A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 October 2012

Oum Kunthea: Once a rising star, now a beggar. How sad? លោក សុះ ម៉ាច នាំយកថវិកា សប្បុរសជន ឧបត្ថម្ភដល់ តារាចម្រៀង អ៊ុំ គន្ធា

 

Phan Sophat in a duet with Miss Cheng Soriya 
Friday, 12 October 2012 ដោយ ៖ ដើមអម្ពិល(DAP): ID-078  DAP
See a picture of Phan Sophath and Oum Kunthea during the good old days together.

Oum Kunthea, once a rising star in the music industry and ex-wife of singer Phan Sophath, has become so destitute that she has to scavenge for food by catching snails and picking water spinach to feed herself and her family.
ភ្នំពេញៈ បន្ទាប់ពីទទួលបាននូវដំណឹង ដ៏គ្រោតគ្រាតទាក់ទងនឹងការធ្លាក់ដុនដាប ទៅលើកម្រិតជីវភាព របស់ តារាចម្រៀងធ្លាប់ចាយលុយពេញៗដៃ នាង អ៊ុំ គន្ធា ដែលត្រូវជាអតីតភរិយា របស់តារាចម្រៀង ផាន សុផាត ដែលកំពុងតែធ្លាក់ខ្លួន ដើររាវខ្យង ខ្ចៅ នឹងបេះត្រកួន ដើម្បីយកមកធ្វើជាអាហារ បរិភោគចិញ្ចឹមជីវិត ស្ទើរមិនគួរ ឲ្យជឿរួចមក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បាន នាំយកថវិកា ពីសប្បុរសជននានា ទៅឧបត្ថម្ភជូនគ្រួសាររបស់តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងតែជួបប្រទះ នៅ ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ ទៅលើការទិញថ្នាំព្យាបាលជំងឺ នឹងផ្គង់ផ្គងជីវភាពប្រចាំថ្ងៃ ។
Photo by DAP-News
Oum Kuthea cried while receiving gifts from Sos Mach, president of the Cambodian Artist Association.
ថវិកាដែលសប្បុរសជន ជួយឧបត្ថម្ភតារាចម្រៀង អ៊ុំ គន្ធា តាមរយៈលោក សុះ ម៉ាច មានដូចជាលោកស្រី ប៊ុន ណារី ថវិកា ១លានរៀល , លោកស្រី លី ហៀករតនា ថវិកា១លានរៀល , លោកស្រី អ៊ាន អេឡែន យិន សារ៉ាន់ ថវិកា១លានរៀល,ពិធីការិនី សូ ដានីតា ឧបត្ថម្ភ អង្ករមួយបាវ មីយើងមួយកេស ត្រីខពីរយួរ និងសប្បុរសជន ឈ្មោះ វី ថវិកាចំនួន៦ម៉ឺនរៀលផងដែរ ។ ក្នុងឱកាសនោះ អ្នកនាង អ៊ុំ គន្ធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ពីសំណាក់សប្បុរសជននានា ទាំងទឹកភ្នែក រលីងរលោងជាប់ថ្ពាល់ ហើយនេះជា ទឹកចិត្ត ដែលមិនអាចកាត់ថ្លៃបានរបស់សប្បុជន ដែលបានជួយសង្គ្រោះ នាងក្នុងពេលក្រខ្សត់នេះ ។
ជាមួយគ្នានេះដែរ លោក សុះ ម៉ាច ក៏សូមអំពាវនាវដល់សិល្បករ-សិល្បការិនី និងសប្បុរសជននានា ដែលមាន សុទ្ធា ជ្រះថ្លា ឲ្យជួយឧបត្ថម្ភ ដល់តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងជួបបញ្ហាទីទាល់ក្រ ដើម្បីបង្ហាញពីទឹកចិត្ត ចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកសិល្បៈ ដូចគ្នា ព្រោះមនុស្សគ្រប់រូប ពិតជាមិនអាចមើលឃើញ ពីជោគវាសនារបស់ខ្លួនបានឡើយ ជាក់ស្ដែងដូចជានាង អ៊ុំ គន្ធា នេះជាដើម។
