A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 29 October 2012

Cambodia marks eight years since king ascended throne ៨​ឆ្នាំ នៅក្នុង​ការគ្រងព្រះបរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​

PHNOM PENH, 29 Oct0ber 2012 (Cambodia Herald) - Cambodia marked eight years since King Norodom Sihamoni (pictured) ascended the throne Monday, two weeks after the death of the late King Father who abdicated on October 29 in 2004.
Sources said Prime Minister Hun Sen and Deputy Prime Minister Sok An sent letters to King Sihamoni. Hun Sen was quoted as saying that Cambodians thanked both the king and the king father for helping people to live peacefully.  

Public buildings are still adorned with mourning portraits of the late king Norodom Sihanouk.

បរិយាយ៖ ៨​ឆ្នាំ នៅក្នុង​ការគ្រងព្រះបរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​
(ថ្ងៃទី 29 តុលា 2012,) | ដោយ: គ្រី​ទិច​  CEN

ភ្នំពេញ: ​ប្រទេស​កម្ពុជា នៅថ្ងៃនេះ បាន​ប្រារព្ធ​ខួប ៨ ឆ្នាំ នៃ​ការឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហនុ​។ ទោះបីជា​ភាព​ស្រពាប់​ស្រពោន នៅតែ​ឃើញ ស្ថិត​លើ​ផ្ទៃមុខ​ប្រជាពលរដ្ឋ​កម្ពុជា ជាង ១៤ លាន​នាក់ ដោយសារតែ​ប្រជាជាតិ​ទាំងមូល នៅតែ​បន្ត​កាន់ទុក្ខ​ការចូល​ទិវង្គត​របស់​សម្តេចឪ​ក្តី ក៏​ថ្ងៃនេះ វា​ជា​ពេលវេលា​មួយ​ប្រក​ដោយ​អត្ថន័យ ពីព្រោះ​វា​ជា​ទិវា ដែល​ព្រះមហាក្សត្រ បាន​ឡើង​គ្រង​រាជសម្បត្តិ​។​

​ជា​អតីត​អ្នករបាំ​បា​ឡេ និង​ព្រះរាជបុត្រ​ដ៏​ដាក់​ព្រះកាយ​មួយអង្គ គ្មាន​នរណា​នឹកស្មាន​ឡើយ​ថា សម្តេចព្រះ​បរមនាថ កាលពី ៨​ឆ្នាំមុន ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក ដើម្បី​បន្តវេណ​ពី​ព្រះរាជ​បិតា​របស់​ទ្រង់ គឺ​សម្តេចឪ​របស់​យើង ដែល​ចូល​ទិវង្គត កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​ទៅ​។​


​ព្រះករុណា សម្តេចព្រះ​មហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានដាក់​រាជ្យ កាលពី​ខែតុលា ឆ្នាំ​២០០៤​។ ភ្លាមៗ​នោះ រាជរដ្ឋាភិបាល បាន​បង្កើត​ច្បាប់​នៃ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ដើម្បី​ជ្រើសតាំង​ព្រះមហាក្សត្រ​ថ្មី ក្នុង​រយៈពេល ៧ ថ្ងៃ ស្របតាម​ច្បាប់​។​

​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រូវបាន​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ សោយរាជ​សម្បត្តិ បន្ត​ពី​ព្រះបិតា​ព្រះអង្គ​។ ពិធី​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤​។​

​តែមួយ​ពព្រិច​ភ្នែក​សោះ វា​មាន​រយ​:​ពេល ៨​ឆ្នាំ​ទៅហើយ​។ ប៉ុន្តែ​ព្រះអង្គ​បាន​បំពេញ​ព្រះរាជតួនាទី​យ៉ាង​ឥតខ្ចោះ ដើម្បី​សន្តិភាព និង​ភាពរុងរឿង​របស់​កម្ពុ​ជា​។​

