A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 27 October 2012

Ex-King Sihanouk called Sam Sary, Sam Rainsy's father, "a real patriot"]ផ្សាយឡើងវិញ–សម្តេចតា នរោត្តមស៊ីហនុ៖លោក សម សារី ជាអ្នកស្នេហាជាតិមួយ រូបដ៏ធំ និងដ៏បរិសុទ្ធ

ដោយ ប៉ាង សុខឿន
ថ្ងៃទី២ មេសាឆ្នាំ ២០១២
នេះជាការលាងជម្រះរឿងអាស្រូវ ទាំងឡាយដែលបងប្អូនជន រួមជាតិខ្លះបានមាន ចំងល់ រហូត មកដល់

លោក សម សារី និង ភិយា Sam Sary and his wife, Thioun Em, who is Sam Rainsy's mother.
ពេល បច្ចុប្បន្ន ថា តើលោក សម សារី ដែល ជា ឳពុក លោកសម រង្ស៊ី មេដឹកនាំ បក្ស ជំទាស់ ជាជន ក្បត់ជាតិពិតដូច ដែល មនុស្ស មួយ ក្រុម តូចគំាទ្របក្ស កាន់ អំណាច ចោទ ប្រកាន់ដែរ​ឬទេ។
ខ្មុំនឹងមិនធ្វើការបក ស្រាយ អ្វីទេពេល នេះដោយ គ្រាន់តែសូមលើក យកការបក​ស្រាយ របស់ សម្តេចតា នរោត្តម សីហនុ តែ​ប៉ុណ្ណោះព្រោះរឿងរ៉ាវទាក់ទងទាំងស្រុងទៅ នឹង សម្តេចតា និងរដ្ឋាភិបាល ក្រោមការដឹក​នាំ​របស់ទ្រង់។
ជារួមនៅក្នុងព្រះរាជលិខិតកែតម្រូវពីរលើក ដែលសម្តេចតាបានសរសេរជូនទៅលោក សម អេម្ម៉ារ៉ាន​(កូនប្រុសច្បងរបស់លោក សម សារី) ដើម្បីបញ្ជាក់ពីទឹកព្រះ ទ័យ របស់ទ្រង់ៗ​បានសម្តែង​ការសោក​ ស្តាយយ៉ាងខ្លាំង ហើយក៏បានទទួលស្គាល់ ពី សមត្ថភាព របស់លោក សម សារី ផងដែរ។
នៅក្នុងព្រះលិខិតកែតម្រូវចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៣ សម្តេចតាទ្រង់បាន មានព្រះបន្ទូលថា

