A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 October 2012

Asean leaders to pay respect to late ex-King Sihanouk for the last time ថ្នាក់ដឹកនាំប្រទេស ជាសមាជិកអាស៊ាន នឹងមកគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង

Photo by DAP-NEWS
                      Thai PM Yingluck Shinawatra pays respect to the coffin of ex-King Sihanouk
Friday, 19 October 2012 ដោយៈ ដើមអម្ពិល (DAP)-ID: 009 DAP News

ភ្នំពេញៈ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១២ ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន មួយចំនួន នឹងដឹកនាំ គណៈប្រតិភូធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហា វីរក្សត្រ ដែលតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ តុលា វេលាម៉ោង ១១ព្រឹកនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី លោក លី សៀនលុង និងលោកស្រី នឹងដឹក នាំគណប្រតិភូអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
សេចក្តីជូនព័ត៌មានបានបន្តថា បន្ទាប់ពីគោរពព្រះវិញ្ញាណក្ខន្ធ លោក លី សៀនលុង នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព។
ដោយឡែកនៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា លោក ហ្វេលីស៊ី អាណូ រ. ប៊ែល ម៉ុន តេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពិន និងបេសកជនពិសេសរបស់លោក ប៊ែនិក ណូ ស. អាគីណូទី៣ ប្រធា នាធិបតីហ្វីលីពិន នឹងអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រផងដែរ។
លុះនៅថ្ងៃទី២២ ខែតុលា វេលាម៉ោង ៣រសៀល លោក រ.ម. ម៉ាទី ម. ណាតាឡេហ្គាវ៉ា រដ្ឋមន្រ្តីការបរទេសឥណ្ឌូ នេស៊ី នឹងអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង។ ក្រោយពីគោរពព្រះវិញ្ញាណ ក្ខន្ធរួច រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងចូលជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស៕

1 comment:

Anonymous said...

Thai PM Yingluck Shinawatra, she looks so gracious to pay respect to the decease of Khmer King. On the other hand, she knows how to make a connection between the two nations and she has been raised up by an educated family especially in monarchic country. Therefore, she did spontaneously of it.