A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 October 2012

France to follow Mam Sonando's case very closely ប្រទេស​បារាំង​នឹង​តាម​ដាន​ករណី​លោក ម៉ម សូណង់ដូ ដោយ​យក​ចិត្ត​ទុកដាក់

Tuesday 02 October 2012 -Free Press Magazine

 បន្ទាប់​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​នេះ​ប្រទេស​បារាំង​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ខ្លួន ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ដោយ​តុលាការ​ក្រុង​ភ្នំពេញ​នោះ។

លោក ម៉ម សូណង់ដូ
លោក Philippe Lalliot អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​បារាំង​សោក​ស្តាយ​ចំពោះ​ការ​កាត់​ទោស​នេះ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ថា នីតិវិធី​បណ្តឹង​ឧទ្ធរណ៍​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​រឿង​ក្តី​ នេះ​ឡើង​វិញ​ឆាប់ៗ ប្រកប​ដោយ​យុត្តិធម៌ និង​សម​ធម៌។

ស្រប​គ្នា​នេះ រដ្ឋាភិបាល​ប្រទេស​បារាំង​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ប្រទេស​កម្ពុជា​គោរព​ សេរី​ភាព នៃ​ការ​បញ្ចេញ​មតិ និង​ទស្សនៈ​ស្រប​តាម​កត្តិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ដែល​កម្ពុជា​ជា​ម្ចាស់​ហត្ថលេខី​ដែរ​នោះ។
បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​បារាំង ដូច្នេះ​លោក​បាន​ទទួល​ការ​ការពារ​ផ្នែក​កុង​ស៊ុល​ដូច​ពលរដ្ឋ​បារាំង​ដទៃ​ទៀត ​ដែរ។ ហើយ​ថា កុង​ស៊ុល​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ​តែងតែ​ទៅ​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ យ៉ាង​ទៀង​ទាត់ បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន៕

1 comment:

Anonymous said...

it was fair verdict by court