A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 October 2012

Hun Sen admitted that his cousin Dy Kleang illegally grabbed land in Svay Rieng

Hun Sen admitted his cousin Dy Kleang illegally grabbed land in Svay Rieng. Is Dy Kleang the brother of the notorious Dy Choch, aka Hun Choch? Hun Sen said Dy Kleang conspired with Brig-Gen.Ros Sithan to sell 100 hectares of farmers' land to businesspeople. He said Gen. Ros Sithan has been arrested under his order, but he did not mention whether his cousin, Dy Kleang, was arrested or not. Without Hun Sen's blessing, one may ask: how can Dy Kleang illegally grab land?
លោក ហ៊ុន សែន បាន​ចាត់​ការ​បងប្អូន​ជីដូន​មួយ​របស់​លោក​ដែល​រត់​ការ​លក់​ដី​រដ្ឋ 

 ដោយ វណ្ណ វិចារ 2012-10-05 RFA

កន្លង​ទៅ សង្គម​ស៊ីវិល​ធ្លាប់​បាន​រិះគន់​ថា រដ្ឋាភិបាល​ជា​អ្នក​បង្ក​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ពេល​រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​បាន​ទទួល​កំហុស​ឆ្គង​ទាំង​នោះ​ឡើយ។

RFA/Sok Serey
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
ប៉ុន្តែ នៅ​ថ្ងៃ​ទី៥ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាយ​រឿង​អាស្រូវ​ជា​លើក​ដំបូង ទាក់ទង​នឹង​សាច់​ញាតិ​របស់​លោក ដែល​ឆ្លៀត​ឱកាស​យក​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ ស្វាយរៀង ទៅ​លក់​យក​លុយ​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ តុលា ថ្លែង​សារភាព​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​មន្ត្រី មាន​សមត្ថកិច្ច​នៅ​ខេត្ត​ស្វាយរៀង ទាក់​ទង​នឹង​បញ្ហា​ដីធ្លី។
លោក ហ៊ុន សែន លើក​ឡើង​ថា បងប្អូន​ជីដូន​មួយ​របស់​លោក​ជា​អ្នក​រត់​ការ​លក់​ដី​អនុបយោគ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ចែក​ជូន​ពលរដ្ឋ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​បន្ត​ថា រឿង​អាស្រូវ​នេះ​មិន​ទាក់​ទង​នឹង​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ពី​បញ្ហា​ នេះ ដើម្បី​បាន​កម្រៃ​ជើង​សារ​ពី​ការ​លក់​ដី​ទាំង​នោះ។
លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​ការ​បញ្ចប់​សុបិន្ដ​អាក្រក់​របស់​ពលរដ្ឋ៖ «វាស់​វែង​ឲ្យ​ពលរដ្ឋ​វា​ មិន​ចេញ​សោះ តែ​បើ​វាស់​ឲ្យ​ឈ្មួញ​វា​ចេញ។ ខ្ញុំ​អត់​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង អា​ជីដូន​មួយ​ខ្ញុំ​ហ្នឹង អ្នក​រត់​ការ​តែ​ម្តង​អា​ហ្នឹង។ ឈ្មោះ ឌី ឃ្លាំង ជីដូន​មួយ​ខ្ញុំ​ខាង​ម្តាយ។ កាល​ហ្នឹង ប្រចាំ​គ្នា​បែប​ម៉េច​បាន​មិន​ព្រម​ចុះ​ចែក ខេត្ត​អាច​ផ្តេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រិច បើ​គ្មាន​ឧបករណ៍​ទេ ទាញ​ខ្សែ​អី​ក៏​លំបាក​មេស ឬ​ក៏​ចាំ​យក​កុំមីស្យុង?»
លោក ហ៊ុន សែន បន្ត​ថា បុគ្គល​ឈ្មោះ ឌី ឃ្លាំង បាន​ចាប់​ដៃគូ​ជាមួយ​ផ្កាយ​មួយ​ម្នាក់ ប៉ុន្តែ​លោក​បាន​ចាត់​ការ​រឿង​នេះ​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជា​ធម្មតា​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រឿង​ដីធ្លី​ធំៗ សុទ្ធ​ជា​អ្នក​មាន​ខ្សែស្រឡាយ​ជា​អ្នក​ធំ ពិសេស​មាន​ទំនាក់ទំនង និង​ជាប់​ខ្សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា លោក​សង្ឃឹម​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​បងប្អូន​លោក ហ៊ុន សែន នឹង​មិន​រួច​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ៖ «បើ​បុគ្គល​ហ្នឹង​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​បរិស្ថាន និង​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​តែ​ទទួល​ទោស​មិន​មែន​ឲ្យ​រួច​ខ្លួន​នោះ​ទេ»
ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​ប្រធាន​បច្ចេកទេស​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​ទៀត ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។ លោក​បន្ត​ថា នៅ​ទូទាំង​ប្រទេស កើត​មាន​បញ្ហា​ស្រដៀង​នឹង​ខេត្ត​ស្វាយរៀង យ៉ាង​ច្រើន ដូច​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ជា​បន្ត​ទៀត ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៖ «ខ្ញុំ​គិត​ថា ជា​ចំណុច​ចាប់​ផ្ដើម​ពី​នេះ​ទៅ ហើយ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​លើ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បើ​ក្រុមហ៊ុន​រំលោភ​លើ​ដី​ពលរដ្ឋ ត្រូវ​យក​ដី​ឲ្យ​ពលរដ្ឋ​វិញ។ បើ​ក្រុមហ៊ុន​មិន​គោរព​កិច្ច​សន្យា សុំ​ដក​ដី​ប្រគល់​ជូន​ពលរដ្ឋ​វិញ»
របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា គ្រាន់​តែ​ឆ្នាំ​២០០៩ អាជ្ញាធរ​បាន​បណ្ដេញ​ចេញ​ពី​ទីតាំង​ដែល​ធ្លាប់​រស់នៅ​យ៉ាង​ហោច​ណាស់​ចំនួន ២៦​លើក និង​បាន​ជម្លៀស​ប្រជាជន​ប្រហែល ២៧.០០០​នាក់ ចេញ​ពី​លំនៅឋាន។ ប្រការ​នេះ ត្រូវ​បាន​សភា​សហគមន៍​អឺរ៉ុប ហៅ​ថា​ជា​គោល​នយោបាយ​រំលោភ​ដីធ្លី​យ៉ាង​ព្រៃផ្សៃ។ ការ​បណ្ដេញ​ចេញ​ក្នុង​ទ្រង់ទ្រាយ​ធំ បាន​សម្រប​សម្រួល​ឲ្យ​មាន​ការ​ដោះដូរ​ដី​ទំហំ​ធំ​ពី​អ្នក​ក្រីក្រ និង​អ្នក​ខ្សត់​ខ្សោយ ទៅ​ឲ្យ​បុគ្គល​មាន​អំណាច​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​មួយ​ចំនួន​តូច៕
---------------------------------