ខ្ញុំមានករណីកិច្ចនិយាយថា រឿងនេះត្រឹមត្រូវតាមការពិត នៃប្រវត្តិសាស្រ្ត ទាំងខ្លួនខ្ញុំ ទាំងរដ្ឋាភិបាល សង្គមរាស្រ្តនិយម នៅពេលនោះ មិនដែល បានចោទ ប្រកាន់ ឯកឧត្តម សម សារី ថាបានប៉ុន ប៉ងធ្ចើការ «ប៉ះពារ»អីមកលើខ្ញុំឬក៏ «បានបង្ខំឲ្យ ឯកឧត្តម សម សារី រត់ចាកចេញ ពីប្រទេស»នោះទេ។ 
កាលនោះវាមានរឿងមិនសូវចុះសម្រុងគ្នាមួយរវាង ឯកឧត្តម សម សារី និងខ្ញុំស្តីពីឧប្បត្តិហេតុ មួយដែល បានកើតឡើង នៅរាជស្ថានទូតប្រទេសកម្ពុជាប្រចាំទីក្រុងឡុងដ៍ គឺជាឧប្បត្តិហេតុ ដែលគ្មានលក្ខណៈនយោបាយអ្វីទេ ប៉ុន្តែ កាសែត និងទស្សនាវដ្តី អង់គ្លេសខ្លះបានចម្រាញ់យកមកធ្វើជារឿង «អាស្រូវ» មួយ។ 
ក្រោយពីឧប្បត្តិហេតុនោះ ខ្ញុំបានហៅឲ្យឯកឧត្តម សម សារី ដែលកាលនោះជាឯកអគ្គរាជទូតវិលមកភ្នំពេញវិញ។ នៅពេល ក្រោយមកទៀតការដែលឯកឧត្តម សម សារី សម្រេចចាក ចេញពីប្រទេសកម្ពុជាគឺជាសិទ្ធិរបស់លោក តែ ប៉ុណ្ណោះ។ 
ប៉ុន្តែខ្ញុំយល់ស្របទាំងស្រុងនឹងលោក រួម រឹត ដែលឥឡូវ នេះបាន ផ្តល់យុត្តិធម៌ទៅឲ្យឯកឧត្តម សម សារី យ៉ាងពេញលេញគឺ «ជាអ្នក ស្នេហាជាតិមួយរូបដ៏ធំនិងដ៏បរិសុទ្ធដែលបានធ្វើការបម្រើជាតិមាតុភូមិប្រកប ទៅដោយមោទនភាពជាមួយខ្ញុំនៅសម័យកាល ដ៏សំខាន់ នៃជំនាន់រាជទីមួយរបស់ខ្ញុំ និងពេលដែលសង្គមរាស្រ្ត និយម បាន ចាប់ដំណើរការ»
សម្រាប់នៅក្នុងព្រះលិខិតកែតម្រូវចុះថ្ងៃទី២៨ ខែមេសាឆ្នាំ ២០០៣ សម្តេចតាទ្ រង់បានមានព្រះបន្ទូលថា
ខ្ញុំសូមធ្វើគារវភក្តីដល់វិញ្ញាណក្ខន្ធឯកឧត្តម សម សារី ដែលបានជាត្រូវ សង្គមរាស្រ្តនិយមដាក់ទោសជាជនក្បត់ជាតិមាតុភូមិម្នាក់ដ៏ធំហើយ ដែលបានឲ្យគេធ្វើផ្ទាំងរូបបិទតាមជញ្ជាំង បង្ហាញរូបលោកជាឆ្កែមួយ។ល។
ខ្ញុំសូមបញ្ជាក់ថាកាវិន្និឆ្ឆ័យរបស់លោក រួម រឹត និងរបស់ខ្ញុំផ្ទាល់ សំដៅ ទៅលើប្រត្តិការណ៍ប្រត្តិសាស្រ្តដូចតទៅនេះតែប៉ុណ្ណោះ៖ តួនាទីដ៏សំខាន់ ដែលឯកឧត្តម សម សារី បានបំពេញ នៅ ក្នុងក្របខណ្ឌនែរាជបូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍(១៩៥២-១៩៥៣)នៅក្នុង ក្របខណ្ឌនៃសន្និសីទ ទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ (ប្រទេសកម្ពុជាបាន គេចផុតពីការ បែងចែក ទឹកដី) និងនៅក្នុងក្របខណ្ឌនៃការចាប់ផ្តើមដំណើការ នែសង្គមរាស្រ្តនិយម (ការស្ថាបនា ការដាក់គោលការណ៍ឧត្តមគិត កម្មវិធីនយោបាយ សកម្មភាព ក្នុងការយក ប្រជារាស្រ្តជាធំ)។
ការបញ្ចប់សេចក្តីរបស់ខ្ញុំគឺ ខ្ញុំពុំដែលទ្រាំទ្រនឹងអំពើអយុត្តិធម៌ ណាមួយ បាន ទេទោះ តាម រូបភាពណាក្តី។ ខ្ញុំត្រូវផ្តល់យុត្តិធម៌ដល់ឯកឧត្តម សម សារី ចំពោះអ្វីដែល លោកបាន ធ្វើដើម្បី មាតុភូមិរបស់យើង និងសង្គម រាស្រ្តនិយមនៅ ក្នុងរយៈកាលប្រវត្តិសាស្រ្តនៃទំនាក់ទំនង ឧបតោភាគី»។
តាមខ្លឹមសារដែលសម្តេចតាទ្រង់បានបញ្ចាក់គឺថា លោក សម សារីមិនត្រឹមតែមិន មែន ជាជនក្បត់ជាតិប៉ុណ្ណោះទេ តែលោកមានគុណសម្បត្តិច្រើនសម្រាប់ជាតិ ក្នុងបេស កកម្មបង្រួបបង្រួមទឹកដី និងរៀបចំផែនការណ៍នយោបាយយុទ្ធសាស្រ្ត ដឹកនាំសម្រាប់ សង្គមរាស្រ្តនិយមទៀតផង។

12 comments:

Anonymous said...

Good to know thanks.

Anonymous said...

But, late Head of State Norodom Sihanouk ordered the killing of Dr. Sam Rainsy's father.

Anonymous said...

11:23 AM, there were and are no evidence to suggest that Sihanouk ordered the murder of Sam Sary. There were rumors that Sam Sary was killed by the CIA, his patrons, the Thai or the South Vietnamese agents while he was with the Khmer Serei.

Anonymous said...

i'm too young to know him,
he was not my generation,

however, no comments.,

Anonymous said...

1:47 PM,
Please provide more details.
Thank you

Anonymous said...

I've read a book which stated that Salot Sar was fallen
in love with a girl whom later on became either a wife
or a maid of Sam Sary and she moved to London. That
girl caused future Pol Pot a heartache and he became a
revolution guy since then on. Anyone knew the story
in detail please share for the history sake.
Whereas Sam Sary,rumore has it that,he met Song Ngoc
Thanh in Thailand and Thanh ordered him killed bec-
ause Sary had no respect to nobody except to the CIA.
Thanh was afraid of Sary took over the clan operation
b/c Sary did have real CIA connection when Sihanouk
sent him to Washington as chief delegate to study the
Western Democracy Model a while ago before Sary
decided to skip P Penh. Dog ate lion cub !!! ???
Sihanouk was young with style, he brought Dap Chhuon
to PP and made Chhuon a Religious Affair Minister just
to have the bad guy learn new way of life. Sary felt the
same way as Chhuon realized when Sihanouk sent him to
learn good maneur in the US after he kicked that poor
girl !!!

Anonymous said...

On this matter there are interesting details in this book by Kenton Clymer, The United States and Cambodia, 1870-1969: From Curiosity to to Confrontation (New York and London: Routledge, 2004);, Volume 1. Sam Sary was accused of CIA involvments ...

Anonymous said...

9:34 PM, Read here: http://www.khmerization.blogspot.com.au/2012/10/cambodia-fathers-betrayal-passed-down.html

Anonymous said...

ការនិយាយរបស់ស្តេចពាលនេះវាជាការដោះសារប៉ុណ្ណោះ តាមពិត សម រង្សី នឹកជាប្រចាំនៅអំពើ
របស់ស្តេចពាលបានធ្វើមកលើក្រុមគ្រួសារខ្លួន 
ក្រុមគ្រូសាររត់ពេលនោះកុំតែបានពួកបរទេសជួយ
ក្រុមក្រួសារ សម សារី ត្រូវប្រហារ​។

អ្នកដែលមាននិន្នាការខុសពីខ្លួន សីហនុ ចោទថាក្បត់ជាតិ ហោះយត្រូវបាញ់ប្រហារ ដូច ព្រាប អ៊ិន ។ 

Anonymous said...

oui ce , sihanouk l avait condamne A MORT 1959 CE TRAITRE ?? il a des remords APRES SACHANT LONGTEMPS / APRES LE PUR PATRIOTISME DA SAM SARY sam.emmarith@neuf.fr

Anonymous said...

OUI DES RUMEURS CIA AUTEUR COMMANDITAIRE DE ASSASSINAT DE SAM SARY moi je pense PLUTOT SON NGOC THANH RIVAL ET REPUBLICAIN alors que SAM SARY monarchiste REFORMATEUR si vous avez d autres infos ..? sam.emmarith@neuf.fr merci !s

Anonymous said...

j ai longtemps enquete suivi la fin de SAM SARY voir les 2 livres de sa FAMILLE si vous avez d autres doc merci d ecrire a sam.emmarith@neuf.fr