពិត​អំពី​ព្រឹត្តិការណ៍​ សំខាន់ៗ ដែល​កើត​មាន​នៅ​កម្ពុជា។ លោកស្រី​បញ្ជាក់​ថា ព្រះអង្គ​គួរ​តែ​លាត​ត្រដាង និង​បង្ហាញ​ការ​ពិត​ពី​ប្រវត្តិសាស្ត្រ ឬ​កំហុស​ដែល​ព្រះអង្គ​មាន ទោះ​ចេតនា​ក្តី អចេតនា​ក្តី ដូច​ជា​នយោបាយ​ពាក់ព័ន្ធ​នឹង​រឿង​ខ្មែរ​ក្រហម ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ផង មុន​នឹង​ពលរដ្ឋ​កម្ពុជា​បាត់​បង់​ព្រះអង្គ​ពី​លោក​នេះ​ទៅ៖ «មាន​ការ​ សោកស្ដាយ​ដែល​សម្ដេច សីហនុ ចូល​ទិវង្គត​នៅ​ស្រុក​ចិន។ យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ ឈាម​ខ្មែរ មនុស្ស​ធម្មតា​ក៏ដោយ ព្រះមហាក្សត្រ​ក៏ដោយ ក៏​មាន​ផ្លូវ​ទៅ​តែ​មួយ។ ប៉ុន្តែ មនុស្ស​យើង​ពាក្យ​ថា​មនុស្ស​មាន​ធ្វើ​ខុស​មាន​ធ្វើ​ត្រូវ។ ខ្ញុំ​ស្ដាយ​ត្រង់​ថា ព្រះអង្គ​បាន​ធ្វើ​ច្រើន​ល្អ​ខ្លះ​ដែរ ប៉ុន្តែ​ក៏​មាន​កំហុស​ខ្លះ​ដែរ ស្ដាយ​ត្រង់​ថា ព្រះអង្គ​មិន​សារភាព​លោក​ធ្វើ​អី​ខ្លះ ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​បាក់​បែក​គ្នា​ហើយ​ត​រហូត​ដល់​ឥឡូវ»
ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី១៥ ខែ​តុលា នៅ​ប្រទេស​ចិន ដោយ​ព្រះរោគពាធ។
ព្រះ​បរម​សព​របស់​ព្រះអង្គ នឹង​ត្រូវ​យាង​និវត្ត​មក​កម្ពុជា នៅ​ថ្ងៃ​ពុធ នេះ។ កម្ពុជា​នឹង​យក​ពេល​ចំនួន ៧ថ្ងៃ គឺ​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បរម​សព ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ៕

4 comments:

Anonymous said...

ឱ ព្រះមហាវិរៈក្សត្រខ្មែរ, ព្រះហស្តទ្រង់ និង

ដៃទូលបង្គំបានប៉ះ បានចាប់ បានរលាក់ មួយ

រយៈខ្លី តែភក្ដីភាព នៃទូលបង្គំ ចំពោះទ្រង់

នៅមានជានិរន្តរ៍ គឺ ពិតជា និរន្តរ៍ សូមព្រះ

វិញ្ញាណក្ខន្ធទ្រង់ គង់វង្ស ឋិតស្ថិរ នា បរម

សុគតិឋាន ជាដរាប ក្សេមក្សាន្ត រៀងទៅ។

ក្រពុំ ឈូក ស

Anonymous said...

My fellows khmers,
Lets put the past behind us lets focus on the future.The last chapter of our history was ended last Monday,lets not holding any more crutch a against the X-King,he was gone (dead) there is no reason to be mad at him anymore,lets forgive and forget and move on...

I myself was hated him very much,I was so critical and unforgiving criticism of his past mistook that caused people lives,the day that I got the new that he had died I was unthinkable unleash all my angers on the dead man,now I realize that in order to move forward I must forgive and move on.

I've done just that,I'd like to asked all those whose were victimized or got caught in the nets of circumstantials of the darkness era of khmer's history.Lets not blame the dead man(X-king) anymore,Lets forgive and forget and move on togethers and togethers we will build a better Cambodia for next generation to enjoy.May your soul rest in peace your highness,with my forgiven I am in peace my folks are R.I.P as well.

Yobal Khmer

Anonymous said...

This loser King will not be forgotten, in fact, 3 millions Khmer that died were forgotten.

Even now, this loser King did nothing good for the nation, history has already been written by the loser King that he was a great King.

Even after this loser King died, he still split the country apart. Before their were Anti-Hun Sen and Anti Sihanouk. Now we should just forget this dead loser, and unite with Hun Sen and forget all the crimes these 2 losers have done to the country and to the victims and families??



Anonymous said...

Yes, I loved it Yobal Khmer, you’ve realized that sooner this is the so-called well educated man who can control his temper and coping all situations.