នាយករដ្ឋមន្រ្តី បញ្ជាឲ្យស៊ើប​ អង្កេតករណី ចាប់ឧត្តមសេនីយ៍ ផ្កាយ១ លក់ដីព្រៃ ១០០ហិកតា នៅរមាសហែក


ស្វាយរៀងៈ ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពីស្រុករមាសហែក ខេត្តស្វាយរៀង បាន បញ្ជាឲ្យក្រសួង មហាផ្ទៃ និងអាជ្ញាធរ ខេត្តស្វាយរៀង រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បើកការស៊ើបអង្កេត ឡើងវិញ ចំពោះករណីឃាត់ខ្លួន ឧត្តមសេនីយ៍ផ្កាយ១ ដែលជាប់ពាក់ព័ន្ធការលក់ដីព្រៃ១០០ហិកតា នៅស្រុករមាសហែក ខេត្តស្វាយរៀងនោះ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យស្ថាប័នតុលាការចាត់ការទៅតាមផ្លូវច្បាប់ និងតឹងរឹង បំផុត ជុំវិញការចាប់ខ្លួនឧត្តមសេនីយ៍ផ្កាយ១រូបនេះ។
នៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិជាផ្លូវការជូនប្រជាពលរដ្ឋ ចំនួន ២៩៨គ្រួសារ នៅឃុំចំនួន២ របស់ស្រុករមាសហែក កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ សម្តេចនា យករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះករណីឃាត់ខ្លួន និងឃុំខ្លួនឧត្តមសេនីយ៍ផ្កាយ១ ជាប់ពាក់ ព័ន្ធនឹងការលក់ដីព្រៃ១០០ហិកតា នៅស្រុករមាសហែកនោះ ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តត្រូវបើកការស្រាវ ជ្រាវករណីនេះឡើងវិញ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហាយ៉ាងដូច្នេះ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យស៊ើបអង្កេត តើឧត្តមសេនីយ៍រូបនេះ ធ្វើការនៅនាយកដ្ឋានណា រួមទាំងមូល ហេតុ ដែលនាំឲ្យកើតមានបញ្ហានេះឡើង។ ប្រមុខនៃរាជរដ្ឋាភិបាល បានចាត់ទុកថា នៅខេត្តស្វាយរៀង ដីមាន ចំនួនតិច ប៉ុន្តែទំហំទំនាស់មានចំនួនធំ បើប្រៀបធៀបទៅនឹងខេត្តដទៃទៀត។
ទាក់ទិននឹងបញ្ហាជម្លោះដីធ្លី នាពេលកន្លងទៅក្នុងខេត្តស្វាយរៀងនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន លើកឡើង ពីការស្រក់ទឹកភ្នែករបស់សម្តេច និងលោកជំទាវ នៅពេលដែលឃើញ និងទទួលព័ត៌មានថា ដំណាំ ដំឡូងរបស់ប្រជាពលរដ្ឋត្រូវបានក្រុមហ៊ុនឯកជនប្រើគ្រឿងចក្រទៅឈូសឆាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃពីចុងសប្តាហ៍កន្លងទៅសាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនឧត្តមសេនីយ៍ ផ្កាយ១ រស់ ស៊ីថាន ជាមន្រ្តីនគរបាលបម្រើការនៅនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ដោយជាប់ពាក់ព័ន្ធនឹងការលក់ដីព្រៃចំនួន ១០០ហិកតា នៅស្រុករមាសហែក បន្ទាប់ពីជននេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ កន្លងមក។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួន មន្រ្តីនគរបាលផ្កាយ១ រូបនេះ គឺសមត្ថកិច្ចកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ បានឃាត់ខ្លួនមនុស្ស២នាក់ជាប្តី-ប្រពន្ធ ដែលជាប់ពាក់ ព័ន្ធនឹងរឿងរ៉ាវលក់ដីព្រៃនេះ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមជាមួយភរិយា បានបោក លុយ១០ម៉ឺន ដុល្លារ ពីឈ្មោះ សុខ សារ៉េត ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិតាជោ សង្កាត់ស្វាយតឿ ក្រុង-ខេត្ត ស្វាយរៀង តាមរយៈការលក់ដីព្រៃ១០០ហិកតា ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ប៉ុន្តែឈ្មោះ សុខ សារ៉េត មិនបានឃើញដីនោះឡើយ ពោលគ្រាន់តែឃើញប្លង់ដីតែប៉ុណ្ណោះ។
ចំពោះករណីនេះ ត្រូវបានសមត្ថកិច្ចលួចបង្ហើបឲ្យដឹងថា មានការជាប់ពាក់ព័ន្ធនឹងមនុស្សជាច្រើនផ្សេងទៀត ដែលខ្លះមានតួនាទីក្នុងស្ថាប័នរដ្ឋ និងអ្នកខ្លះទៀត ជាអ្នករកស៊ីឯកជន ៕

6 comments:

Anonymous said...

Keep all documents we'll be prosecuted them later after the new regime is gain control of the country with justice and fair systems of laws and order.Cpp thugs won't get away from their crime.Just kept all documents and papers or witness from all the victims whose were victimized by these thugs regime of lawlessness and cronism's thugs.

Yobal Khmer.

Anonymous said...

NEEDS TO ARREST DY KELEANG ASAP.

Anonymous said...

HE WAS ONLY COUSIN OF HS, ARREST HIM ASAP

Anonymous said...

Do we believe that Hun Sen didn't know that his cousin committed corruption or human rights abuses in Cambodia? Consider Hun To, Nhim Sophea, Hun Chea and so on. They committed crimes in Phnom Penh, killing innocent people, but they were released or never been arrested because of Hun Sen's intervention.

Anonymous said...

My close friend said that his wife Bunrany is the wicked one when come to grabbing land and sold to private or her cronies,for example: the former jail house in Batambong Province she demolish over night resold to private company to make way for renting complex housing.That place used to be jail house during Sinhanuk/Lon Nol regime.During Yuon occupation to recently that place was the market place for poor Khmer to sell things,until they evicted all retailers and demolish by the wicked witch sold to Chinese to make Apartment for rent,the land least for 99 yrs what a wicked witch she was! Did Hun sen know that? He probably didn't....? Why ? Hun sen too dumb to know anything beside looking for his critics to attack them without justification.This criminals thugs families will not take no for his critics always attack them every graduation speech,he never encourage anyone or bless those kids to go beyond schooling in Cambodia or to be a good citizens get a job help society nothing but blashed his critics every time.

Anonymous said...

lately, i didn't see re-action from the authority to arrest/capture DY Klean.,

Decho SEN, plz action asap, to arrest or capture ur cousin without fail

don't big mouth, but do action..