គួរបញ្ជាក់ថា រឿងរ៉ាវដែលមិននឹកស្មានមិនដល់មួយ នៅក្នុងខ្សែជីវិត របស់តារាចម្រៀងស្រី ដែលធ្លាប់ល្បីឈ្មោះ ដោយសារតែការឡើង ច្រៀងស្លៀកពាក់ ដ៏សិចស៊ី គឺអ្នកនាង អ៊ុំ គន្ធា អតីតភរិយាតារាចម្រៀងដែលចូលចិត្ដ ច្រៀងបទពីដើមៗបានពីរោះ គឺលោក ផាន សុផាត នោះ ត្រូវបានបែកធ្លាយ ធ្វើឱ្យមជ្ឈដ្ឋាន អ្នកដែលធ្លាប់ស្គាល់ ពីជីវិតហ៊ឺហារបស់នាង ស្ទើរតែនាំគ្នាមិនជឿសោះឡើយថា តារាចម្រៀងដែលធ្លាប់ រស់នៅក្នុងជីវភាព ធូរធារថ្កុំ ថ្កើង ស្គាល់តែពាក្យចូលហាងតុបតែងខ្លួនស៊ីវីល័យ ទៅណាមកណាជិះរថយន្ដ និងដើរស៊ីចាយហ៊ឺហានោះ បែរជា ធ្លាក់ខ្លួនរហូតដល់ថ្នាក់ ស្ទើរតែរកលុយ ចិញ្ចឹមជីវិតខ្លួនឯងមិនរស់ ដល់ថ្នាក់ដើររើសខ្យងខ្ចៅ និងបេះត្រកួន ព្រលឹត យកស្លហូបចម្អែតក្រពះ។
អ៊ុំ គន្ធា សព្វថ្ងៃឆាកជីវិតនាង និងកូនប្រុសទាំង២ធ្លាក់ខ្លួន ស្ទើរតែរកអង្ករច្រកឆ្នាំង គ្មាន ជ្រកកោនក្នុងផ្ទះគេ ណា មួយខ្លួននាងមានជំងឺផង មិនអាច ធ្វើការធ្ងន់បានទេ។ ប្រឈមនឹងបញ្ហាជីវិត នាងត្រូវបង្ខំចិត្ដនាំ កូនចុះរាវខ្ចៅ ខ្យង និងដកព្រលឹតបេះត្រកួន ក្នុងបឹងបាយ៉ាបយកទៅលក់។ នាងតូចចិត្ដ នឹងវាសនាណាស់ថា តើពីជាតិមុន នាង បានសាងកម្មពៀរអ្វី បានជាជាតិនេះ ធ្លាប់ល្បីល្បាញឡើងកប់ពពក បែរជាជ្រកអាចម៍ជន្លេន ស្ទើរមិនគួរ ឲ្យជឿយ៉ាងនេះ ៕

4 comments:

Anonymous said...

What's goes up must come down,what's goes must come around...Thats the laws of physic or the laws of gravity.

The case of ms Kounthea I say don't worry darling everything on this planet is just temporary nothing is permanent said:your lord Buddha.There is nothing wrong to raise your family honestly with the will of God-Don't greeds,don't kills,don't steals,don't robs...God will help you sooner or later...Millions khmers were just like you darling.so don't worry too much....God bless you.

Young k.preacher

Anonymous said...

What's goes around must come around.....correction above..

Young k.preacher

Anonymous said...

Someone should bring her to perform on TV in Phnom Penh or overseas. Phan Sophath should help support her or at least support his two sons.

Anonymous said...

If the buy doesn't care his two drop of blood, he'll be slaughter these to drop of blood of his. He's got no ball.