​ចាប់តាំងពី​ ព្រះអង្គ បាន​ឡើង​គ្រង​រាជសម្បត្តិ​មក ប្រទេស​កម្ពុជា បានធ្វើ​ដំណើរ​ទៅមុខ​ប្រកបដោយ​ស្វាហាប់​បំផុត​។ ៨​ឆ្នាំកន្លងមក កម្ពុជា​បាន​មានការ​រីកចម្រើន​សេដ្ឋកិច្ច​ដ៏​គួរអោយភ្ញាក់ផ្អើល​បំផុត​។ ប្រជាជន​បាន​កាន់​តែមាន​ជីវភាព​ធូរធារ​ជាង​មុន​។ ចំណែក​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត បាន​រីក​ដូច​ផ្សិត នៅក្នុង​ព្រះរាជាណាចក្រ​ដ៏​តូច​មួយ​។​

​សមិទ្ធផល​ហូរហៀ​ទាំងអស់នេះ លេចចេញ​មកពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ ព្រះបរមរាជវាំង​។ ព្រះមហាក្សត្រ បាន​បំពេញ​ព្រះរាជតួនាទី​របស់​ព្រះអង្គ នៅក្នុង​កិច្ចការ​សង្គម ហើយ​នៅ​ឆ្ងាយ​ពី​នយោបាយ​ដ៏​ហែកហួរ​។

​ជា​ ព្រះមហាក្សត្រ ដែល​គ្រង​រាជសម្បត្តិ ប៉ុន្តែ​មិន​កាន់អំណាច​ដោយផ្ទាល់ សម្តេចព្រះ​បរមនាថ ក៏ដូចជា​ព្រះរាជ​បិតា​របស់​ទ្រង់​ដែរ បានទទួល​ការគោរព​យ៉ាង​ទូលំទូលាយ​បំផុត នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​។ ភាពស្និទ្ធស្នាល​នឹង​ការរួម​សុខទុក្ខ រវាង​ប្រជាពលរដ្ឋ និង​ព្រះអង្គ បានបង្ហាញ​យ៉ាងច្បាស់​បំផុត​នៅពេលដែល​មនុស្ស​មកពី​គ្រប់ទិសទី បានមក​ប្រមូលផ្តុំ​នៅមុខ​ព្រះបរមរាជវាំង​កន្លង​មក ដើម្បី​ចូលរួម​ការ​កាន់ទុក្ខ​ដ៏​សោកសង្រេង​បំផុត ចំពោះ​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ ដែលជា​ព្រះរាជ​បិតា​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​បង្ហូរទឹក​ព្រះ​នេត្រា ខណ​:​ដែល​ប្រជាពលរដ្ឋ បាន​សម្រក់​ទឹកភ្នែក​ជាមួយនឹង​ទឹកចិត្ត​លួងលោម​ព្រះអង្គ​ផង និង​ការ​សោយ​ស្តាយ​ការបាត់បង់​គ្មាន​ការវិលត្រឡប់​វិញ​នៃ​សម្តេចឪ ដែល​ពួកគេ​គោរព​បំផុត​។​

​ចំណែក​រាជរដ្ឋាភិបាល ក៏បាន​សន្យា​គ្មាន​ងាករេ ចំពោះ​ការការពារ​រាជបល្ល័ង្ក និង​របបរាជានិយម​។ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហូរ​ទឹកភ្នែក ដោយ​ការ​រំជួលចិត្ត​បំផុត​នោះ បាន​សន្យា​ចំពោះ​ព្រះ​បរមសព​សម្តេចឪ​ថា នឹង​ថែរក្សា និង​ការពារ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រមទាំង​ព្រះរាជ​បល្ល័ង្ក និង​របបរាជានិយម​។​

​ជាមួយនឹង​ការគោរព និង​គាំទ្រ​ដ៏​មោះមុត​ពី​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​នោះ ព្រះមហាក្សត្រ​នឹង​នៅតែ​ជាទី​ម្លប់​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​តែងតែ​ដឹងគុណ​ចំពោះ​សេចក្តីសុខ ដែល​ពួកគេ​មាន​រយ​:​ពេល ៨​ឆ្នាំកន្លងមក និង​ទៅ​អនាគត​ទៀត​។​

​ជយោ​! ព្រះមហាក្សត្រ​របស់​យើងទាំងអស់គ្នា​!​៕ 

1 comment:

Anonymous said...

Sok An is not selected by the people, but he was appointed by Vietnamese masters in Hanoi and Vietnamese puppet Hun Sen. Those leaders were not elected by the people, but stole the elections by cheating.