A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 October 2012

Danish Bunker Firm Expands in Cambodia កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ប្រទេស​ដា​ណឺ​ម៉ាក ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​ដែនសមុទ្រ​កម្ពុជា​

កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ប្រទេស​ដា​ណឺ​ម៉ាក ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​ដែនសមុទ្រ​កម្ពុជា​(ថ្ងៃទី 10 តុលា 2012) | ដោយ: រតនា CEN

ភ្នំពេញ: ​ក្រុមហ៊ុន GO4 Bunker ប្រទេស​ដា​ណឺ​ម៉ាក បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​ដែនសមុទ្រ​កម្ពុជា តែមួយ​ផ្នែក​នោះទេ គឺ​ក្រុមហ៊ុន​នេះ​ថែមទាំង​បង្កើត​ឲ្យ​មាន​ពាណិជ្ជកម្ម ដែល​ពាក់​ព​ន្ធ័​នឹង អ​.​ប​.​ជ​.​ក (​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​) ដូចជា កា​រុករក​ក្នុង​ដែនសមុទ្រ និង​សេវាកម្ម​ក្នុង​តំបន់​។ កិច្ចសហការ​ដៃគូ​ពាណិជ្ជ​កម្មនេះ បានប្រកាស​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បាន​ចែក​ដល់​ក្រុមអ្នកកាសែត​នោះ ក្រុមហ៊ុន GO4 Bunker បាន​អះអាងថា នឹង​បង្កើត​ឧស្សាហកម្ម​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក្នុង​ដែនសមុទ្រ តាម​សមុទ្រ​នៃ​កម្ពុជា និង​បង្កើត​ការងារ​ច្រើន​ទៀត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ រាប់​ពី​កម្រិត​ទាប​រហូតដល់​មុខតំណែង​ដឹកនាំ​ជាន់ខ្ពស់ និង​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​មក​កម្ពុជា​។


​ជាមួយ​នោះដែរ ក្រុន​ហ៊ុន​សន្យា​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី ដែលជា​ធនធានមនុស្ស​របស់​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ប្រទេស​កម្ពុជា អាចឈរជើង​នៅក្នុង​ផែនទី​ពិភពលោក ក្នុង​វិស័យនេះ ហើយ​ក្រុមហ៊ុន​ក៏​ប្តេជ្ញា​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ត្រៀមខ្លួន​សម្រាប់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន នៅ​ឆ្នាំ​២០១៥ ផងដែរ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​ដកស្រង់​សម្តី​លោក Tommy Christensen នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GO4 Bunker (Cambodia) Co.,Ltd មក​បញ្ជាក់ថា បន្ទាប់ពី​អភិវឌ្ឍន៍​គោល​គំនិត GO4 អស់​រយៈពេល ១២​ឆ្នាំ នៅក្នុង​ឧស្សាហកម្ម លាន​ដ្ឋា​ន​សាកល និង ៤​ឆ្នាំ នៅ​ឈូង​សមុទ្រ​ថៃ (​ថៃ កម្ពុជា វៀតណាម និង​សិង្ហ​បុរី​) ហើយ យើង​រីករាយ​នឹង​ណែនាំ​អំពី​គោល​គំនិត GO4 Bunker នៅក្នុង​តំបន់​សេដ្ឋកិច្ច​ដែនសមុទ្រ​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ​។​

​ សូម​បញ្ចា​ក់ថា ក្រុមហ៊ុន GO4 Bunker (Cambodia) Co.,Ltd ត្រូវបាន​ចុះបញ្ជី​ជា​សាជីវកម្ម​ចំកាត់​ឯកជន ក្រោម​ច្បាប់​កម្ពុជា លេខ​១៥៩០ MOEF ប៉ាតង់​លេខ ០០៧៧៨ MOEF និង​ពន្ធ​លេខ ៨៤៦ MOEF​។​

​ក្រុមហ៊ុន​ នេះ ជា​អ្នកផ្គត់ផ្គង់​លាន​ដ្ឋា​ន​លំដាប់​ខ្ពស់ នៅក្នុង​ដែនសមុទ្រ​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ ហើយ​ជា​ក្រុមហ៊ុន​មួយ ដែល​ផ្តល់​គុណភាព​ខ្ពស់​នៅ​គ្រប់​រូបភាព និង​ជា​អ្នកផ្គត់ផ្គង់​ដែល​ទទួលបាន​ការទុកចិត្ត និង​ផ្តល់​តម្លាភាព​ដល់​គ្រប់ភាគី​ទាំងអស់​៕ J​

No comments: