A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 October 2012

A military officer took her house and her land, she becomes landless and homeless and now she becomes a migrant worker in Thailand

ទាហាន​រំលោភយកដី​និង​ផ្ទះ​ ធ្លាក់​ខ្លួន​ជា​ជន​ចំណាក់​​ស្រុក​រត់​ចោល​ភូមិ​កំណើត​ចូល​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ 

ប៉ោយប៉ែតៈដោយខៀវ បូរី
Sunday 07 October 2012 - Free Press Magazine
ស្រ្តីរង ​គ្រោះ​ម្នាក់​ដោយ​សារ​តែ​ក្រុម​ទាហាន​រំលោភ​យក​ដី​និង​ផ្ទះ​ គាត់​បាន​ក្លាយ​ខ្លួន​ជា​ជន​ចំណាក​ស្រុក​​រត់​ចោល​ ​ភូមិ​កំណើត​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ធ្វើ​ជា​កម្មករ​ ​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ចិញ្ចឹម​ជីវិត​ ​ទាំង​ក្តី​អាលោះ​ អាល័យ​ស្តាយ​ភូមិ​កំណើត​និង​ផ្ទះ​ ដែល​ត្រូវ​ពួក​ទាហាន​រំលោភ​យក​ទាំង​កំរោល​ ​យ៉ាង​អយុត្តិ​ធម៌​បំផុត​ ​ខណៈ​ដែល​ដី​ ​និង​ផ្ទះ​របស់​ពួក​គាត់​ធ្លាប់​រស់​នៅ​តាំង​តែ​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។
ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​ទស្សនា​វដ្តី​សារព័ត៌​មាន​សេរី​ អ្នកស្រី​ហៀប​ ស​ ​អាយុ​៥២​ឆ្នាំ​ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ម្រាម​ទាក​ ​ឃុំ​ជី​រោទី​ពីរ​ ស្រុក​ត្បូង​ឃ្មុំ​ខេត្ត​កំពង់​ចាម​។ អ្នកស្រី​ជា​ជន​ចំណាក​ស្រុក​ ម្នាក់​ដែល​ឆ្លង​​ដែន​​ទៅ​​ ប្រទេស​​ថៃ​​ឆ្លង​កាត់​តាម​ច្រក​របៀង​មួយក​ន្លែង​ ​នៅ​ចំនុច​ខាង​ជើង​ច្រក​ទ្វារ​ អន្តរ​ជាតិ​ ប៉ោយ​ប៉ែត​ បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា​ ​រូប​គាត់​រួម​ទាំង​ប្តី​ ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត​ដើរ​ត្រាច​ចរ​គ្រប់​ទិស​ទី​ ​គ្មាន​គោល​ដៅ​ពិត​ប្រាកដ​ ​រហូត​មក​ដល់​ពេល​នេះ​បាន​ធ្លាក់​ខ្លួន​ ​ធ្វើ​ជា​កម្មករ​ នៅ​ប្រទេស​ថៃ ​ទាំងប្រថុយ​ប្រថាន​ផ្សង​និងគ្រោះ​ថ្នាក់​គឺ​ដើម្បី​ក្រពះ​។​
អ្នក​ស្រី​បន្ត​ទៀត​ថា​គាត់​មាន​ដី​ចំនួន​២០០​ម៉ែត្រ​បួន​ជ្រុង​ ​ស្ថិត​នៅក្នុង​ភូមិ​កំណើត​ខាង​លើ​ ជា​ប្រភេទ​ដី​ ​លំនៅ​ដ្ឋាន​ផ្ទះ​ ​និង​​ដី​ស្រែ​ចំការ​ រស់​នៅ​ដល់​ឆ្នាំ​១៩៩៦​ស្រាប់​តែ​លោក​ ​អ៊ិន​ ​ស៊ី​ដារ៉ា ​មេ​កង​ពល​លេខ​៤​ចំណុះ​ យោធ​ភូមិ​ភាគ​ទី​២​ ​បាន​ប្រើ​កម្លាំង​ទាហាន​ កំទេច​ផ្ទះ​សំបែង​របស់​គាត់​យ៉ាង​អយុត្តិធម៌​​បំផុត​បណ្តាល​​អោយ​រូប​គាត់​ ​និង​គ្រួសារ​​ ផ្សេង​​ទៀត​ចំនួន​ បី​គ្រួសារ​ខ្ទាត់​ព្រាត់ពី​លំនៅ​ដ្ឋាន​ទាំង​ទឹក​ភ្នែក​។
ក្រោយ​ពី​កើត​ហេតុ​ស្រី្ត​រង​គ្រោះ​ ​បាន​ប្តឹង​ទៅ​គ្រប់​អង្គការ​ស្ថាន​ប័ណ្ណ​ទាំង​អស់​ ​ទាំង​ក្នុង​និង​​ក្រៅ​រដ្ឋាភិបាល​ ​ក្នុង​នោះ​ជន​រង​គ្រោះ​ បាន​យក​ពាក្យ​បណ្តឹង​ជូន​ដល់​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដោយ​ផ្ទាល់​ ដៃ​ទៀត​ផង​ក្នុង​អំឡុង​ ​លោក​ហ៊ុន​ ​សែន​ ចុះ​ទៅ​សម្ភោធ​ស្ពាន​ទន្លេ​បិទ​ ​ខេត្ត​កំពង់ចាម​ ប៉ុន្តែ​គ្មាន​លទ្ឋផល​ ​អ្វី​ឡើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​
អ្នក​ស្រី​ហៀប​ ​ស​ ​បន្ត​ទាំង​អួល​ដើម​ ​ក​ថា​ ​មាន​តែ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​ ទើប​អាច​រស់​បាន​ ​បើ​នៅក្នុង​ស្រុក​ខ្មែរ​យើង​ ដី​ផ្ទះ​ក៏​ត្រូវ​គេ​រំលោភ​យក​ ​ហើយ​គ្មាន​អ្នក​ជួយ​ដោះ​ស្រាយ​ ​ទុក​អោយ​រាស្រ្ត​ក្រី​ក្រ​ ​រង​ទុក្ខ​ តើ​អោយ​ពួក​គាត់​សង្ឃឹម​លើ​អ្វី​ទៀត​៕​

1 comment:

Anonymous said...

We should retaliate with this robber take all what he had and ask him how does he feel? M heart go out to this lady and millions of khmers like her.You're going to be ok,be patient,god loves you.